fbpx

ការនាំចូលរថយន្តក្នុងប្រទេសវៀតណាមអាចមានបញ្ហាក្រោយរដ្ឋាភិបាលហានូយអនុវត្តផែនការ EURO 5

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការនាំចូលរថយន្តចូលទៅក្នុងទីផ្សារប្រទេសវៀតណាម អាចជួបនឹងបញ្ហាដោយសារការហាមប្រាម និងការរឹតត្បិតនីតិវិធីលើការនាំចូលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ខណៈដែលបច្ចុប្បន្នប្រភេទរថយន្ត Pick-Up និងប្រភេទរថយន្ត tourist bus ដែលផលិតនៅប្រទេសថៃកំពុងមានការពេញនិយមនៅក្នុងប្រទេសរបស់ខ្លួន។

ប្រភពដដែលបានឲ្យដឹងទៀតថាបញ្ហានៃការនាំចូលនេះអាចកើតឡើងនៅក្នុងពេលដែលរដ្ឋាភិបាលនៃទីក្រុងហានូយចាប់ផ្តើមអនុវត្តផែនការលុបបំបាត់ការបំពុលអាកាសរបស់អ៊ឺរ៉ុបកម្រិត 5 ឬដែលហៅថា EURO 5​ ។ មានន័យថា រាល់ក្រុមហ៊ុនដែលផលិតរថយន្តទាំងឡាយណាដែលមិនបានផ្លាស់ប្តូរប្រព័ន្ធនៃបច្ចេកវិទ្យាស្របទៅតាមស្តង់ដាបរិស្ថាននោះទេ អាចនឹងត្រូវក្លាយជាជនរងគ្រោះដោយមិនអនុញ្ញាតឲ្យមានការនាំចូលក្នុងប្រទេសវៀតណាមនោះទេ។

រូបភាព ៖ រថយន្តដែលត្រូវបាននាំចូលទីផ្សារនៃប្រទេសវៀតណាម

ជាមួយនឹងផែនការរបស់រដ្ឋាភិបាលក្រុងហាណូយខាងលើនេះ សហព័ន្ធឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ (FTI)​​ បានចាប់ផ្តើមធ្វើការសិក្សាទៅលើការងារស្ទាបស្ទង់មួយទៅកាន់សមាជិករបស់ខ្លួនដែលជាអ្នកផលិតរថយន្តទាំងអស់ ដើម្បីដឹងថាតើពួកគេនឹងមានបំណង ឬចង់រៀបចំផែនការថ្មីដើម្បីអាចទល់ទល់ទៅនឹងភាពប្រឈមចំពោះមុខទៅលើបញ្ហាពាណិជ្ជកម្មរថយន្តមួយនេះដោយរបៀបណា។

“ពួកយើងជឿជាក់ថា ការនាំចេញរថយន្តរបស់ថៃគឺអាចក្លាយទៅជាអ្នកទទួលរងផលប៉ះពាល់ជាមិនខាន ប៉ុន្តែយើងមិនអាចទស្សទាយបានទេថា វានឹងមានទំហំប៉ុណ្ណា ឬកម្រិតណានោះទេ ហើយសង្ឃឹមថាវាអាចទទួលបាននូវការឆ្លើយតបពីសមាជិកជាក្រុមហ៊ុនអ្នកផលិតរបស់យើងទាំងអស់ក្នុងពេលឆាប់ៗនេះ”

អនុប្រធាន និងជាអ្នកនាំពាក្យរបស់ FTI លោក Surapong Paisitpatanapong

ដោយឡែក លោក Pisit Rangsaritwutikul ប្រធានវិទ្យាស្ថានគ្រឿងយន្តរបស់ប្រទេសថៃ (TAI) បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះនឹងមិនជះឥទ្ធិពលខ្លាំងក្លាពេកនោះទេ ព្រោះលោកមានជំនឿថារដ្ឋាភិបាលនៃប្រទេសទាំង2នឹងអាចធ្វើការចរចាពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយបានជាមិនខាន។

រូបភាព ៖ រថយន្តដែលត្រូវបាននាំចូលទីផ្សារនៃប្រទេសវៀតណាម

លើសពីនេះថៃក៏នឹងបានរៀបចំផែនការក្នុងការលើកយកបញ្ហាស្តង់ដា EURO 5 នេះទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Geneva នាខែវិច្ឆិកាខាងមុខនេះផងដែរ។

គួរឲ្យដឹងដែរថា ស្តង់ដា EURO 5 គឺជាស្តង់ដាមួយរបស់សហភាពអឺរ៉ុបនៅក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការបំពុលបរិយាកាសផែនដីដែលក្នុងនោះមានទាំងអស់ 7 កម្រិតដូចជា EURO 1, EURO 2, EURO 3, EURO 4, EURO 5, EURO 6 និង EURO 7 ហើយ EURO 5 នឹងដាក់បំរាមចំពោះរថយន្តទាំងឡាយណាដែលផលិតនៅត្រឹមឆ្នាំ2009 ៕


ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈតម្រូវការជួលនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

JICA ផ្តល់ថវិកា ៥៨ លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយដល់រាជរដ្ឋភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាបចំនួន ៦
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកវិភាគ ៖ តម្លៃប្រេងឆៅលើទីផ្សារសកលលោកអាចនឹងឡើងថ្លៃដល់ ១០០ដុល្លារក្នុង១បារ៉ែល

ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោកកំពុងព្យាយាមងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចជាបណ្តើរៗនោះ តម្លៃប្រេងឆៅនៅលើទីផ្សារជាសាកលកំពុងកើនឡើងនូវតម្លៃយ៉ាងខ្ពស់មិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

របកគំហើញ ៖ រោងចក្រដ៏ធំបំផុត និងលើកដំបូងលើពិភពលោកអាចទាញយកកាបូនិចទៅចាក់ចោលនៅក្រោមដីបាន

ប្រទេសអ៊ីស្លង់ បានបង្កើតរោងចក្រធំជាងគេបំផុតលើពិភពលោក ដែលមានជំនាញក្នុងការកម្ចាត់ឧស្ម័នកាបូនិច (CO2) ចេញពីបរិយាកាស និងស្រូបយកទៅកប់ចោលនៅក្រោមដីបាន
ជំនួញ, ព្រឹត្តិការណ៍

ស្ត្រីខ្មែរក្នុងសហគមន៍មួយ នៅបន្តស្នាដៃកែច្នៃដើមក្រចៅធ្វើជាសម្ភារប្រើប្រាស់ និងដាក់លក់លើទីផ្សារ

ស្ត្រីមួយក្រុម ភាគច្រើនមានវ័យចំណាស់បាននាំគ្នាបន្តអាជីព និងជំនាញក្នុងនាមជាអ្នកផលិតសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងលម្អធ្វើឡើងដោយដៃ ដែលកែច្នៃពីដើមក្រចៅសម្រាប់ដាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យធានារ៉ាប់រងនៅកម្ពុជា សង្ឃឹមថានឹងមានកំណើន ១០ភាគរយ នៅត្រឹមដំណាច់ឆ្នាំ២០២១

កាលពីឆ្នាំ២០២០ វិស័យធានារ៉ាប់រងកម្ពុជា បានរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ហើយនៅឆ្នាំ២០២១នេះ រំពឹងថានៅតែមានភាពល្អប្រសើរជាមួយនឹងការទទួលបានកំណើនប្រមាណ ១០ភាគរយ
ព្រឹត្តិការណ៍, អចលនទ្រព្យ

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី គាំទ្រឲ្យមានការប្រកួតប្រជែងទីផ្សារលំនៅដ្ឋានកាន់តែខ្លាំងនៅដើមឆ្នាំក្រោយ

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានគាំទ្រឲ្យមានការប្រកួតប្រជែងគ្នា ព្រោះការប្រកួតប្រជែងគ្នាបានបង្កើតឲ្យមានផលប្រយោជន៍ និងមានផលល្អដល់វិស័យ
ជំនួញ, ព្រឹត្តិការណ៍

ឲ្យតែមានគំនិត លក់នំខ្មែរត្រឹមតែមួយថាស ក៏អាចចិញ្ចឹមចៅកំព្រា៤នាក់ឱ្យរៀនសូត្របានគ្រប់គ្នា

ស្ត្រីវ័យចំណាស់ម្នាក់មានវ័យ៦៨ឆ្នាំ កំពុងតស៊ូជាមួយមុខរបរវេចនំអន្សមលក់ ដើម្បីទទួលបានកម្រៃគ្រាន់ចិញ្ចឹមជីវិត និងត្រូវចិញ្ចឹមចៅកំព្រារហូតដល់៤នាក់ទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

«សេវាប៊េងកាសួរេន» កំពុងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង

ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន តាមរយៈម៉ូលឌែលណែនាំអតិថិជន តាមរយៈម៉ូលឌែលភ្នាក់ងារ

AMS ECONOMY
@amseconomy