ចិនបានឧបត្ថម្ភឡជីវឧស្ម័នជិត2000ឡ ដល់កសិករកម្ពុជាក្នុងតម្លៃសរុបជិត2លានដុល្លារ

ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតកម្មចិញ្ចឹមសត្វទំពារអៀង (គោ ក្របី ចៀម និងពពែ) និងសត្វជ្រូកផងដែរ តាមរយ:ការប្រើប្រាស់​ថាមពល​កកើតឡើងវិញបានពីលាមកសត្វចេញ​ជាចំហេះ​សម្រាប់ចម្អិនអាហារ ភ្លើងបំភ្លឺលំនៅឋាន កាកសំណល់ឡ ធ្វើជាជីធម្មជាតិ មានគុណប្រយោជន៍​សម្រាប់​​ផលិតកម្មបន្លែ និងឈើហូបផ្លែ។

ដោយយល់ឃើញអំពីសារប្រយោជន៍របស់ឡជីវឧស្ម័ន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកៀងគរ និងស្វែងរកការគាំទ្រ បន្ថែម​ពី​សាធារណរដ្ឋ​ប្រជាមានិតចិន ក្រោមផែនការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខដឹកនាំនៃរដ្ឋាភិបាលប្រទេសទាំង2សម្រាប់ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម។

តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរនេះ ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន 1,850 ឡ រួមទាំងសម្ភារសម្រាប់ដំណើរការសាងសង់ឡ ការប្រើប្រាស់​ថាមពលកកើតឡើងវិញ និងមធ្យោបាយគាំទ្រ (រថយន្ត6គ្រឿង និងម៉ូតូ14គ្រឿង) ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងក្រុមជាង 103នាក់ ផង​ដែរ។ ឡជីវឧស្ម័នជំនួយនេះបានតម្លើង និងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តគោលដៅចំនួន10 រួមមានខេត្តកណ្តាល (60ឡ) កំពង់ស្ពឺ (10ឡ) តាកែវ (270ឡ) កំពង់ចាម (210ឡ) ត្បូងឃ្មុំ (300ឡ) ព្រៃវែង (200ឡ) ស្វាយរៀង (200ឡ) ព្រះវិហារ (200ឡ) ពោធិ៍សាត់ (200ឡ) និង កំពង់​ឆ្នាំង​(200ឡ)។

គម្រោងនេះអនុវត្តជាដៃគូដោយមានការចូលរួមគាំទ្រជាឡជំនាញបច្ចេកទេស សម្ភារបរិក្ខា និងមធ្យោបាយគាំទ្រពីភាគីចិន និងការគាំទ្រពីរាជរដ្ឋភិបាល ក្នុងការតម្លើងឡទាំងនោះដោយឥតគិតថ្លៃជូនកសិករចំនួន1,850គ្រួសារ និងគិតជាទឹកប្រាក់សរុបប្រមាណជាង 1.7 លានដុល្លា​រ ក្រោមគម្រោងជំនួយ​ឥត​សំណង​​ពីភាគីចិន និង​ពីរាជរដ្ឋាភិបាល​​ជាង 0.2 លានដុល្លារ។

គុណប្រយោជន៍របស់ឡជីវឧស្ម័ននេះ ទាំងថាមពល និងកាកសំណល់ បានចូលរួមចំណែកលើកកម្ពស់កម្រិត​ជីវ​ភាពរបស់ប្រជាកសិករ នៅជនបទបានយ៉ាង​ល្អ​ប្រសើរតាមរយ:ការកាត់បន្ថយ​ការប្រើប្រាស់​ថាម​ពលអគ្គិសនី ប្រេងឥន្ធន: ការកាប់បំផ្លាញឈើសម្រាប់ធ្វើអុស និងធ្យូរួមទាំងជីគីមី ប្រើលើដំណាំ។
យោងតាមរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ (17/06/2021) ដែលបានធ្វើការពិសោធន៍សាកល្បងបង្ហាញថា បើកសិករមានឡជីវឧស្ម័នមួយ គាត់អាចសន្សំអុស ឬធ្យូងបាន 2តោន​/ឆ្នាំ និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន CO2= 3.2តោន/1ឡ។ បើកសិករប្រើកាក​សំណល់​ឡជីវឧស្ម័ន1 គាត់ចំណេញបាន1លានរៀល/ឆ្នាំ ពីការមិនទិញជីគីមី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍

• 18/03/2024

សម្តេចធិបតី បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល

សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុក ចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងស្តង់ដារ ដើម្បីប្រកួតប្រជែងលើទីផ្សារសេរី

ជំនួញ, ព្រឹត្តិការណ៍

• 18/03/2024

ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ជាច្រើនប្រភេទ បង្ហាញពីមហិច្ឆតាចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងគុណភាព រសជាតិ ផលិតផលស្របតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារ

ស្វែងយល់ពីប្រទេសផលិតគ្រាប់ពេជ្រកំពូលទាំង ៥ របស់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

កាលពីឆ្នាំ ២០២២ ទីផ្សារពេជ្រពិភពលោកមានតម្លៃ ១០០,៤ ពាន់លានដុល្លារ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញពីការកើនឡើងដល់ ១៥៥,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣២

ធនាគារ​ពិភពលោក​អនុម័ត​កម្ចី​ចំនួន​៣៥​លានដុល្លារ​បន្ថែម​សម្រាប់កម្ពុជា​អភិវឌ្ឍន៍​ផ្លូវ​នៅតាមជន​បទក្នុង​ខេត្ត​ចំនួន​៣

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/03/2024

ដោយសារតែផ្លូវ​នៅតាមជនបទមានសារ​សំខាន់ក្នុងការ​ជំរុញសកម្មភាព​សេដ្ឋកិច្ច​ ជាពិសេស​តភ្ជាប់​តំបន់​ជនបទទៅតំបន់ទី​ប្រជុំ​ធនាគារពិភពលោក​បានផ្តល់កម្ចីសម្រាប់លើកកម្ពស់ផ្លូវ

ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/03/2024

ស្ថានភាពបំណុលសាធារណៈកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ជាង ៥៥ ម៉ឺននាក់។

ប្រជាកសិករក្រីក្រជាង១៥០០គ្រួសារផ្គត់ផ្គង់អង្ករ ផ្លែឈើ ដល់ក្រុមហ៊ុន លីលី សម្រាប់ផលិតនំ និងផ្លែឈើក្រៀម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

ក្រុមហ៊ុនលីលីហ៊្វូត ដែលឈ្នះពានរង្វាន់អាជីវកម្មបរិយាបន្នអាស៊ានឆ្នាំ២០២២ ផ្ដោតសំខាន់លើការជួយដល់អ្នកក្រីក្រនៅបាតពីរ៉ាមីតឱ្យមានជីវភាពប្រសើរជាងមុន

កសិករឥណ្ឌា ដាំម្ទេសជាមួយនឹងបច្ចេកវិទ្យា AI ទទួលបានប្រសិទ្ធភាពខ្ពស់ កើនឡើងទាំងប្រាក់ចំណេញ និងទិន្នផលជិត២០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/03/2024

ឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុរបស់ពិភពលោក ខណៈដែលពលរដ្ឋដល់ទៅ៦០ភាគរយគឺជាកសិករធ្វើស្រែចំការពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម

ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»បានរកឃើញម្ចាស់ជ័យលាភីហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/03/2024

កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្ដែង

រយៈពេល៦ខែ មានរោងចក្រ សហគ្រាសបើកថ្មី ៣ ៣១៣ ក្នុងនោះវិស័យកាត់ដេរមាន ១៦៤រោងចក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

សម្តេចធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា រយៈ៦ខែរោងចក្រសហគ្រាសបើកថ្មីមានចំនួន ៣៣១៣ និងបង្កើតការងារជូនពលរដ្ឋចំនួន ៧៧ ២០៩នាក់