អ្នកជំនាញសេដ្ឋកិច្ច និយាយពីការហូរចេញនៃកម្លាំងពលកម្មល្អរបស់កម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលកម្ពុជាកំពុងពង្រឹងកិច្ចការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កើតឱកាសការងារក្នុងស្រុកជាបន្តបន្ទាប់នោះ ក៏មានប្រជាពលរដ្ឋមួយចំនួននៅតែមានទំនោរធ្វើចំណាកស្រុកទៅតាមបណ្ដាប្រទេសជិតខាងក្នុងគោលបំណងបង្កើនលទ្ធភាពក្នុងការស្វែងរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកជំនាញសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានធ្វើការបកស្រាយពីភាពខុសគ្នារវាងឱកាសនៃការទទួលបានការងារនៅក្នុងស្រុក និងការចេញទៅបម្រើការងារជាពលករនៅក្រៅប្រទេស ដែលមានទាំងឱកាសទទួលបានចំណូលច្រើន និងភាពប្រឈមសុវត្ថិភាពដែលរស់នៅឆ្ងាយពីគ្រួសារ ហើយកត្តាទាំង២នេះក៏ជាដើមចមដែលប៉ះពាល់ដល់តម្លៃនៃផលិតផលក្នុងស្រុកផងដែរ។

លោកបណ្ឌិតបញ្ជាក់ថា ការធ្វើចំណាកស្រុកគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ព្រោះបន្ទាប់ពីពួកគេសម្រេចចិត្តហើយ ពួកគេអាចនឹងត្រូវប្រឈមនឹងបញ្ហានានាជាយថាហេតុ ហើយពួកគេមិនអាចស្វែងរកជំនួយពីគ្រួសារ បងប្អូនដូចកាលដែលពួកគេនៅទីមាតុភូមិនោះទេ។ ដូច្នេះ ប្រសិនបើពលរដ្ឋណាម្នាក់បានសម្រេចចិត្តហើយ ពួកគេច្បាស់ជាសម្រេចជាមួយការប្ដេជ្ញាចិត្តខ្ពស់។

លោកថា ទង្វើបែបនេះជាញឹកញាប់នឹងធ្វើឲ្យលំហូរពលកម្មដែលមានផលិតភាពការងារល្អ​របស់កម្ពុជាហូរទៅកាន់ក្រៅ​ប្រទេសអស់ ហើយកម្លាំងពលកម្មកម្រិតទាបក្នុងស្រុក​ប្រឈម​ជាមួយ​​នឹងការកើនឡើងថ្លៃដើមនៃ​ផលិតផលក្នុងស្រុកដែលមិនអាចប្រកួតប្រជែងឈ្នះ​ជាមួយនឹង​ទំនិញនាំចូលពីក្រៅប្រទេសបាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«កាលណាដែលកម្លាំងល្អទាំងនោះ​ហូរចេញទៅ​ក្រៅប្រទេសអស់ កម្លាំងដែលនៅ សល់ភាគច្រើនច្បាស់ជាកម្លាំងដែលមាន​ផលិតភាពទាប ហើយ​កាលណាក្នុងស្រុកមានផលិតភាព ពលកម្មទាប ដំណើរការនៃការផលិតក៏យឺត។ នៅខណៈ​ពេលដែលផលិតផលដែលមានតម្លៃ​ថោកហូរចូលមកកម្ពុជាច្រើន ឯផលិតផលក្នុងស្រុកដែល​ផលិតបានតិចតួច មានតម្លៃថ្លៃ ប្រជាជនច្បាស់ណាស់នឹងជ្រើសរើសយក​​ផលិតផលនាំចូល​ដោយមើលរំលងផលិតផលក្នុងស្រុកមិនខាន»

លោកថា នេះអាចជាផលអាក្រក់ជះមកលើសេដ្ឋកិច្ចកម្ពុជា នៅពេលដែលគោលនយោបាយ​ថ្នាក់ជាតិសម្រាប់ការគាំទ្រការបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនមាន ធ្វើឲ្យលំហូរកម្លាំងពលកម្មចេះតែបន្តហូរចេញដោយគ្មានវិធានការទប់ស្កាត់។ ក្នុងករណីនេះ រដ្ឋត្រូវការគោលនយោបាយមួយដើម្បីទប់កម្លាំងពលកម្មល្អ ឬកម្លាំងជំនាញចាកចេញ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា