ការនាំចេញគ្រាប់ស្វាយចន្ទីចាប់ផ្តើមមានកំណើន ហើយតម្លៃទីផ្សារក៏មានភាពល្អប្រសើរ

ក្នុងរយៈពេល 5 ខែដើមឆ្នាំ2021 កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជិត1លានតោនទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង 321.65ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ហើយតម្លៃទីផ្សារក៏មានភាពល្អប្រសើរជាងមុន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល 5ខែដើមឆ្នាំ2021កន្លងទៅនេះ គ្រាប់ស្វាយចន្ទីកម្ពុជា ​ចំនួន 801,732.26 តោនបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទាំងក្នុង និងក្រៅតំបន់ ដោយក្នុងនោះរួមមានដូចជា នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន 3,566.88តោន ប្រទេស​ឥណ្ឌា​ចំនួន 17 តោន ប្រទេស​ជប៉ុន​ចំនួន 33.46 តោន ប្រទេស​ឡាវ​ចំនួន2 តោន ប្រទេស​អារ៉ាប់​ចំនួន 0.52 តោន ប្រទេស​ថៃ​ចំនួន 3,108.40 តោន និង​ប្រទេស​វៀតណាម​ចំនួន​795,004 តោន​។

តាមរយៈរបាយការណ៍ខាងលើនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព​នៃការនាំចេញផលិតផលដំណាំកសិ-ឧស្សហកម្ម ដែលកាន់តែមានទីផ្សារទូលាយ និងមានទីផ្សារគោលដៅសំខាន់ៗដូចជាប្រទេសថៃ វៀតណាម កូរ៉េ ជប៉ុន ចិន និងប្រទេសអឺរ៉ុបជាដើម។

លោក ឆេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងផលិតផលកសិ-ឧស្សាហកម្មផ្នែកគ្រាប់ស្វាយចន្ទីនេះ សហគមន៍កសិករសំបូរមានជ័យ ដែលមានការដាំដំណាំស្វាយចន្ទីក៏បានបញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីស្រស់ដែលសហគមន៍ដាំ និងប្រមូលផលបានលក់ទៅឱ្យឈ្មួញកណ្តាលសរុបប្រមាណជាង 300 តោន។

“គ្រាប់ស្វាយចន្ទី ដែលលក់ទៅឱ្យម៉ូយ មានប្រមាណជាង 300 តោន ហើយចំនួននេះខ្ញុំបានលក់ជា2 ដង គឺដើមរដូវទទួលបានតម្លៃ 5000រៀល ក្នុង1គីឡូក្រាម ហើយនៅចុងរដូវលក់បាន1គីឡូក្រាម ធ្លាក់មកនៅត្រឹមតែជាង 4,000រៀលប៉ុណ្ណោះ”

លោក ឆេង ថុង បានប្រាប់មានប្រសាសន៍ថា

“ទីផ្សារឆ្នាំនេះបានតម្លៃសមរម្យ មិនខ្ពស់ពេក និងមិនទាបពេកដែរ ព្រោះទីផ្សារលក់គ្រាប់ស្វាយចន្ទីរបស់ពិភពលោក ក៏ជួបនឹងវិបត្តិកូវីដ ហើយមានផលលំបាកក្នុងការដឹកជញ្ជូន ហើយម៉្យាងទៀត ដោយសារកូវីដនេះធ្វើឱ្យយើងមិនបានថែរទាំដំណាំចន្ទីដិតដល់ ធ្វើឱ្យទិន្នផលទទួលមិនបានខ្ពស់នោះដែរ”

លោកបានបញ្ជាក់ទៀតថា

ដូច្នេះ នៅឆ្នាំបន្ទាប់ ការពង្រីកខ្លួនសម្រាប់ដំណាំស្វាយចន្ទីនឹងមិនអាចពង្រីកបន្ថែមទេ ព្រោះថាផ្ទៃដីដែលត្រៀមសម្រាប់ដំណាំស្វាយចន្ទី នឹងអាចប្រើសម្រាប់ដំណាំផ្សេង»។

ទោះជាយ៉ាងណាក៏ដោយ លោក ឆេង ធុង ដែលជាអ្នកគ្រប់គ្រងសហគមន៍សំបូរមានជ័យ មានដាំដំណាំចំរុះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រតែសក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថា នៅពេលដែលទីផ្សារអន្តរជាតិ និងការធ្វើដំណើរជាសាកលបានបើកដំណើរការទូលាយឡើងវិញ សហគមន៍នឹងពង្រីកដំណាំណាដែលទទួលផលល្អ និងមានតម្រូវការខ្ពស់បន្ថែមទៀត ដែលធ្វើយ៉ាងណាអាចជំរុញដល់ទីផ្សារលក់រាយសម្រាប់ប្រជាកសិករកម្ពុជា ក៏ដូចជានៅក្នុងសហគមន៍ ដើម្បីអាចជួយដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចសហគមន៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ