មហាយក្សចិន ប្រកាសផ្អាករាល់កិច្ចសន្ទនាសេដ្ឋកិច្ចជាយន្តការទាំងអស់ជាមួយនឹងអូស្ត្រាលី

បរទេស៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមមន្ត្រីកំពូលផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប៉េកាំងបានប្រកាសថាខ្លួននឹងផ្អាកគ្រប់សកម្មភាពទាំង​អស់​​ដែល​ស្ថិតនៅក្រោមកិច្ចសន្ទនាជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរវាងភាគីចិន និងអូស្ត្រាលីចាប់ពីពេលនេះតទៅដោយមិនមានការកំណត់ពេលពេលវេលាឡើយ។

គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិនក៏បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីការសម្រេចចិត្តនេះផងដែរថា ៖

“ថ្មីៗនេះមន្ត្រីរបស់​រដ្ឋាភិបាល​អូស្ត្រាលីមួយចំនួនបានធ្វើសកម្មភាពដែលរំខានដល់កិច្ចសហប្រតិបត្តិការ និងការដោះដូរទំនាក់ទំនងគ្នាជាធម្មតារវាងភាគីទាំងពីរដែលវាមានជំហខុស​ពីការ​ប្តេជ្ញាចិត្តរបស់ពិភពលោកក្រោយសម័យសង្គ្រាមត្រជាក់ ជាពិសេសជាសកម្មភាពដែលមានការរើសអើងមនោគមវិជ្ជា”

យោងតាមការចេញផ្សាយរបស់​ CNA នៅថ្ងៃដដែលបានសរសេរថា ក្រោយទទួលបានដំណឹងនេះភ្លាមលុយដុល្លារអូស្ត្រាលីបានធ្លាក់ចុះយ៉ាង​គំហុក​មក​ត្រឹម​តែ 0.7701ប៉ុណ្ណោះ ធៀបទៅនឹងលុយដុល្លារអាមេរិកខណៈដែលទំហំរបស់វាកាលពីថ្ងៃពុធមានប្រមាណជា 0.7747ធៀបទៅនឹងលុយដុល្លារអាមេរិក។

គួររំលឹកដែរថា ចំណងទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងចិនចាប់ផ្តើមទទួលរងភាពរង្គោះរង្គើរចាប់តាំងតែពីឆ្នាំ2018 មកក្នុងពេលដែលប្រទេសអូស្ត្រាលី​បានក្លាយទៅជាប្រទេសដំបូងគេបំផុតលើលោកក្នុងការបដិសេធទទួលយកបច្ចេកវិទ្យាអ៊ីនធឺណេតកម្រិត​ 5G ពីប្រទេសចិន ហើយបញ្ហាទំនាក់ទំនងការទូត​បាន​កើនឡើងកំដៅបន្ថែមទៀតកាលពីឆ្នាំទៅនេះក្រោយពេលដែលអូស្ត្រាលីបានធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិក្នុងការបើកការស៊ើបអង្កេតទៅរក​ប្រភព​ដើមនៃវីរុសកូវីដនៅក្នុងប្រទេសដែលវាជាពេលវេលាចាប់ផ្តើមនៃបញ្ហាទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ។

ចុងក្រោយកាលពីខែមេសានេះអូស្ត្រាលីបានប្រកាសលុបចោលនូវកិច្ចព្រមព្រៀងចំនួន2ធំៗ ដែលជាគម្រោងសហការគ្នារវាងប្រទេសចិន និងរដ្ឋ​ Victoria ទៅលើគម្រោងយក្សរបស់ចិនគឺ​ Belt and Road ដែលភ្លាមៗវាបានធ្វើឲ្យស្ថានទូតចិនបានចេញប្រតិកម្មយ៉ាងខ្លាំងដោយព្រមានថារដ្ឋាភិបាលក្រុង​Canberra គឺកំពុងបានធ្វើឲ្យចំណងទំនាក់ទំនងការទូតរបស់ចិន និងអូស្ត្រាលីធ្លាក់ចូលទៅក្នុងកម្រិតមួយដែលអាក្រក់បំផុតរួចទៅហើយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ