វ៉ាក់សាំងជំងឺដុំពកស្បែកសត្វគោ ក្របី នៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការ

ភ្នំពេញ ៖ ដោយសារដំណើរវិវត្តន៍នៃជំងឺឆ្លង ស្របទៅនឹងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី (Lumpy Skin Disease)  នៅកម្ពុជា កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានផ្សព្វផ្សាយជាសាធារណជន ជាពិសេសបងប្អូនកសិករឱ្យប្រុងប្រយ័ត្នអំពីជំងឺឆ្លងនេះ រួមទាំងបានបង្ហាញពីបទពិសោធន៍ និងវិធីសាស្ត្រព្យាបាលផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោដែលបានឆ្លងជំងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ជាមួយនឹងការចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​លើ​ស្បែក​គោ និង​ក្របី (Lumpy Skin- Disease) ដែល​បាន​ឆ្លង​ចូលមកក្នុង​បណ្ដា​ខេត្ត​មួយចំនួន​នៅ​កម្ពុជាប្រមាណ​ជាង​ ៣ ​ម៉ឺន​ក្បាល​។


ឯកឧត្តម វេង សាខុន បានថ្លែងឱ្យដឹងកាលថ្ងៃទី​២៩ ខែសីហា ថា ​៖

«​អ្វីដែលយើង​មិននឹកស្មានដល់នោះ ការរីករាលដាលនៃជំងឺឆ្លងនេះពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជាមានល្បឿនលឿន ជាពិសេស នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលបានធ្វើឱ្យសត្វគោងាប់មួយចំនួនរហូតកា្លយជាករណីដែលគួរឲ្យបារម្ភ»

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បាន​អះអាងថា នៅចុងសប្តាហ៍នេះ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការនោះ ក្រោមការគាំទ្រថវិកាពីសប្បុរសជនផងនោះ កម្ពុជាសម្រេចទទួលបានវ៉ាក់សាំងចំនួន ២ម៉ឺនដូសនៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់សម្រាប់ក្រសួងមានលទ្ធ​​ភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែកគោក្របីនេះ និងបានបញ្ជាទិញពីប្រទេសវៀតណាមបន្ថែម ៤០ ០០០ ដូសទៀតដែលនឹងមកដល់ក្នុងសប្ដាហ៍ក្រោយនេះ ក្រោយពីបញ្ជាទិញពីប្រទេសអាហ្វ្រិកខាងត្បូង។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានឱ្យដឹងថា កម្ពុជា​នឹង​ប្រើប្រាស់​វ៉ាក់សាំង​ដែល​ទទួល​បាន​ក្នុង​ពេលនេះ​ចាក់​​ទៅលើ​តំបន់​ដែលមាន​ការផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​នេះ ដោយពុំ​មាន​យកលុយ​យកកាក់​អី​ពី​ប្រជាជន​ទេ ដើម្បី​កាត់ផ្តាច់​ការចម្លង​ទៅកាន់​សត្វ​គោ និង​ក្របី​របស់​អ្នកស្រុក​។ ការចាក់​អាស្រ័យ​ស្ថានភាព​ឆ្លង​ជាក់ស្តែង​នៃ​ជំងឺ​ ហើយអ្នកជំនាញ​នឹង​ពិនិត្យ​ទៅលើ​ស្ថានភាពជំងឺ​ដែល​ឆ្លង​ពី​ណា​ទៅណា ហើយ​យើង​នឹង​ចាក់​កាត់ផ្តាច់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់ថាជំងឺ​ដុំពក​ស្បែក​គោក្របី គឺជា​ជំងឺ​ម្យ៉ាងដែ​លអាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​។ ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន ហើយ​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត ​តាម​ការប៉ះពាល់​ផ្ទាល់ ឬ​ពី​សត្វ​ទៅ​សត្វ ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​ផ្សេងៗ​។ ​ជំងឺ​នេះ​អាចធ្វើឱ្យ​សត្វ​គោក្របី​របស់​អ្នកស្រុក​មាន​អត្រា​ឈឺ​ពី ៥-៤៥ ​ភាគរយ និង​អត្រា​ងាប់​តិចជាង ១០ ​ភាគរយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ