វិស័យធានារ៉ាប់រងនៅកម្ពុជា សង្ឃឹមថានឹងមានកំណើន ១០ភាគរយ នៅត្រឹមដំណាច់ឆ្នាំ២០២១

ភ្នំពេញ ៖ វិស័យធានារ៉ាប់រងកម្ពុជា បានរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយកាលពីឆ្នាំ២០២០ ហើយរំពឹងថា នៅតែមានភាពល្អប្រសើរជាមួយនឹងការទទួលបានកំណើនប្រមាណ ១០ភាគរយនៅត្រឹមចុងឆ្នាំ២០២១នេះ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាន និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យ​សេដ្ឋ​កិច្ច​​។ ជាមួយនឹងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យទីផ្សារ​ធានារ៉ាប់រងកម្ពុជា មានភាពរីកលូតលាស់យ៉ាងឆាប់រហ័ស។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា ៖

«ទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុង​សកល​លោក ដែលធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចំរើនដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករណ៍ថា នឹងកើនប្រមាណ ១០ភាគរយក្នុងឆ្នាំ២០២១នេះ»

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ នឹងបានស្វែងយល់បន្ថែមអំពីទិដ្ឋភាព នៃបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ការប្រព្រឹត្តទៅនៃទីផ្សារធានារ៉ាប់រង ទស្សនទានទូទៅនៃហានិភ័យ និងការធានារ៉ាប់រង ទិដ្ឋភាពនៃការប្រើប្រាស់​ផលិតផលធានារ៉ាប់រង ព្រមទាំងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ «ហានិភ័យឥណទាន និងធានារ៉ាប់រង, ទស្សនៈ និងការអនុវត្តការផ្ទេរហានិភ័យឥណទានរបស់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ»។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋតាមជនបទឱ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារ ឫសេវាធានារ៉ាប់រង ពិតជាចូលរួមចំណែក ក្នុងការបង្តើតឱ្យមានសំណាញ់​ការពារសង្គមក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារផងដែរ។

លោក គា បូរាណ បានថ្លែងឱ្យដឹងដែរថា ៖

«ជំងឺកូវីដ-១៩ បានរំលឹកយើងឡើងវិញអំពីសារៈសំខាន់នៃការថែទាំសុខភាព ក៏ដូចជាការការ​ពារខ្លួនពីហានិភ័យផ្សេងៗទៀតដែលអាចកើតមានឡើងផងដែរ ដែលធ្វើឱ្យអតិថិជនរបស់យើងជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចៃដន្យផ្សេង​ៗ»

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ ក្នុងនោះមានក្រុមហ៊ុនធានា​រ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។ ក្រៅពីនេះមានក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថា «ប៊េងកាសួរេន (Bancassurance)» និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ