ធនាគារកណ្តាលប្រចាំប្រទេសនានានៅតែបន្តចាក់បញ្ចូលលុយជំនួយ បើទោះសេដ្ឋកិច្ចសកលងើបឡើងវិញក៏ដោយ

បរទេស៖ ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោកត្រូវបានគេមើលឃើញថាមកដល់ពេលបច្ចុប្បន្ននេះគឺកំពុងតែសន្ទុះឡើងវិញជាបណ្តើរៗ ក្នុងពេល​​​ដែល​វ៉ាក់សាំងការពារជំងឺកូវីដ-19របស់បណ្តាប្រទេសមួយចំនួនចាប់ផ្តើមដំណើរការប្រើប្រាស់ស្ទើរគ្រប់ទីកន្លែងទៅហើយនោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញ​សេដ្ឋកិច្ចបានមើលឃើញថា ទោះជាកំណើនសេដ្ឋកិច្ចចាប់មានឡើងវិញ ប៉ុន្តែសម្រាប់កាតព្វកិច្ចរបស់ធនាគារកណ្តាលប្រចាំប្រទេសធំៗនៅតែបន្តចាក់បញ្ចូល​កញ្ចប់​ថវិកា​ជំនួយយ៉ាងសន្ធឹកសន្ធាប់ដដែល។  

បណ្តាញសារព័ត៌មាន The Bloomberg ដែលបានសិក្សា​ ទៅលើគោលការណ៍ថវិកាប្រចាំត្រីមាសនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ​នៅលើសកលលោក​ប្រមាណជា90ភាគរយបានរកឃើញថា ទាំងភ្នាក់ងារទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងជាតិ ធនាគារកណ្តាលរបស់សហភាពអ៊ឺរ៉ុប ធនាគារជប៉ុនផងដែរនោះ គឺស្ថិត​នៅក្នុងចំណោមវិទ្យាស្ថានហរិញ្ញវត្ថអន្តរជាតិធំបំផុតលើលោកទាំង 16 ដែលនឹងបន្តរក្សាអត្រាការប្រាក់ទាបរបស់ខ្លួនដដែលនៅក្នុងឆ្នាំនេះ។

ទស្សនវិស័យដែលធនាគារទាំងនោះចង់បានគឺដើម្បីធានាឲ្យបាននូវដំណើរការសេដ្ឋកិច្ចងើបឡើងវិញបានរលូនចេញពីស្ថានភាពដ៏លំបាកកាលពីឆ្នាំ2020កន្លងទៅដោយសារកូវីដ តាមរយៈការបន្តរក្សាអត្រាកម្ចីដែលមានការប្រាក់ទាប ក៏ដូចជាកម្មវិធីទិញធនធានមួយចំនួនផងដែរ ដែលចាំបាច់ទាមទារឲ្យពួកគេត្រូវ​តែចាក់​បញ្ចូលកញ្ចប់ថវិកាជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀត ដែលយ៉ាងហោចណាស់ 2 ឬ 3 ឆ្នាំទៀតអាស្រ័យទៅនឹងការសម្រេចចិត្តរបស់ពួកគេរៀងៗខ្លួន។

ខាងក្រោមនេះគឺជាបញ្ជីធនាគារកណ្តាលធំៗលើពិភពលោកដែលបាន និងកំពុងតែព្យាយាមប្រើប្រាស់លុយកញ្ចប់ជំនួយរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់​ពួកគេ៖

ធនាគារកណ្តាលសហរដ្ឋអាមេរិក (US Federal Reserve)៖

ធនាគារធ្លាប់បានធ្វើការប្តេជ្ញាចិត្តថានឹងបន្តទិញប័ណ្ណរតនាគា រនិងមូលបត្របំណុលដែលអាចទ្រទ្រង់ប្រាក់កម្ចីជារៀងរាល់ខែរហូតដល់ពួកគេអាចមើលឃើញថា កំណើងសេដ្ឋកិច្ចអាចមានលំនឹងឡើងវិញ ជាមួយនឹងការសន្យាថាបន្តរក្សាអត្រាការប្រាក់ជិតសូន្យភាគរយរហូតដល់ឆ្នាំ2023ផងដែរ។

ធនាគារកណ្តាលអ៊ឺរ៉ុប (European Central Bank) ៖ ECB បានសន្យាថានឹងបន្តលក្ខខណ្ឌហិរញ្ញវត្ថុដ៏ល្អមួយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុន​ទាំងឡាយ​ដែល​នៅជាប់បំណុល ​ព្រមទាំង​ពលរដ្ឋផងដែរ រហូតដល់វិបត្តិកូវីដរលាយផុត ដោយក្នុងនោះកញ្ចប់ថវិកាប្រមាណ 2.2 ទ្រីលានដុល្លារត្រូវបានយកមក​ប្រើប្រាស់​សម្រាប់បន្តដំណើរការលក់​បណ្ណ​​បំណុល​ឲ្យ​ស្ថិតនៅក្នុងតម្លៃទាបបំផុត និងបន្តអត្រាការប្រាក់ដ៏ទាបជាមួយនឹងកម្ចីគ្រប់ប្រភេទ ហើយកម្មវិធីទាំងនេះនឹងត្រូវបន្ត​រហូតដល់ចុងខែមីនា ឆ្នាំ2022។

ធនាគារជប៉ុន (Bank of Japan) ៖ ធនាគារនេះបានបញ្ជាក់ច្បាស់ហើយថា នឹងមិនមានការកែប្រែអ្វីទៀតឡើយទៅលើគោលនយោបាយ​សំខាន់របស់​ខ្លួន​រហូត​ដល់ខែមេសាឆ្នាំ2023 ដែលជាពេលវេលារបស់ប្រធានធនាគារ លោក Haruhko Kuroda នឹងត្រូវផុតអាណត្តិរបស់គាត់។

ក្រៅពីនេះគេក៏អាចមើលឃើញដែរថា មានធនាគារកណ្តាលជាច្រើនប្រទេសទៀតដែលកំពុងបន្តប្រតិបត្តិការជំនួយរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលរបស់ពួកគេ ដោយក្នុងនោះមានដូចជាធនាគារអង់គ្លេស (Bank of England), ធនាគារកាណាដា (Bank of Canada), ធនាគារជាតិចិន (People’s Bank of China), ធនាគារកណ្តាលឥណ្ឌា (Reserve Bank of India), ធនាគារជាតិរុស្សី (Bank of Russia) និងធនាគារ​កណ្តាល​របស់​ប្រទេស​ប្រេស៊ីល (Central Bank of Brazil)ផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ