fbpx

អ្នកនាំពាក្យ៖ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសអាចរង់ចាំដល់ឆ្នាំ២០២៤ ទើបមានភាពប្រសើរឡើងវិញ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជាបានអះអាងថា ដោយសារតែវិបត្តិសេដ្ឋកិច្ចជាសាកលដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ជាពិសេសការដឹកជញ្ជូនតាមផ្លូវអាកាស ខណៈដែលកម្ពុជាធ្លាក់ចុះប្រមាណជាង៩០ភាគរយ ដោយរំពឹងថា រហូតដល់ឆ្នាំ២០២៤ ទើបស្ថានភាពល្អប្រសើរកើតមានឡើងវិញ។

វិបត្តិកូវីដ-១៩ បានវាយប្រហារដល់ការដឹកជញ្ជូនតាមផ្លូវអាកាសជាសាកល ដែលក្នុងនោះកម្ពុជាក៏ទទួលរងនូវសម្ពាធខ្លាំង បើទោះជារយៈពេល៦ខែដើមឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញបានកើនឡើងបន្តិចធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ក៏ដោយ។

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានមានប្រសាសន៍បា្រប់ AMS នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ នេះការដឹកជញ្ជូនរួមតាមផ្លូវអាកាសនៅកម្ពុជា នៅតែបន្តធ្លាក់ចុះប្រមាណ៩២ភាគរយ ខណៈការដឹកជញ្ជូនទំនិញមានការកើនឡើងបន្តិចមកវិញ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ប្រសិនបើយើងសម្លឹងមើលទៅការដឹកទំនិញតាមផ្លូវអាកាស ឃើញថាមានការងើបឡើងវិញបន្តិច ពោលគឺពីមុនបានធ្លាក់ចុះជាង ៦០ ភាគរយនៅឆ្នាំ២០២០ តែនៅក្នុង ៥-៦ ខែដើមឆ្នាំ២០២១នេះ ចុះតែ៣០ ភាគរយទេ បើធៀបទៅនឹងការដឹកជញ្ជូនទំនិញដូចគ្នានៅ ៥-៦ ខែកាលពីដើមឆ្នាំ២០២០ កន្លងទៅ ដូច្នេះគឺមានការងើបឡើងវិញបន្តិច»

ឯកឧត្តមបានពន្យល់ថា ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាលដាល​ជំងឺ​កូវីដ-១៩ ខ្លាំងក៏​ពិតមែន ​ប៉ុន្តែ​តម្រូវ​ការប្រើប្រាស់​ទំនិញ​ចាំបាច់​នៅតែ​កើនឡើងច្រើន​ដូច​​កាល​​​មិនទាន់​ផ្ទុះ​ជំងឺ​កូ​វីដ។ អ្វីដែលជាកម្លាំងសំខាន់ គឺការកើនឡើងនៃការបញ្ជាទិញទំនិញប្រើប្រាស់តាមអនឡាញមកពីក្រៅប្រទេស និងទំនិញផ្សេងទៀតដោយរួមទាំងទំនិញផ្នែកវេជ្ជសាស្រ្ត បរិក្ខារពេទ្យ និងវ៉ាក់សាំង ដែលមានចំនួនស្មើនឹង ៤៣៤ ជើងហោះហើរ មានចំនួនប្រមាណ ២២៩ ៧៣ តោន។ ​

តាមការព្យាករណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ប៊ូអ៊ីង និងអ៊ែរបាសបានសន្និដ្ឋានថា ពេលមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ និងទូលំទូលាយ វិស័យអាកាសចរណ៍អាចនឹងងើបឡើងវិញ ហើយមានស្ថានភាពល្អប្រសើរនៅអំឡុងឆ្នាំ២០២៤-២០២៥ខាងមុខនេះ ដែលរាល់ការធ្វើដំណើរត្រូវបានចាប់ផ្តើមមានទំនុកចិត្ត ក្រោយភាពប្រឈមនៅតាមបណ្តាប្រទេសនានានៅលើសកលលោកត្រូវបានធ្លាក់ចុះ។ 


បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកអនុញ្ញាតចេញចូលតាមលក្ខណៈកញ្ចប់ទេសចរណ៍នៅប្រទេសថៃបានចាប់ផ្តើមបិទទៅវិញជាបណ្ដើរៗ ហើយនៅប្រទេសអ៊ីស្ត្រាអែល ក៏ដូចគ្នាដែរ បានបើកឱ្យពាក់ម៉ាស់ឡើងវិញក្រោយពីចាក់វ៉ាក់សាំង២ដូសរួច ហើយនៅតែមានការឆ្លងរាលដាលកាន់តែច្រើន។ ដូច្នេះ បណ្តាប្រទេសនៅលើពិភពលោក មិនទាន់មានភាពប្រសើរឡើងនោះទេ កម្ពុជាក៏នឹងទទួលរងនូវផលប៉ះពាល់ដូចគ្នា។

តាម​តួលេខ​ពី​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិលកម្ពុជាបានបង្ហាញថា ​​បច្ចុប្បន្ន​នេះ​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​កំពុងដំណើរការ​ជើងហោះហើរ​សរុប​ចំនួន​២៤​ក្រុមហ៊ុន ​ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុងស្រុក​ចំនួន​០៥ ក្រុមហ៊ុន​ជើងហោះហើរ​ពី​ចិន​ចំនួន​០៧ តៃវ៉ាន់​ចំនួន​០២ សិង្ហ​បុរី​ចំនួន​០២ ពី​កូរ៉េខាងត្បូង​ចំនួន​០២ ខណៈដែល​ក្រុមហ៊ុន​មានជើង​ហោះ​ហើរសម្រាប់​ដឹកជញ្ជូន​ទំនិញ​មាន​ចំនួន ០៦​ក្រុមហ៊ុន៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យកាត់ដេរនៅមីយ៉ាន់ម៉ា បន្តផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ

មកទល់ពេលបច្ចុប្បន្ននេះ បញ្ហាវិបត្តិនយោបាយដ៏រ៉ាំរ៉ៃព្រមទាំងបញ្ហាវិបត្តិកូវីដផងនោះ កំពុងជម្រុញឲ្យសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ដុនដាបខ្លាំង។
ជំនួញ, ព្រឹត្តិការណ៍

សមាគមចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ពីតម្រូវការទីផ្សារ និងការផ្គត់ផ្គង់សាច់មាន់នៅក្នុងស្រុក

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានបង្ហាញពីការគាំទ្រទៅលើចំណាត់ការរបស់ក្រសួងកសិកម្មក្នុងការកាត់បន្ថយការនាំចូលមាន់រស់ ខណៈដែលលទ្ធភាពនៃការចិញ្ចឹម និងផ្គត់ផ្គង់ក្នុងស្រុកកើន
ជំនួញ, ព្រឹត្តិការណ៍

ពុទ្ធបរិស័ទគួររៀបសាដក់ខ្លួនឯងជៀសវាងទំនិញផុតកាលកំណត់ និងខូចគុណភាពដែលបង្វិលពីផ្សារទៅវត្ត

នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទគម្បីទិញទំនិញ និងផលិតផលនានារៀបចំជាសាដក់សម្រាប់យកទៅប្រគេនព្រះសង្ឃដោយខ្លួនឯង ជៀសវាងទិញសាដក់ដែលដាក់ទំនិញខូចគុណភាព….
ជំនួញ, ព្រឹត្តិការណ៍

គ្រំចំពុះទាកោះកុងចាប់ផ្តើមបង្ហាញវត្តមាននៅទីផ្សារទំនើប និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍

គ្រំចំពុះទាដែលមានប្រភពមកពីកោះកុងចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ និងបង្កើនចំណូលសម្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

អ្នកខេត្តពោធិ៍សាត់ផ្តល់ពិសោធន៍ពីការដាំដើមក្រូចពោធិ៍សាត់ទទួលបានផលល្អ

ជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនលើការដាំដុះក្រូចពោធិ៍សាត់ដែលកំពុងមានទីផ្សារទូលាយ ជាមួយនឹងការរៀបរាប់ចាប់ពីការជីករណ្តៅដាំ ការថែទាំ រហូតដល់ពេល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ម្ចាស់អាជីវកម្មបែប SMEs អាចស្វែងរកកម្ចីបាន២របៀប ជាមួយអត្រាការប្រាក់ទាប

ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចរកបាននូវកម្ចីពីរប្រភេទ គឺកម្ចីពីធនាគារ SME និងកម្ចីពីសារជីវកម្មធានាឥណទានកម្ពុជា ជាមួយនឹងការប្រាក់ពី ៦% -៧.៥% ទៅតាមវិស័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិនៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៦

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិ
ព្រឹត្តិការណ៍, អចលនទ្រព្យ

យល់ដឹង ៖ អចលនទ្រព្យ ៤ ប្រភេទដែលកំពុងពេញនិយមវិនិយោគ និងទទួលបានចំណេញនៅកម្ពុជា

អចលនទ្រព្យចំនួន ៤ ប្រភេទក្នុងចំណោមប្រភេទអចលនទ្រព្យផ្សេងទៀត បាននឹងកំពុងពេញនិយមក្នុងការវិនិយោគ និងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងមានឱកាស
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ព័ត៌មានខ្លះៗអំពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ដែលកំពុងប្រព្រឹត្តនៅអាមេរិក

សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឬហៅកាត់ថា (UNGA 76) ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ
ជំនួញ, ព្រឹត្តិការណ៍

ផលិតផលខ្មែរចាប់ផ្តើមអនុវត្តធ្វើទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលលើការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្ម គាំទ្រពេញទំហឹងចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលនៅតំបន់មជ្ឈឹមបូព៌ា

AMS ECONOMY
@amseconomy