ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

បន្ទាយមានជ័យ ៖ ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើម Best New Utility of Its Kind ពីសំណាក់ទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិ IFM ដែលជាទស្សវដ្តីដ៏ល្បីឈ្មោះ មានមូលដ្ឋាននៅក្នុង​ប្រទេសអង់គ្លេស។

ឧទ្យានបន្ទះសូឡាដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន B.Grimm Power Pls(BGRIM) អាចទទួលបានពានរង្វាន់នេះក៏ដោយសារតែកសិដ្ឋានបានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុតអាចមានសមត្ថភាពអាចផលិតថាមពលអគ្កិសនីបានរហូតទៅដល់ ៣៩ មេហ្គាវ៉ាត់ ម៉្យាងទៀតដោយសារតែកន្លងមកក្រុមហ៊ុនតែងបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះកិច្ចការងារអភិវឌ្ឍន៍ថាមពលបៃតងសម្រាប់អនាគតផងដែរ។

ប្រធានក្រុមហ៊ុន BGRIM លោក Harald Link បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់ឧទ្យានតំណាងរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសកម្ពុជាមួយនេះ ហើយបានបញ្ជាក់ថា គឺជាជោគជ័យដែលគួរឲ្យភ្ញាក់ផ្អើល ពីព្រោះថា ទោះបីជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងការវាយប្រហារដោយកូវីដក្តី ជាពិសេសការទទួលរងនូវការវាយប្រហារដោយគ្រោះធម្មជាតិមកលើទីតាំងនេះកាលពីឆ្នាំ២០២០កន្លងក៏ដោយ ក៏ដំណើរការប្រតិបត្តិរបស់ក្រុមការងារ និងបច្ចេកទេសនៅបន្តយ៉ាងរលូន។

គួរឲ្យដឹងដែរថា BGRIM គឺជាក្រុមហ៊ុនដំបូងគេដែលបានទទួលកុងត្រាគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចការងារបង្កើតថាមពលអគ្គិសនីបៃតង ហើយកិច្ចព្រមព្រៀងជាមួយនឹងអគ្គិសនីកម្ពុជា  (EDC) ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២០កន្លងមកនោះ បានអនុញ្ញាតឲ្យ BGRIM ក្លាយទៅជាអ្នកជួយផ្គត់ផ្គង់អគ្គិសនីឲ្យ EDC ក្នុងរយៈពេលរហូតទៅដល់២០ឆ្នាំ។

ក្រៅតែពីកម្ពុជា ក្រុមហ៊ុន BGRIM ក៏មានទីតាំងរោងចក្រ និងកសិដ្ឋានផលិតអគ្គិសនីពីថាមពលធម្មជាតិបែបនេះនៅក្នុងប្រទេសវៀតណាមផងដែរ ខណៈដែលសាខាក្រុមហ៊ុនដែលមានបានពង្រាយនៅតាមបណ្តាប្រទេសនានាមានសរុបរហូតដល់ប្រមាណ៥០ទីតាំងរួចមកហើយ។ នៅក្នុងផែនការមេរបស់ BGRIM គ្រោងនឹងបង្កើនសមត្ថភាពរបស់ខ្លួនពីការផលិតថាមពលទំហំ ៣ ០៥៨ មេហ្កាវ៉ាត់ទៅដល់យ៉ាងហោចណាស់ ៧ ២០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។