សភាពាណិជ្ជកម្មកម្ពុជា ៖ ឆ្នាំ2021 ទំហំ ពាណិជ្ជកម្មកម្ពុជារំពឹងបន្តកើនឡើង

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា សម្រេច​បានចំនួន 35,805.85លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានទំហំទឹកប្រាក់ចំនួន  17,215.37​លាន​ដុល្លារ​អាមេរិក និងការនាំចូលមានទំហំទឹកប្រាក់ 18,590.48លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកាលពីឆ្នាំ2020 សម្រេចបាន 35,805.85លានដុល្លារអាមេរិក កើនឡើង2.54ភាគរយ ក្នុងនោះការនាំចេញមាន 17,215.37លានដុល្លារអាមេរិក កើនឡើង16.72ភាគរយ និងការ​នាំ​ចូលមាន 18,590.48ដុល្លារអាមេរិក ថយចុះ7.84ភាគរយ បើធៀបនឹងឆ្នាំ2019។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ផ្អែកទៅលើរបាយការណ៍ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​លោកមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងការនាំចេញ​​នឹងមានការកើនឡើងបន្ថែម​ទៀត ព្រោះជាក់ស្ដែងពេលនេះការនាំចេញពីកម្ពុជាទៅសហគមន៍អឺរ៉ុប ក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិកនៅតែ​មាន​ដំណើរការជាធម្មតា។ ជាមួយគ្នានេះដែរ កម្ពុជាក៏មានកិច្ចព្រមព្រៀងជាមួយដៃគូក្នុងតំបន់ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីជាមួយចិន កូរ៉េ នៅក្នុងឆ្នាំ2021នេះ ក្នុងការនាំចេញទំនិញជាច្រើន ហើយក៏មានការអនុគ្រោះពន្ធ​ទៅលើទំនិញកសិផលរបស់កម្ពុជាចំនួន31មុខពីប្រទេសវៀតណាមផងដែរ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មកិច្ចសេរី​ជាច្រើនដែលនឹងចូល​ជាធរមាន​នៅឆ្នាំនេះ អាចឱ្យកម្ពុជាសម្រេចបាននូវការនាំចេញប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ប្រទេស​វៀតណាម ក៏បានអនុញ្ញាតនូវការនាំចេញនូវកសិផលរបស់កម្ពុជាចំនួន31មុខថែមទៀតក្នុងកម្រិតពន្ធសូន្យ។ ដូច្នេះ​ខ្ញុំជឿថា យើងនឹងទទួលបានការជំរុញសេដ្ឋកិច្ចឱ្យមានការកើនឡើង”

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ដែរថាការនាំចេញរបស់កម្ពុជាក្នុងទំហំធំ គឺនៅលើវាយណភណ្ឌ វិស័យ​កាត់ដេរ សម្លៀកបំពាក់​ គ្រឿងអគ្គិសនី គ្រឿងបង្គុំ និងកង់ ជាដើម ។ ឯផលិតផលកសិកម្មគឺស្រូវ ដែលមានចំនួន​ច្រើនជាងគេ បន្ទាប់មក គឺពោត សណ្តែក គ្រាប់ស្វាយចន្ទីដែលនាំទៅកាន់ប្រទេសវៀតណាម៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។