ចិនចាប់ផ្តើមឆ្ពោះទៅបច្ចេកវិទ្យា 6G ដែលមានល្បឿនលឿន ខណៈពិភពលោកនៅទន្ទឹង 5G នៅឡើយ

បរទេស ៖ ក្នុងពេលដែលបណ្តាប្រទេសនានាលើពិភពលោកទើបតែចាប់ផ្តើមដាក់ពាក្យស្នើសុំដំណើរការនូវបច្ចេកវិទ្យាអ៊ីនធឺណេត 5G នៅឡើយនោះ ក្រឡេក​ទៅមើលប្រទេសចិនឯណោះវិញ កំពុងចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ថ្មីមួយទៀតគឺ 6G ដែលអាច​មានសមត្ថភាពល្បឿនលឿនជាងបច្ចេកវិទ្យា 5G​ រាប់សិបដង។

កាលពីអំឡុងខែវិច្ឆិកាឆ្នាំ2020 ប្រទេសចិនបានធ្វើការបាញ់បង្ហោះផ្កាយរណបចំនួន 13 គ្រឿង ដែលក្នុងនោះមានផ្កាយរណបដំបូង​បំផុតរបស់ពិភពលោក​ចំនួន​1ដែលប្រើប្រាស់សម្រាប់ធ្វើតេស្ត និងសាកល្បងបច្ចេកវិទ្យា 6Gចេញពីស្ថានីយបង្ហោះផ្កាយរណប Taiyuan នៅក្នុងខេត្ត Shanxi។ ក្រៅពីនេះ ផែនការអាទិភាពរបស់ចិនលើកទី14 (2021-2025) គឺការយកចិត្តទុកសំខាន់ទៅលើកិច្ចការងារពង្រឹងបច្ចេកវិទ្យា និងសេដ្ឋកិច្ចដែលមានរួមទាំងផែន​ការ​ពន្លឿនបច្ចេកវិទ្យា 6G នេះផងដែរ ។

ក្រុមហ៊ុនឯកជនជាច្រើនរបស់ចិនបានក្លាយទៅជាភាគីដ៏សំខាន់នៅក្នុងកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដែលក្នុងនោះមានដូចជា Huawei ជាដើម កំពុងដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា 6G របស់ខ្លួននៅក្នុងប្រទេសកាណាដា ចំណែកឯ Oppo បានប្រកាសពីទុនវិនិយោរហូតដល់ទៅ 50 ពាន់លានយ័ន ឬប្រមាណជា 7.7 ពាន់លានដុល្លារសម្រាប់តែកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)បច្ចេកវិទ្យាផ្តោតសំខាន់ទៅលើ 6G ផងដែរ។

លើសពីនេះប្រទេសចិនក៏បានប្រើប្រាស់វិស័យឯកជន និងសាធារណៈជាច្រើនផ្សេងទៀតដើម្បីយកមកចូលរួមចំណែកកិច្ចសហប្រតិបត្តិការស្រាវជ្រាវទៅ​លើ​បច្ចេកវិទ្យានេះផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ2020 សកលវិទ្យាល័យ Nanyang របស់ប្រទេសសិង្ហបុរី និងសកលវិទ្យាល័យ Osaka របស់ប្រទេស​ជប៉ុន​បានប្រកាសអំពីភាពជោគជ័យក្នុងការផលិតបន្ទះឈីបម្យ៉ាងដែលអាចអនុញ្ញាតឲ្យរលកសញ្ញាទំហំ THz អាចឆ្លងកាត់បានដែលវាត្រូវបានគេដឹងថា​នឹង​ត្រូវប្រើប្រាស់សម្រាប់អ៊ីនធឺណេតកម្រិត 6G ។

ទោះបីជាយ៉ាងណាក្តី ចិននឹងមិនធ្វើដំណើរលើផ្លូវនេះតែម្នាក់ឯងឡើយ ដោយក្នុងនោះក្រុមហ៊ុនរបស់អាមេរិកជាច្រើនដូចជា Apple, AT&T  និង Google ជាដើមក៏បានចូលរួមសហការគ្នាបង្កើតទៅជាបណ្តាញមួយដែលមានឈ្មោះថា​ Next G Alliance ផងដែរ ក្នុងគោលបំណង​ដូចគ្នាគឺ​កា​រ​ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា 6G  រហូតអាចនិយាយបានថា បច្ចេកវិទ្យា 6G នឹងក្លាយទៅជាទីលានប្រយុទ្ធ ប្រកួតប្រជែងគ្នាថ្មីមួយទៀត​រវាង​មហា​អំណាចយក្សចិន និងអាមេរិកនៅពេលអនាគតជាក់ជាមិនខាន។

គួរកត់សម្គាល់ថា មកដល់ពេលនេះនៅមិនមានអ្នកណាម្នាក់ហ៊ានអះអាងថា តើបច្ចេកវិទ្យា​ 6G នេះ អាចមានសមត្ថភាពប៉ុណ្ណានោះទេ ប៉ុន្តែគេអាច​ប៉ាន់​ស្មានបានថាវានឹងមានទំហំរហូតទៅដល់ Terahetz (THz) ឬប្រហែល 100ដង លឿនជាងបច្ចេកវិទ្យាអ៊ីនធឺណេត 5G ដែលបណ្តាប្រទេសជា​ច្រើន​មិនទាន់បានស្គាល់រសជាតិនៅឡើយផងនោះ។ មានន័យថា វីដេអូដែលយើងមើលក្នុងរយៈពេលជាច្រើនម៉ោង នឹងអាចយក​មកដោនឡូត​ដោយប្រើ​ពេល​ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ