fbpx

ការនាំចេញ​ម្ទេស​របស់​កម្ពុជា5ខែ ដើមឆ្នាំ2021 មានកំណើនខ្ពស់​

នៅក្នុង​រយៈពេលជិត 5ខែ ដើមឆ្នាំ2021 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា បរិមាណ​នៃ​ការនាំចេញ​ម្ទេស​របស់​កម្ពុជា មាន​ចំនួន​ប្រមាណ 56,507 តោន មានកំណើន​គួរ​ឱ្យ​កត់សំគាល់​ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020 ដែលមានត្រឹមចំនួន 27,508 តោន។​

ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់AMS ថា ថ្វីត្បិតតែរយៈពេល5ខែ ដើមឆ្នាំ2021 របាយការណ៍ក្រសួងបានបង្ហាញពីការកើនឡើងនូវទិន្នផលម្ទេសក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅស្រុករហូតដល់ចំនួន 56,507 តោន ប៉ុន្តែនៅមិនទាន់គ្រប់ចំនួនតាមការចង់បានរបស់ក្រសួងនៅឡើយនោះទេ។

ឯកឧត្តមបញ្ជាក់ថា ៖

“តម្រូវការទីផ្សារ និងការផ្គត់ផ្គង់ម្ទេសនៅក្នុងស្រុកវាតូចដែរទេ… យើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ ព្រោះយើងមិនមែនជាអ្នកហូប​ម្ទេស​ច្រើន​​ទេ។  ភាគច្រើនយើងដាំសម្រាប់តែនាំចេញ ផ្គត់ផ្គង់ទៅឱ្យថៃ បើថៃមិនទិញយើងក៏ពិបាក។ យើងមានផែនការជំរុញ តែជំរុញទៅតាមទីផ្សារ និង​តម្រូវការទីផ្សារខាងក្រៅ”

យ៉ាងណាក៏ដោយ ឯកឧត្តម ស្រី វុឌ្ឍី បានលើកឡើងថា ចំពោះមុខទំនិញផ្នែកកសិផលសម្រាប់ការនាំចេញម្ទេសស្រស់នៅមិនទាន់បានភ្ជាប់ទំនាក់ទំនងធំ ដូចជាទីផ្សារស្រូវ អង្ករ ដំឡូងមី ឬ ពោតនៅឡើយនោះទេ ព្រោះតម្រូវការទីផ្សារមានទំហំតូច ហើយមានតែទីផ្សារប្រទេសថៃប៉ុណ្ណោះ​ដែលមាន​តម្រូវ​ការ​ខ្ពស់។

គួររំលឹកផងដែរថា ពាក់ព័ន្ធទៅនឹងទីផ្សារនាំចេញម្ទេសកម្ពុជានៅក្នុងអំឡុងត្រីមាសដំបូងឆ្នាំ2021មានការធ្លាក់ចុះ ដោយសារតែបញ្ហារាលដាលនៃជំងឺ​កូវីដ​នៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់បញ្ជាទិញពីកម្ពុជា ហើយត្រូវបានកាត់បន្ថយការដឹកជញ្ជូនឆ្លងកាត់ប្រទេស ដែលជាកត្តាធ្វើឲ្យតម្លៃ​មានការ​ធ្លាក់​ចុះ​ច្រើនជាងពាក់កណ្តាល។ 


ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីបង្ហាញពីមហិច្ឆិតាប្រើប្រាស់រ៉ូបូតយោធា ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ

នៅក្នុងផែនការចុងក្រោយរបស់ប្រទេសសិង្ហបុរី កំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័ត ដើម្បីបម្រើក្នុងវិស័យការពារជាតិ និងសុវត្ថិភាពសង្គមឲ្យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

៤ចំណុចបង្កឱ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ

ការនាំចេញអង្ករកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិគិត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តាប្រឈមធំៗចំនួន៤ កើតឡើងព្រមគ្នា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារកូរ៉េដ៏ធំទិញភាគហ៊ុននៅសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខណៈកម្ពុជាឈរនៅលេខ១សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ

ធនាគារដ៏ធំរបស់កូរ៉េខាងត្បូង បានទិញភាគហ៊ុនដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

រដ្ឋាភិបាលពន្លឿនការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជ្រើសយកវិទ្យាស្ថាន UPDIS ធ្វើជាដៃគូអភិវឌ្ឍន៍ និងអនុវត្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលមានតម្លៃសរុបរហូតដល់រាប់ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកអាចរងនូវផលប៉ះពាល់ពីប្រទេសជិតខាង

បើទោះជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានព្យាយាមទប់ស្កាត់ការនាំជ្រូករស់ចូលពីប្រទេសជិតខាង ប៉ុន្តែភាពប្រឈមរបស់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក
ជំនួញ, ព្រឹត្តិការណ៍

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាំគ្នានិយាយពីគោលបំណងផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារ

បណ្តាម្ចាស់សិប្បកម្មផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនបានបង្ហាញពីគោលបំណងនៃការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកកាអនុម័តគោលនយោបាយ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងងើបវិញក្នុងល្បឿនលឿននៅដើមឆ្នាំក្រោយ

ស្របទៅនឹងផែនការនៃការបើប្រទេស ក៏ដូចជាសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍បានគាំទ្រ និងមានជំនឿចិត្តថា សេដ្ឋកិច្ចនឹងល្អប្រសើរ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ក្រៅពីធនាគារដែលជាទីតាំងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកប្រាក់ លោកអ្នកក៏អាចមានជម្រើសផ្សេងៗចំនួន៧ទៀត ដែលមានសុវត្ថិភាពខ្ពស់

AMS ECONOMY
@amseconomy