ស្ត្រីខ្មែរក្នុងសហគមន៍មួយ នៅបន្តស្នាដៃកែច្នៃដើមក្រចៅធ្វើជាសម្ភារប្រើប្រាស់ និងដាក់លក់លើទីផ្សារ

បាត់ដំបង ៖ ក្រចៅជាដំណាំមួយប្រភេទដែលដែលមានប្រយោជន៍ច្រើនទាំងស្លឹក ទាំងដើម ហើយប្រជាកសិករនៅខេត្តបាត់ដំបងបានខ្នះខ្នែងដាំសម្រាប់កែច្នៃ និងផលិតជាសម្ភារៈប្រើប្រាស់ក៏ដូចជាគ្រឿងលម្អផ្សេងៗ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ បានធ្វើឲ្យដំណើរការនៃការកែច្នៃក្រចៅនៅក្នុងក្នុងសហគមន៍មួយនាខេត្តបាត់ដំបងជួបភាពរាំងស្ទះទីផ្សារ ខណៈដែលទើបទទួលបានការគាំទ្រទីផ្សារក្នុងស្រុក។

ស្ត្រីមួយក្រុមដែលភាគច្រើនមានវ័យចំណាស់ បាននាំគ្នាបន្តអាជីព និងជំនាញក្នុងនាមជាអ្នកផលិតសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងលម្អធ្វើឡើងដោយដៃសុទ្ធសាធ កែច្នៃពីដើមក្រចៅ សម្រាប់ដាក់លក់នៅលើទីផ្សារ ក៏ដូចជាការថែរក្សានូវចំណេះ និងជំនាញតម្បាញក្រចៅដែលបន្សល់ទុកពីដូនតាជំនាន់មុន។

អ្នកស្រី កែវ រាសីកណិកា ជាអ្នកបង្កើតគេហទំព័រសម្រាប់ដាក់លក់ទំនិញ និងផលិតផលច្នៃពីក្រចៅ របស់ស្ត្រីក្នុងសហគមន៍ ដែលមានឈ្មោះថា «ដៃតម្បាញ» ដែលបច្ចុប្បន្នមានទីលំនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកស្រី កណិកា បានមានប្រសាសន៍ថា ៖

«នាងខ្ញុំសម្រេចចិត្តបង្កើតគេហទំព័រដៃតម្បាញនេះឡើងដោយសារយើងមើលឃើញពីបញ្ហាជីវភាពរបស់ប្រជាកសិករ ដែលភាគច្រើនជាស្ត្រី និងមានវ័យចំណាស់ ខំប្រឹងព្យាយាមត្បាញក្រចៅធ្វើជាផលិតផលផ្សេងៗ ដូចជាអង្រឹង កម្រាល កន្ត្រក់ និងកាបូបជាដើម ដើម្បីដាក់លក់គ្រាន់បានចំណូលបន្ថែមពីការធ្វើស្រែចម្ការ»


អ្នកស្រីបានបញ្ជាក់ថា ៖

«កាលពីដំបូងឡើយយើងបានសាកល្បងបង្ហោះនូវអង្រឹងក្រចៅរបស់ដូនចាស់ម្នាក់ មានអាយុ ៨៩ឆ្នាំ នៅក្នុង Account Facebook ផ្ទាល់ខ្លួន ដើម្បីជួយលក់អង្រឹងរបស់ដូនចាស់ ហើយជាលទ្ធផលក្នុងកំឡុងពេល១សប្តាហ៍ប៉ុណ្ណោះ មានអតិថិជនជាច្រើន ដែលភាគច្រើនជាពលរដ្ឋខ្មែរបានធ្វើការកម្មង់ និងគាំទ្រលើទឹកដៃរបស់ដូនចាស់យ៉ាងច្រើន។ ឃើញដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តបង្កើតគេហទំព័រ «ដៃតម្បាញ» នេះឡើង ដើម្បីធ្វើជាទីផ្សារលក់តាមអនឡាញតែម្ដង»

បច្ចុប្បន្ន អាជីវកម្មរបស់អ្នកស្រី កណិកា ដែលទទួលយកផលិតផលច្នៃពីក្រចៅក្រោមស្នាដៃរបស់ស្ត្រីក្នុងសហគមន៍មកលក់បន្តស្ថិតក្នុងលក្ខណៈអាជីវកម្មគ្រួសារនៅឡើយ ប៉ុន្តែវាអាចជួយលើជួយសម្រួលដល់ជីវភាពរបស់ស្ត្រីដែលជាអ្នកតម្បាញបានមួយផ្នែក ខណៈដែលពួកគាត់ភាគច្រើនសុទ្ធតែមានអាយុច្រើន និងមានវ័យចណាស់។

ផលិតផលរបស់ «ដៃតម្បាញ» ដែលត្រូវបានដាក់លក់រួមមានដូចជា អង្រឹង កន្ត្រក កាបូប កម្រាលតុ និងសម្ភារផ្សេងៗទៀតដែលមានតម្លៃចាប់ពី ១ដុល្លារ រហូតដល់៥០ដុល្លារ ឬលើសពីនេះ អាស្រ័យលើការកម្ម៉ង់ម៉ូដរបស់អតិថិជន។ បន្ថែមពីនេះ ក្រៅពីផលិតផលពីក្រចៅ «ដៃតម្បាញ» ក៏មានផលិតផលដែលធ្វើឡើងដោយដៃផ្សេងទៀត មានដូចជា សម្ភារធ្វើពីរពាក់ ឬស្សី និងសំណល់ប្លាស្ទិក ដែលអាចលាយបញ្ជូលជាមួយក្រចៅ ឬរបស់ផ្សេងសម្រាប់តាំងលម្អផងដែរ។


ពាក់ព័ន្ធទៅនឹងរយៈពេលផលិត អ្នកស្រី កណិកា បានបញ្ជាក់ថា ការផលិត ឬត្បាញជាផលិតផលសម្រេចនីមួយៗ គេត្រូវប្រើរយៈពេលយូរដោយសារតម្រូវធ្វើដោយដៃផ្ទាល់ មិនមានម៉ាស៊ីន​ទំនើបជំនួយឡើយ ពោលគឺអាចចំណាយពេលដល់១សប្ដាហ៍ ឬអាចលើសពីនេះទៀតក្នុងការផលិត ដែលអ្នកតម្បាញត្រូវមានភាពអត់ធ្មត់ និងមានជំនាញច្បាស់ផងដែរ។  កត្តាមួយទៀតក៏វាជារឿងសំខាន់ផងដែរ គឺសុខភាពរបស់​អ្នកក្រង ឬអ្នកតម្បាញ ដោយសារពួកគាត់ភាគច្រើនមានអាយុច្រើនមិនអាចអង្គុយបានយូរនោះទេ។

គួរបញ្ជាក់ដែរថា អ្នកស្រី កណិកា បានចាប់ផ្ដើមអាជីវកម្មនេះឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដោយប្រើដើមទុនដំបូងប្រមាណ ៤ ០០០ដុល្លារ ក្នុងការចំណាយទៅលើវត្ថុធាតុដើម ដូចជាការបង្កើតគេហទំព័រសម្រាប់ដាក់លក់តាមអនឡាញ ការទិញក្រចៅ និងវត្ថុធាតុដើមចាំបាច់ផ្សេងទៀត រួមជាមួយនឹងការចំណាយទៅលើការបើកវគ្គបណ្តុះបណ្តាលជំនាញត្បាញ និងចាប់ម៉ូដបន្ថែមចំនួន ២វគ្គ ដល់បងប្អូនស្ត្រីដែលជាអ្នកតម្បាញឱ្យមានជំនាញកាន់តែច្បាស់ និងអាចតម្រូវចិត្តរបស់អតិថិជនបាន។  
ចំពោះវត្ថុធាតុដើមចម្បងបំផុត គឺដើមក្រចៅ ដែលគេដាំជាលក្ខណៈគ្រួសារ និងមាន​២​ប្រភេទ ដែលគេអាចកែច្នៃទៅជាសម្ភារប្រើប្រាស់បានតាមបច្ចេកទេស​ផ្សេងគ្នា។ ទី១- ​ក្រចៅ​កូត​ ​ឬ​​ក្រចៅ​រឹង ​មាន​តម្លៃ​ចន្លោះ​ពី​ ​៥ ០​០​០​​-​១​២ ​០​០០​រៀល ក្នុងមួយគីឡូក្រាម ​ទៅតាម​តម្លៃ​ទី​ផ្សារ វា​ជា​ក្រចៅ​ដែល​បកសំបក​ពីដើម​រួច​កូត​ជាមួយ​កាំបិត ​ហើយ​ហាលថ្ងៃ​​រយៈពេល​១​ស​ប្តាហ៍ ​ឬ​អាច​យូរ​ជាង​នេះ​​ ​អាស្រ័យ​លើអាកាសធាតុ​។​ ទី២ – ​ក្រចៅ​បោក​ ​ឬ​ ​ក្រចៅ​ទន់ មាន​តម្លៃ​ចន្លោះ​ពី​ ​៣ ​៥​០​០​-​៧​ ​០​០​០​រៀលក្នុងមួយគីឡូក្រាម ​ហើយវា​ជា​ប្រភេទ​ក្រចៅដែលគេ​បកសំបក​រួច​​យកទៅ​ត្រាំទឹក​ទន្លេ​រយៈពេល​ពី​១​០​ ​ថ្ងៃ​​ទៅ​​កន្លះ​ខែ​ ​រហូតដល់​សម្បក​វា​ជ្រុះចេញ​ពី​សរសៃ​ដូច​សូត្រ​ ​ទើប​គេ​យក​បោក​សម្អាត ​និង​ហាលថ្ងៃ​រហូតដល់​ស្ងួត​ល្អ​ ​ទើប​គេ​រក្សាទុក​នៅ​ក្នុង​កន្លែង​ស្ងួត​ ​កុំឱ្យឡើង​អាចម៍​អ​ណ្តើ​ក(ស្នាមជាំខ្មៅ)​​។

​ទាក់ទងទៅនឹងផលលំបាកនៅក្នុងការធ្វើអាជីវកម្មខាងលើនេះ អ្នកស្រី កណិកា បានបង្ហើបប្រាប់ឲ្យដឹងដែរថា សម្រាប់ទីផ្សារមួយនេះហាក់មិនសូវទូលាយនោះទេ ហើយការគាំទ្រនៅមានកម្រិតនៅឡើយ ហើយបើទោះជាមានការកុម៉្មង់ច្រើនពីអតិថិជនក្នុងពេលតែមួយក៏មានផលលំបាកក្នុងការផ្គត់ផ្គង់ដែរ ដោយសារតែអ្នកត្បាញមានចំនួនតិច ហើយជំនាញក្នុងការច្នៃម៉ូដក៏មិនទាន់មានភាពទាក់ទាញខ្លាំងតាមតម្រូវការអតិថិជន ជាពិសេស អ្នកតម្បាញជាមនុស្សចាស់ពុំសូវមានលទ្ធភាពក្នុងត្បាញឲ្យទាន់ពេលវេលា។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកស្រី កណិកា ក៏បានកោតសរសើរដល់បណ្តាអតិថិជនដែលបានចូលរួមគាំទ្រផលិតផលខ្មែរ ស្នាដៃខ្មែរ ជាពិសេសការកែច្នៃពីវត្ថុធាតុដើមក្នុងស្រុក ឲ្យក្លាយជាផលិតផលប្រើប្រាស់ ដែលជាការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ក៏ដូចជាផ្តល់ចំណូលដល់ពលរដ្ឋខ្មែរផងដែរ។

ដោយឡែកសម្រាប់ថ្ងៃខាងមុខនេះ អ្នកស្រីមានបំណងចង់ពង្រីកមុខរបរមួយនេះឲ្យបានធំជាងនេះ ឬក្លាយទៅជា​សហគ្រាស​ ដែលអាចផ្គត់ផ្គង់ទាំងវត្ថុធាតុដើម និងការកែច្នៃសម្ភារប្រើប្រាស់ឱ្យបានគ្រប់ទម្រង់ ជាពិសេសអាចផ្តល់ការងារជូនពលរដ្ឋខ្មែរ កាត់បន្ថយការធ្វើចំណាកស្រុកឃ្លាតឆ្លាយពីគ្រួសារដោយសារតែការស្វែងរកចំណូលនោះ។

ជាចុងក្រោយ អ្នកស្រី កែវ រាសីកណិកា ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែបន្តការគាំទ្រដល់ផលិតផលក្នុងស្រុក ក៏ដូចជាចូលរួមលើកស្ទួយជីវភាព និងបង្កើតការងារដល់បងប្អូនសហគមន៍តម្បាញផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់