ការនាំចេញអង្ករកម្ពុជារយៈពេល5ខែដើមឆ្នាំ2021 មានការធ្លាក់ចុះ 34.56 ភាគរយ

នៅក្នុងរយៈពេល5ខែដើមឆ្នាំ2021កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន 233,031តោន ថយចុះចំនួន 123,066 តោន ឬស្មើនឹង -34.56ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ដែលមានចំនួន 356,097 តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងខែឧសភា ឆ្នាំ2021 មានចំនួន 40,536 តោន ថយចុះចំនួន 15,309 តោនស្មើនឹង -27.41ភាគរយ បើធៀបនឹងខែឧសភា កាលពីឆ្នាំ2020 ដែលមានចំនួន 55,845 តោន ខណៈដែលការនាំអង្ករចេញសរុបមានការថយចុះចំនួន 34.56ភាគរយ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួននាំអង្ករចេញខាងលើនេះគឺបណ្តាលមកពីកត្តាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញនៅតែមានតម្រូវការខ្ពស់ ពិសេសប្រទេសចិនបន្តការបញ្ជាទិញអង្ករពីកម្ពុជាដដែល ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា ក្នុងរយៈពេល 5 ខែឆ្នាំ 2021នេះ ការនាំចេញអង្ករមានការធ្លាក់ចុះជាង 30 ភាគរយ ដោយសារជួបវិបត្តិនៃការដឹកជញ្ជូនដោយកង្វះកុងតឺន័រដឹកជញ្ជូនអង្ករបានកើតឡើងជាបន្តបន្ទាប់ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើនឡើងខ្ពស់រហូតដល់គុណនឹង 5ដង នៃតម្លៃដឹកជញ្ជូនឆ្នាំ2019 ក្រោយពីផ្ទុះឡើងនូវកូវីដ-19 ។

“បញ្ហាកង្វះកុងតឺន័រ ហើយបញ្ហានេះ បានប៉ះពាល់ដល់ទីផ្សារអង្ករនៅកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករមិនបានគ្រប់គ្រាន់ទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញពីដៃគូទិញអង្ករពីកម្ពុជា ដូចជាសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងប្រទេសចិន”

លោកឧកញ៉ាបានមានប្រសាសន៍ថា

“យើងបានឃើញហើយនៅក្នុងឆ្នាំ2020 យើងធ្វើការនាំចេញអង្ករបានជិត 70 ម៉ឺនតោនហើយមានកំណើនកើនឡើងជាង10 ភាគរយ។ ឆ្នាំ 2021 នេះសន្ទុះនៃតម្រូវការមានការហក់ឡើងដែរ ជាពិសេសប្រទេសចិនតែជាអកុសលយើងមានវិបត្តិផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រ និងទី1ត្រូវជួបវិបត្តិពុំមានកុងតឺន័រ ទី2 ពុំមានកប៉ាល់ដែលអាចទទួលនូវទំនិញអង្ករបាន ទី3តម្លៃកប៉ាល់កើនឡើងគុណនឹង4 និង 5ដងឯណោះ”

លោឧកញ៉ាបានបញ្ជាក់ថា

សូមបញ្ជាក់ថាសម្រាប់ប្រភេទអង្ករនាំចេញវិញ នៅ5ខែមកនេះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 160,453  តោន ស្មើនឹង 68.86ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន 67,843 តោន ស្មើនឹង 29.11ភាគរយ និងអង្ករចំហុយមានចំនួន 4,735 តោន ស្មើនឹង2.03ភាគរយ។

អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន20 ប្រទេស មានបរិមាណសរុបចំនួន 55.188 តោន ស្មើនឹង 23.66ភាគរយ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន 120,834តោន ស្មើនឹង 51.86ភាគរយ ទិសដៅអាស៊ានចំនួន5ប្រទេស មានបរិមាណសរុបចំនួន 21,848 តោន ស្មើនឹង 9.38ភាគរយ និងទិសដៅដទៃទៀតចំនួន19ប្រទេស មានបរិមាណសរុប 35,161 តោន ស្មើនឹង 15.1ភាគរយ។

ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល5ខែឆ្នាំ2021 កម្ពុជានាំចេញស្រូវចំនួន 1,614,211 តោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម ( មានវិញ្ញាបនបត្រភូតគាមអនា    ម័យចំនួន 855,202.52តោន) ដែលមានការកើនឡើងចំនួន 748,129តោន (82ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2020 ដែលមានចំនួន 885,186តោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ