វិស័យផ្សារទំនើបនៅកម្ពុជាបានងើបឡើងវិញជាបណ្ដើរៗពីរាជរដ្ឋាភិបាលត្រៀមបើកសេដ្ឋកិច្ច

ភ្នំពេញ ៖ វិស័យផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញងថា មានការរីកដុះដាលកាន់តែច្រើន ជាពិសេសនៅតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ ខណៈដែលនៅតាមបណ្តាខេត្តក្រុងគោលដៅសេដ្ឋកិច្ច និងទេសចរណ៍មួយចំនួនដែលមានសក្ដានុពលក៏ចាប់ផ្តើមមានវត្តមានផងដែរនោះ។

ផ្សារទំនើបមានច្រើនប្រភេទ និងទំហំផ្សេងគ្នាអា្រស័យទៅតាមតំបន់ដែលមានតម្រូវការពិតប្រាកដរបស់ប្រជាជននៅក្នុងតំបន់នោះផ្ទាល់។ ប៉ុន្តែ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩បានធ្វើឲ្យវិស័យមួយនេះទទួលរងនូវផលប៉ះពាល់ស្ទើរពេញមួយឆ្នាំ២០២១ ពោលគឺចាប់តាំងពីចុងខែកុម្ភៈ ដោយសារប្រជាជនមានភាពភ័យខ្លាច និងប្រុងប្រយ័ត្នខ្ពស់បង្ការខ្លួនពីការឆ្លងរាលដាល់។

អ្នកនាង គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ វិស័យផ្សារទំនើបបានទទួលរងនូវផលប៉ះពាល់ខ្លាំងជាងឆ្នាំ២០២០កន្លងទៅនោះទៀត ដោយសារតែការជួលទីតាំងលក់រាយនៅក្នុងផ្សារទំនើប ក៏ដូចជាអត្រានៃតម្លៃជួលមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារបញ្ហាព្រឹត្តិការណ៍២០កុម្ភៈ ស្របពេលដែលចំនួនគម្រោងអភិវឌ្ឍន៍ផ្សារទំនើបថ្មីៗមានការកើនឡើង។

អ្នកនាងបានបញ្ជាក់ថា ៖

«ត្បិតតែបញ្ហាទាំងនេះបាននាំឲ្យវិស័យផ្សារទំនើបធ្លាក់ចុះបន្តិចមែន ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រ និងយុទ្ធនាការ ការចាក់វ៉ាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរួចមក ជាពិសេសក្រោយពេលមានការប្រកាសពីសំណាក់រាជរដ្ឋាភិបាលត្រៀមបើកទូលាយសេដ្ឋកិច្ចឡើងវិញយើងសង្កេតឃើញថា ចរាចនៃវិស័យផ្សារទំនើបបានចាប់ផ្ដើមងើបមកវិញជាបន្តបន្ទាប់ ហើយក៏មានការបើកហាងថ្មីៗ ម៉ាកសញ្ញាថ្មីៗ ចូលមកកាន់ទីផ្សារកម្ពុជា ជាលំដាប់​ ដែលរូបភាពទាំងអស់នេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យនេះក៏ដូចជាក្នុងកម្ពុជាទាំងមូល»

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ យុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រាប់ចាប់់គិតពីកុមារអាយុ៦ឆ្នាំឡើងទៅត្រូវបានធ្វើឡើងបានជិត៩០ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេស ហើយសកម្មភាពអាជីវកម្មតូចធំជាច្រើនចាប់ផ្តើមមានដំណើរដំណើរការឡើងវិញ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យក៏មានការកើនឡើងផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី