ថវិកាសន្សំជាតិរបស់កម្ពុជាជាង ៣ ០០០លានដុល្លារ ទើបតែដកចំណាយត្រឹម ១ ភាគ ៣ តែប៉ុណ្ណោះ

ភ្នំពេញ ៖ នៅក្នុងស្ថានការណ៍ដ៏លំបាកនៃដំណើរការសេដ្ឋកិច្ច ក៏ដូចជាការទប់ទល់ជាមួយនឹងវិបត្តិជំងឺសាកលកូវីដ-១៩ ក្នុងរយៈពេលជាង១​ឆ្នាំ​កន្លង​ទៅនេះ ប្រាក់សន្សំដែលជាប្រាក់សុទ្ធរបស់កម្ពុជាសរុបប្រមាណ៣០០០លានដុល្លារត្រូវបានដកចំណាយនៅក្នុងកិច្ចដំណើរ​ប្រយុទ្ធប្រឆាំងនឹង​ស្ថានការណ៍​ដ៏អាក្រក់​កន្លងទៅនេះអស់ត្រឹម​ប្រមាណ​  ១/៣ នៃប្រាក់សន្សំសរុបតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំនៅវិមានសន្ដិភាពកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ជាសាច់ប្រាក់សន្សំបានជាង​ ៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ១៩ ដែលជាប្រភពចំណូលទី២របស់កម្ពុជាទទួលបានមុនពេលកើនមានវិបត្តិកូវីដនោះ រហូតមកដល់ពេលនេះ រាជដ្ឋា​ភិបាល​បានចាយអស់ជាង​ ១ពាន់លានដុល្លារទៅហើយ នៅសល់សាច់ប្រាក់​ ២ពាន់លានដុល្លារ ដែលមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់​លាន​ដុល្លារ និងមាសរាប់សិនតោននោះទេ។

ការដកថវិកាសន្សំជាតិប្រមាណ១ពាន់លានដុល្លារនេះត្រូវបានយកទៅចំណាយលើវិស័យ និងចំណុចសំខាន់ៗក្នុងផែនការ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដនៅទូទាំងប្រទេសកម្ពុជា រាប់ទាំងការចំណាយនៅក្នុងវិស័យសុខាភិបាលដែលដើរនាទីយ៉ាងសំខាន់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«បច្ចុប្នប្បន្ននេះ ចំណូលដែលអាចទទួលបានតាមរយៈឧស្ម័នរ៉ែប្រេកាតដំណក់ដំបូងរបស់កម្ពុជា​ជាមួយក្នុង​អន្តរជាតិមួយនោះបានបរាជ័យហើយ ប៉ុន្តែកម្ពុជានៅមានសំណាងទទួលបានចំណូលថ្មីពីឧស្សាហកម្មរ៉ែមាស ដែលកំពុងចម្រាញ់ក្នុងជំហានដំបូង ដោយ​ទទួល​បានប្រមាណ១៣៧គីឡូក្រាមក្នុងមួយខែ»

ឧស្សាហកម្មរ៉ែមាសនេះ ស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល របស់អូស្ត្រាលី។ ឧស្សាហកម្មដ៏មានសារសំខាន់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ ហើយបច្ចុប្បន្នកំពុងដំណើរការយ៉ាងសកម្មបើទោះជាមានការរំខានដោយបញ្ហានៃជំងឺឆ្លងក៏ដោយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់