fbpx

ស្ថាប័នអន្តរជាតិ៣ធំៗលើពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើនទាំងឆ្នាំនេះ និងបន្តទៅឆ្នាំក្រោយ

ភ្នំពេញ៖ ស្ថាប័នអន្តរជាតិ ៣ធំៗលើពិភពលោក រួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ២% ក្នុងឆ្នាំនេះ និងបន្តកើនឡើងទៀតនៅឆ្នាំក្រោយ។

ក្នុងចំណោមស្ថាប័នកំពូលទាំង៣ខាងលើនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករឡើងវិញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ នឹងមានកំណើនខ្ពស់ជាងមុនក្នុងអត្រា ២,២% គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ខណៈនៅឆ្នាំ២០២២ ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥%។

លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចសកលត្រូវបានចេញផ្សាយនាខែកក្កដា ដោយកំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ២០២១ និង ៤,៩% ក្នុងឆ្នាំ២០២២ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍនឹងមានល្បឿនខុសគ្នា ។

លោក Alasdair Scott បានលើកឡើងថា ៖

«ជាលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវបានវាយតម្លៃឡើងវិញថានឹងមានកំណើនខ្ពស់ជាងមុនក្នុងអត្រា ២,២% គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ “ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ “»

លោកបានថ្លែងបន្តថា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥% ដោយសារការរំពឹងទុកការបន្តងើបឡើងនៃតម្រូវការសកល ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស “ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិជំងឺវីដ-១៩។

ជាមួយគ្នានេះ ធនាគារពិភពលោក World Bank បានធ្វើព្យាករណ៍ឡើងវិញថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងមានកំណើន ២,២ ភាគរយនៅឆ្នាំនេះ ដែលជាការកែសម្រួលចុះពីការព្យាករណ៍ទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ចចំនួន ៤,០ ភាគក្នុងខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ World Bank ដែល AMS ទទួលបាននៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១។

ទោះបីវិស័យកសិកម្មនៅតែមានភាពធន់ និងការនាំចេញទំនិញបានងើបឡើងវិញ ដែលគាំទ្រពីលក្ខខណ្ឌតម្រូវការខាងក្រៅល្អក៏ដោយ កត្តាជំរុញកំណើនផ្សេងទៀត ពិសេសវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យបន្តរងផលប៉ះពាលយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ទោះយ៉ាងណា ការវិនិយោគនៅតែមានភាពធន់។

ការងើបឡើងវិញដ៏យឺតនៃសេដ្ឋកិច្ច និងការកាត់បន្ថយការប្រើប្រាសម្ហូបអាការ ជាយុទ្ធសាស្ត្រចម្បងក្នុងការដោះស្រាយហានិភ័យ នឹងធ្វើឱ្យប៉ះពាលសមត្ថភាពស្តារឡើងវិញពីជំងឺរាតត្បាត ដែលអាចអ្វើឱ្យខូចដល់វឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាសម្រេចបានក្នុងការរយៈពេលជាច្រើនឆ្នាំមកនេះ។

World Bank បានឱ្យដឹងថា ៖

«ដើម្បីពន្លឿនការសេដ្ឋកិច្ចឡើងវិញ និងជម្រុញការបង្កើតការងារ វាជារឿងសំខាន់ណាស់ ដែលកម្ពុជាត្រូវចាត់វិធានការចាំបាច់ ក្នុងការពង្រឹងភាពក្រកួតប្រជែងខាងក្រៅ ដើម្បីជំរុញការផលិត និងការនាំចេញ ដោយការទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន»

ជាពិសេស ការដោះស្រាយបញ្ហារាំងស្ទះផ្នែកផ្គត់ផ្គង់ ដោយកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ភស្តុភារ និងថាមពល ទន្ទឹមនឹងនោះលុបនឹងនោះលុបបំបាត់ភាពមិនទន់ភ្លន់ ក្នុងការអនុវត្តបទបញ្ញាតិសំខាន់ទាក់ទងនឹងការងារ ដែលរាំងស្ទះដល់ការងើបឡើងវិញដ៏រឹងមាំនៃទីផ្សារការងារ។

ដោយឡែក ADB កាលពីពេលថ្មីៗនេះបានកាត់បន្ថយការព្យាករមកលើសេដ្ឋកិច្ចប្រទេសកម្ពុជាថានឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ២០២១នេះ ដោយសារការអូសបន្លាយនៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត ៥,៥% ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ២០២២។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែកលើចំណុចនេះ យើងព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានត្រឹម ១,៩% នៅឆ្នាំ២០២១ ទាបជាងការព្យាករ ៤,០% របស់យើងកាលពីខែមេសា។

លោកស្រី Durrani-Jamal បានមានប្រសាសន៍បន្ថែមថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្ត ក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ៕


ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy