ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២០,៨ពាន់លានដុល្លារ

ភ្នំពេញ ៖ មន្ត្រីកំពូលធនាគារជាតិនៃកម្ពុជា ឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​បាន​បញ្ជាក់ថា ទុនបម្រុង​អន្តរជាតិ ​បន្ត​ស្ថិតក្នុង​កម្រិត​ខ្ពស់​​​​​ ២០,៨ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ​ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ​ជាង ១០​ខែ ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់វិស័យនាំចេញនិងវិនិយោគរបស់កម្ពុជា។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់វិស័យនាំចេញ និងវិនិយោគរបស់កម្ពុជាដោយពង្រឹងជំហររបស់ខ្លួនជាសសរទ្រូងសម្រាប់វិស័យពាក់ព័ន្ធជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនវិជ្ជមាន និងសាបព្រួសគ្រាប់ពូជនៃការងើបឡើងវិញជាយថាហេតុ ពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ៖

«ប្រទេសអភិវឌ្ឍន៍បានបន្តអនុវត្តវិធានការជំរុញសារពើពន្ធ រូបិយវត្ថុ និងបង្កើនការចាក់វ៉ាក់សាំង ដើម្បីគាំទ្រដល់សុខុមាលភាពសង្គម និងសកម្មភាពសេដ្ឋកិច្ច។ សេដ្ឋកិច្ចកម្ពុជាក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏អាចប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ- ១៩ ការកើនឡើងនៃបំណុលសាធារណៈ និងឯកជន និងការកើនឡើងវិសមភាព និងភាពក្រីក្រ»

ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ​ធនាគារជាតិ​នៃ​កម្ពុជា​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ថ្លៃ ​និង​ជំនឿ​ទុកចិត្ត ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​។ ជាក់ស្តែង អត្រា​ប្តូរប្រាក់​បន្ត​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤ ០៨៥ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការរក្សា​អតិផរណា​មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ២,៥ភាគរយ​។ ទន្ទឹមនេះ ទុនបម្រុង​អន្តរជាតិ​បន្ត​ស្ថិតក្នុង​កម្រិត​ខ្ពស់ ២០​,៨ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ​ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ​ជាង ១០​ខែ និង​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល​​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​បាន​បញ្ជាក់ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះ សេដ្ឋកិច្ចកម្ពុជា​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទាំង​ក្នុងស្រុក​ និង​តំបន់ ដែល​​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ចម្បងៗ​ដូចជា វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់ លើកលែង​វិស័យ​កសិកម្ម ​ដែល​បន្ត​មាន​វឌ្ឍន​ភាពល្អ​។ ​រាជរដ្ឋាភិបាល ​បាន​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់ ​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​ការបង្កើន​ការចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ​​ និង​ឆាប់រហ័ស​។ រួមនឹងការ​ដាក់ចេញ​នូវ​វិធានការ​ជា​កញ្ចប់​​ដើម្បី​ទ្រទ្រង់​ និង​ស្តារ​សកម្មភាព​សេដ្ឋកិច្ចតាម​ដំណាក់កាល​ ​ជួយ​ដល់​ប្រជាជន​ក្រីក្រ ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។

ចំពោះ​ប្រព័ន្ធ​ធនាគារ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បន្ត​មាន​ភាព​ធន់​ និង​បានផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​។ ទ្រព្យសកម្ម​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង ១៨​ភាគរយ​, ឥណទាន​អតិថិជន​មាន កំណើន ២៣,៤​ភាគរយ​, និង​ប្រាក់​បញ្ញើ​អតិថិជន​កើន ២០,៧​ភាគរយ​។ ស្ថានភាព​ដើមទុន​ក៏មាន​ភាពរឹងមាំ ដោយ​អនុ​បាត​សាធន​ភាព​មាន​កម្រិត ២៤,៤​ភាគរយ សម្រាប់​វិស័យ​ធនាគារ និង ២២,៧​ភាគរយ សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ សន្ទនីយ​ភាព​មាន​កម្រិត​ខ្ពស់ ១៥៩,៨​ភាគរយ សម្រាប់​គ្រឹះ​ស្ថាន​​ធនាគារ និង ១៧២,៦​ភាគរយ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​។ ទន្ទឹមនេះ អនុ​បាត​ឥណទាន​មិន​ដំណើរការ​មាន​កម្រិត​ទាប ២,៤​ភាគរយ សម្រាប់​វិស័យ​ធនាគារ និង ២​ភាគរយ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ស្រប​ពេលដែល​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​រៀប​ចំ​ឥណទាន​ឡើងវិញ ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។

​ស្របតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ដែល​ផ្អែកលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ ដូចជា​ការទូទាត់​ដោយ​ប្រើ QR កូត ការផ្ទេរ​ប្រាក់​ និង​ការទូទាត់​តាម​ទូរស័ព្ទដៃជាដើម ដែល​ក្នុងនោះ​ប្រព័ន្ធ​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ និង​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង​សម្រាប់​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ការទូទាត់​នានា​។​ប្រព័ន្ធ​ទូទាត់​ទាំងអស់នេះ​ បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​គាំទ្រ​សកម្មភាព​អាជីវកម្មពាណិ​​​ជ្ជ​កម្ម និង​ការវិនិយោគ។ ដើម្បី​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​បានរៀប​ចំ​ឥណទាន​ឡើងវិញ តាមរយៈ​ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម​ ឬ​ការប្រាក់​ ការពន្យារ​ឥណប្រតិទាន​ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន និង​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សងជាដើម ដោយ​បច្ចុប្បន្ន​មាន​ចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ២២,២ ទ្រី​លាន​រៀល (៥,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​)​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។