ផលិតផលខ្មែរចាប់ផ្តើមអនុវត្តធ្វើទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលលើការនាំចេញ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពា​ណិជ្ជកម្ម គាំទ្រពេញទំហឹងចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។

ឯកឧត្តម ស៊ាង ថៃ ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះក្នុងឱកាសបើកដំណើរការជាផ្លូវការនូវកម្មវិធីមួយមានឈ្មោះថា «បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង» ដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង«កម្ពុជាហាវែស-II»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបង្ហាញនូវការអបអរសាទរ និងគាំទ្រចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនប្រកបដោយមោទនភាពក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញផលិតផលដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទឧស្សាហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍ថា ៖

« បេសកកម្មនេះ គឺជាក្តីសង្ឃឹមមួយដែលជួយផ្សព្វផ្សាយ និងនាំឱ្យពិភពលោកបានស្គាល់ទំនិញកម្ពុជាលើឆាកអន្តរជាតិកាន់តែច្រើនឡើងថែមទៀត និងជាស្ពានតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងពាណិជ្ជករ ផលិតករកម្ពុជា ជាមួយអ្នកទិញនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ»

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាទាំង២៥ក្រុមហ៊ុនថា ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងរក្សាដៃគូពាណិជ្ជកម្ម និងទីផ្សារដែលទទួលបានហើយ ផលិតករកម្ពុជាគួរយកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយឈរលើគោលការណ៍ចំនួន ៤ គឺ ទំនិញត្រូវមាន ៖ ១-គុណភាពខ្ពស់ ២- សុវត្ថិភាព និងស្តង់ដារអនាម័យ ៣- សំបកវេចខ្ចប់ត្រូវតែមានសោភ័ណភាព និងមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ និង ៤- មានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងចូលរួមប្រកួតប្រជែងកាត់ចំណែកទីផ្សារជាមួយដៃគូប្រកួតប្រជែងរបស់យើង។     

សូមជម្រាបជូនថា បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង គឺជាការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថលក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិផលសរីរាង្គ និងធម្មជាតិនៅឌុយបៃ ។ ក្នុងបេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យម្រេច និងគ្រឿងទេស អង្ករ បន្លែនិងផ្លែឈើ ផលិតផលកសិ-ពាណិជ្ជកម្មកែច្នៃ ដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធញ្ញជាតិដទៃទៀត។ល។ មកចូលរួមជាគម្រោងសាកល្បង ដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង  ជាទីផ្សារគោលដៅ  ដោយសារទីផ្សារនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន។

តាមការរំពឹងទុក បេសកកម្មនេះនឹងជួយបើកផ្លូវឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពាណិជ្ជករកម្ពុជាមានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត បេសកកម្មនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុន និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជកម្មអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ