ប្ដូរអាជីពពីអ្នកកាសែត មកលក់ទឹកសុទ្ធវិញ ក្លាយជាមហាសេដ្ឋីកំពូលរបស់ចិន

បរទេស៖ ​មនុស្សជាច្រើនប្រាកដជានិយាយថា ក្រុមមហាសេដ្ឋីលើពិភពលោកនាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺជាក្រុមមនុស្សដែលមាន​ប្រភពមក​ពីអ្នក​ធ្វើអាជីវកម្មពាក់ព័ន្ធទៅនឹងវិស័យឌីជីថល និងបច្ចេកវិទ្យា ឬអ្នករកស៊ីអចលនទ្រព្យ  ប៉ុន្តែនៅចិនវិញកំពូលបុរសមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិ​ច្រើន​ជាងគេបំផុតនោះគឺគ្រាន់តែជាអ្នកធ្វើអាជីវកម្មលក់ទឹកសុទ្ធក្រោយបញ្ចប់អាជីពជាអ្នកកាសែតប៉ុណ្ណោះ។

លោក Zhong Shanshan ប្រហែលជាមិនសូវមានឈ្មោះល្បីល្បាញនោះទេសម្រាប់អ្នកតាមដានព័ត៌មានបច្ចេកវិទ្យា និងក្រុមសេដ្ឋីកំពូលៗលើ​ពិភពលោក ប៉ុន្តែបច្ចុប្បន្នមិនត្រឹមតែមានឈ្មោះជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅចិននោះទេ លោកក៏ជាសេដ្ឋីដែលមាន ទ្រព្យសម្បតិ្តច្រើនជាងគេ​បំផុត​របស់អាស៊ី និងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៤​នៃមនុស្សដែលមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោកផងដែរ ដោយមានទ្រព្យសរុប​ប្រមាណ​ជា ៧១,៥ពាន់លានដុល្លារ។

តើបុរសម្នាក់នេះអាចធ្វើឲ្យជីវិតជោគជ័យក្នុងអាជីវកម្មបែបនេះដោយរបៀបណា?

កើតនៅឆ្នាំ១៩៥៤ និងបោះបង់ការសិក្សាចោលនូវត្រឹមថ្នាក់អនុវិទ្យាល័យដោយសារជីវភាពក្រីក្រ លោក Shanshan បានបង្ខំចិត្តចូលធ្វើការនៅការដ្ឋានសំណង់ដើម្បីអាចជួយបន្ធូរបន្ថយបញ្ហាជីវភាព។ ក្រោយមក លោកបានត្រឡប់មកចូលសិក្សាវិញបន្តដោយនៅឆ្នាំ ១៩៧៧ លោក Shanshan ប្រឡងចូលសកលវិទ្យាល័យ ប៉ុន្តែត្រូវបរាជ័យជាលើកដំបូង ហើយក៏សម្រេចចិត្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Zhejiang Radio & TV University ហើយក៏ជាពេលដែលលោកទទួលបានការងារបណ្តើរផងដែរ។

នៅក្នុងឆ្នាំ ១៩៨៤ លោកបានទទួលការងារជាអ្នករាយការណ៍ធ្វើព័ត៌មានឲ្យកាសែត Zhejiang Daily ដែលទីនោះហើយលោកបានធ្វើបទសំភាសន៍​ដោយ​ផ្ទាល់ជាមួយនឹងកំពូលមនុស្សដែលមានភាពជោគជ័យ និងបង្កើតទ្រព្យបានច្រើនបំផុតទាំង ៥០០នាក់ ហើយក៏បានកើតចេញជាគំនិតរកស៊ី​មួយដោយ​ខ្លួន​ឯងតែម្ដង។

កន្លងផុតរយៈពេល ៤ឆ្នាំក្រោយមក លោកបានផ្លាស់ទៅរស់នៅលើកោះ Hainan និងបង្កើតអាជីវកម្មមួយគឺ បង្កើតបណ្តុះផ្សិត បន្ទាប់មកចិញ្ចឹមបង្កង ហើយចុងក្រោយគឺចិញ្ចឹមអណ្តើក ដោយក្នុងពេលជាមួយគ្នានោះ លោកក៏មានការងារជាបុគ្គលិករបស់ក្រុមហ៊ុនភេសជ្ជៈមួយដែលមានឈ្មោះថា Wahaha មុនពេលដែលលោកបានបង្កើតជាក្រុមហ៊ុនលក់ទឹកសុទ្ធដោយខ្លួន ដែលមានឈ្មោះថា Nongfu Spring នៅក្នុងឆ្នាំ១៩៩៦ ។

អាជីវកម្មនេះបានបន្តរហូតមកទាំងជួបឧបសគ្គជាបន្តបន្ទាប់យ៉ាងច្រើន ប៉ុន្តែរហូតដល់ឆ្នាំ ២០០៧ ទើបលោកចាប់ផ្តើមទទួលជោគជ័យខ្លាំងនៅពេលដែលលោកបានចាប់បានគំនិតមួយក្នុងការភ្ជាប់ទំនាក់ទំនងផលិតផលទឹកសុទ្ធរបស់លោកជាមួយនឹងសុខភាពរបស់អ្នកប្រើប្រាស់ ហើយនៅឆ្នាំ២០០៨ លោកបានព្យាយាមកសាងកេរ្ត៍ឈ្មោះរបស់ទឹកសុទ្ធ Nongfu Spring ជាទឹកសុទ្ធធម្មជាតិផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សុខភាពអ្នកទទួលទាន។ បន្តមកប៉ុន្មានឆ្នាំក្រុមហ៊ុនមួយនេះក៏នៅតែជួបបញ្ហាជាច្រើនផ្សេងៗទៀតពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃគុណភាពទឹកសុទ្ធរបស់លោកដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានយ៉ាងទូលាយ ប៉ុន្តែ ទោះបីជាយ៉ាងណា បញ្ហាទាំងនោះត្រូវបានលោកដោះស្រាយម្តងមួយៗ ហើយសាជាថ្មីអាជីវកម្មនេះចាប់ផ្តើមងើបឡើងវិញកាន់តែខ្លាំងរហូតដល់ឆ្នាំ ២០១៨ – ២០១៩ ទឹកសុទ្ធ Nongfu Spring ក៏បានផ្ទុះភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងទីផ្សារម្តងទៀតជាមួយនឹងប្រាក់ចំណូលកើនទៅដល់រាប់ពាន់លានដុល្លារ ដោយត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ចំណូលពីការលក់ទឹកសុទ្ធបានធ្វើឲ្យលោក Shanshan ប្រមូលលុយបង្កើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់រហូតក្លាយជាកំពូលមហាសេដ្ឋីរបស់ចិន វ៉ាដាច់លោក Jack Ma ស្ថាបនិករបស់ Alibaba ព្រមទាំងសេដ្ឋី​ឥណ្ឌា​ Mukesh Ambani ថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣