សកម្មភាពចម្រាញ់មាសសុទ្ធរបស់កម្ពុជា ៣តោនក្នុង១ឆ្នាំចាប់ផ្តើមដំណើរការហើយ

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់កម្ពុជាដែលស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ជាមួយនឹងសមត្ថភាពផលិតមាសសុទ្ធបាន ៣តោនក្នុង១ឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

ជាមួយនឹងកិច្ចដំណើរការនៃការចាប់ផ្តើមសកម្មភាពចម្រាញ់មាសលើកដំបូងនៅកម្ពុជានាត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញពីក្ដីសាទរចំពោះព្រឹត្តិការណ៍ថ្មីមួយទៀតរបស់កម្ពុជាបន្ទាប់ពីការទទួលបានតំណក់ប្រេងលើកដំបូងកាលពីពេលថ្មីៗនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងជាផ្លូវការថា ៖

«សូមអបអរសាទរដំណឹងល្អព្រឹក​នេះ កម្ពុជានឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់រ៉ែមាស ​លើកដំបូង ដែលរៀបចំដោយ​​​​​​ ក្រសួង​​រ៉ែ និង​ថាមពល​​។ រ៉ែមាស អាច​ផលិត​មាស​សុទ្ធ បាន​ចំនួន ៣តោន ក្នុង​១​ឆ្នាំ សម្រាប់​រយៈពេល ​៨ឆ្នាំ​ដំបូង»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងតាមរយៈសារលិខិត កាលពីពេលកន្លងទៅនេះថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌា ) លីមីតធីត Renaissance Minerals ( Cambodia ) Limites ជាក្រុមហ៊ុនអូស្ត្រាលីទីមួយដែល​ចាប់ផ្តើមធ្វើ​អាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាម​​ស្តង់ដារអន្តរជាតិ ដោយបាន​ផលិតចេញនៅថ្ងៃនេះជាមាសដុំ​ពាក់កណ្តាលសម្រេច ដែលមានអត្រាមាស ៩០ភាគរយ។ តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ​ បានប្រមាណ ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង​។ ក្រុមហ៊ុន​រំពឹងថា នឹងអាចពង្រីក​លទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយការបញ្ចប់សកម្មភាពក្នុងដំណាក់កាលដំបូងនេះ។

តាមរយៈឧស្សាហកម្ម​ពីជម្រក​រ៉ែ នៅតំបន់​អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ អាចនឹងផ្តល់​ផលប្រយោជន៍​​ជាចំណូលដុល​ជា​មធ្យមប្រមាណ ១៨៥លានដុល្លារ​ក្នុង១ឆ្នាំ ដែ​លក្នុងនោះចំណូលថវិកាជាតិពី​សួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាទាំងនេះ នឹង​ត្រូវយកមក​ប្រើប្រាស់ក្នុងចរន្ត​ថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង​​សង្គម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ