fbpx

ការនាំអង្ករចេញរបស់កម្ពុជាបន្តធ្លាក់ចុះ ខណៈវិស័យឯកជនថាបញ្ហាអាចដោះស្រាយបាន

ភ្នំពេញ ៖ យោងតាមរបាយការណ៍ការនាំចេញកសិផលទៅក្រៅប្រទេសចេញដោយអគ្គនាយកដ្ឋានកសិកម្មផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Da​tabase) បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានការកើនឡើងចំនួនជាង ២លានតោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ លើកលែងតែបរិមាណអង្ករនាំចេញមានការថយចុះចំនួន-១៥,៩៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

បញ្ហានៃការធ្លាក់ចុះដោយសារតែតម្លៃកប៉ាល់សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ បូកផ្សំជាមួយនឹងស្ថានភាពកង្វះទូរកុងតទឺន័រ ក្នុងការដឹកជញ្ជូននៅតែបន្ត ស្របពេលរំហូរនៃបរិមាណកុងតឺន័រទៅកាន់សហគមន៍អឺរ៉ុប ចូលច្រើនជាងរំហូរចេញដែលបណ្តាលឱ្យមានការកកស្ទះសម្បកទូកុងតឺន័រតាមកំពង់ផែ និងទីចំណតកុងតឺន័រនៅសហគមន៍អឺរ៉ុប។

ដូច្នេះ កម្ពុជាកំពុងផ្តោតការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត បន្ទាប់ពីការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនធ្លាក់ចុះ។ ទោះបីជាបញ្ហាកំពុងចោទយ៉ាងនេះក្តីក៏កម្ពុជា នៅតែត្រូវការទីផ្សារទាំងអស់ទាំងសហគមន៍អឺរ៉ុប អាស៊ាន អូស្ត្រាលី និងអាមេរិកជាដើម ព្រោះអង្ករកម្ពុជានាំទៅជាប្រភេទអង្ករក្រអូប ដែលត្រូវការទីផ្សារកំណត់ជាក់លាក់។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានថ្លែងប្រាប់ AMS ថា៖

«ប្រទេសចិនជាទីផ្សារធំដែលអាចនាំចូលអង្ករប្រមាណជា ៥.៣២តោនក្នុងមួយឆ្នាំ ដូចនេះ បើការចាប់យកទីផ្សារប្រទេសចិនបាននោះ យើងអាចធានាបាននូវនិរន្តរភាពសម្រាប់ការនាំចេញអង្ករកម្ពុជា»

លោកបញ្ជាក់ឲ្យដឹងថា មិនមែនតែកម្ពុជានោះទេដែលកំពុងសម្លឹងទៅរកទីផ្សារប្រទេសចិន ប្រទេសជិតខាងកម្ពុជា ក៏ងាកទៅរកទីផ្សារចិនដែរ ព្រោះប្រទេសផ្សេងៗផលិតអង្ករស មានតម្លៃថោក ជាមធ្យមត្រឹមតែ ៣៨០ដុល្លារក្នុង១តោន ខណៈពេលដែលកម្ពុជាផលិតអង្ករក្រអូប មានតម្លៃចន្លោះពី ៦៥០-៨០០ដុល្លារក្នុង១តោន។

នៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃកូវីដ-១៩ បាន និងកំពុងរារាំងសមត្ថភាពនាំចេញអង្កររបស់កម្ពុជាដែលជំរុញឱ្យសមាជិក CRF (សហព័ន្ធស្រូវអង្ករកម្ពុជា) ចាប់យកការអភិវឌ្ឍវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយជាងមុន សហព័ន្ធនឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីរកដំណោះស្រាយសម្រាប់សមាជិកនាំចេញដែលប្រឈមមុខនឹងបញ្ហាដែលកំពុងកើតមាន។ ​

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ដែរថា បញ្ហាដែលកម្ពុជាកំពុងប្រឈមនេះជាបញ្ហាសកល និងអន្តរកាលតែប៉ុណ្ណោះ សម្រាប់ទីផ្សារចិន និងទីផ្សារអឺរ៉ុប ព្រោះក្នុងបរិបទកូវីដដំណើរដឹកជញ្ជូនតាមផ្លូវសមុទ្រត្រូវបានកាត់បន្ថយទាំងកម្មករបម្រើការងារផងដែរ ប្រសិនបើដំណើរការចាក់វ៉ាក់សាំងអាចគ្រប់គ្រងបាន នោះប្រក្រតីភាពនឹងវិលមកវិញ ហើយដំណើរនឹងចាប់ផ្តើមធម្មតា។

លោកឧកញ៉ាបានបន្ថែមថា កម្ពុជានៅតែមិនអាចមើលរំលងទីផ្សារចិនបានទេ  តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀងសេរីជាមួយបណ្តាប្រទេសដទៃទៀត ដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ជាដើម យើងនឹងអាចដោះស្រាយបញ្ហានេះបាន។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

« យើងពិតជាអាចធ្វើបាន ព្រោះការនាំកសិផលទៅចិនជាទីផ្សារសំខាន់របស់យើង ហើយយើងក៏បានស្វាគមន៍ការបើកការិយាល័យកសិកម្មអាមេរិកនៅកម្ពុជា ដែលនឹងអាចនាំផលិតផលកសិកម្មទៅកាន់ទីផ្សារធំៗនៃប្រទេសទាំងពីរបាន»

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩​២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមា​ណសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)៕


ព្រឹត្តិការណ៍, អចលនទ្រព្យ

សកម្មភាពទិញ-លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៣ចាប់ផ្តើមកម្រើកឡើងវិញ

ដីឡូតិ៍នៅតាមតំបន់ផ្លូវជាតិ៣ ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ ខណៈម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់របស់ខ្លួនតាមរយៈការបញ្ចុះតម្លៃ និងផ្តល់រង្វាន់ផ្សេងៗជាច្រើន
ជំនួញ, ព្រឹត្តិការណ៍

ឥណ្ឌាអាចនឹងរកឃើញកំណប់សេដ្ឋកិច្ចបៃតងតម្លៃជាង១៥ទ្រីលានដុល្លារ

ឥណ្ឌាអាចទាញយកផលប្រយោជន៍ជាច្រើនបូករួមទាំងសេដ្ឋកិច្ចដែលមានទំហំរហូទទៅដល់១៥ទ្រីលានដុល្លារ ពិសេសអាចបង្កើតការងារថ្មីជូនពលរដ្ឋ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការកើនឡើង ៨៥ ភាគរយ

NBC បានបញ្ជាក់ថា ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆមាសទី១ ឆ្នាំ២០២១មានការកើនឡើងប្រមាណ ៨៥ ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២០
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

វឌ្ឍនភាពក្រុមហ៊ុន Truth Social បណ្តាញសង្គមយក្សថ្មីរបស់លោក Trump

ក្រុមហ៊ុនបណ្តាញសង្គមយក្សថ្មីរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះថា ខ្លួនបានប្រមូលទុនវិនិយោគសរុបជាង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជា ស្នើឲ្យ WTO គាំទ្រដល់ការសិក្សាពីយុទ្ធសាស្ត្រក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម

គណៈប្រតិភូកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថា រោងចក្រផលិតវ៉ាក់សាំង ស៊ីណូហ្វាម ពេលនេះកំពុងទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា សិក្សាពីលទ្ធភាពក្នុងការដាក់ទីតាំងរោង
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានសម្រេចបង្កើនគម្រោងថវិការចំនួន ៤០ លានដុល្លារ បន្ថែមទៀត

ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមសម្រេចបង្កើនគម្រោងថវិកាចំនួន ៤០ …
ជំនួញ, ព្រឹត្តិការណ៍

បដិវត្តរថយន្តអគ្គិសនីរបស់ពិភពលោកនឹងទាមទារពេលវេលាយូរបន្ថែមទៀត

ទំនោរនៃការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារលក់រថយន្តរបស់សកលលោកដោយចំនួនសរុបកំពុងចរាចរណ៍នៅលើផ្លូវថ្នល់មានទៅដល់ជាង ១០លានគ្រឿងមកហើយ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កូរ៉េខាងត្បូង និងអាស៊ាន ឯកភាពគ្នាដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយ

ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)
ព្រឹត្តិការណ៍, អចលនទ្រព្យ

ប្រធាន CVEA បង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ជា

AMS ECONOMY
@amseconomy