ចិននៅតែជាទីផ្សារដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

ប៊ែរឡាំង ៖ ប្រទេសចិននៅតែជាទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់បណ្តាប្រទេសនានានៅលើសាកលលោក ដោយក្នុងនោះរាប់បញ្ចូលទាំងប្រទេស​អាល្លឺម៉ង់​ផង​ដែរ ដែលកំពុងព្យាយាមពង្រឹងលទ្ធភាពរបស់ខ្លួនក្នុងការនាំយកផលិតផលសម្រេចចូលទីក្នុងទីផ្សារប្រទេសនេះឲ្យមានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។

តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិជាតិរបស់អាល្លឺម៉ង់នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ការនាំចេញផលិតចំរុះរបស់ខ្លួនទៅកាន់ទីផ្សារ​ប្រទេសចិននៅដើមឆ្នាំ2021នេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើទោះជាទទួលរងនូវឥទ្ធិពលពីវិបត្តិនៃជំងឺកូវីដ-19 ក៏ដោយ។ ជាក់ស្ដែង នៅក្នុងខែមីនា​កន្លង​ទៅនេះ ការនាំចេញទំនិញទៅកាន់ប្រទេសចិនមានទំហំកើនឡើងខ្លាំងរហូតទៅដល់ 10.3 ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណជា 12.5 ពាន់លានដុល្លារ​ មានអត្រាកើនឡើងប្រមាណ 37.9 ភាគរយធៀបទៅនឹងឆ្នាំកន្លងទៅ។

របាយការណ៍ដដែលក៏បានបង្ហាញដែរថា ការនាំចូលទំនិញពីប្រទេសចិនក៏នៅតែមានទំហំធំជាងគេរបស់អាល្លឺម៉ង់ដោយសម្រាបើតែខែមីនាមានទំហំប្រមាណ 11.7 ពាន់លានអ៊ឺរ៉ូ ឬស្មើនឹងប្រមាណជា 14.2ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងអត្រាកំណើន 46.6ភាគរយធៀបទៅនឹងខែមីនាដូចគ្នាកាលពីឆ្នាំ2020។ ដោយឡែក ការនាំចេញរបស់អាល្លឺម៉ង់សរុបសម្រាប់ខែមីនាដដែលនេះមានទំហំ 126.5ពាន់លានអឺរ៉ូ កើនឡើងប្រមាណជា 16.1 ភាគរយ​បើធៀបទៅ​នឹង​តួលេខ​កាលពីខែមុន ខណៈដែលការនាំចូលរបស់អាល្លឺម៉ង់ពីបណ្តាទីផ្សារអន្តរជាតិក៏មានការកើនឡើងប្រហាក់ប្រហែលគ្នា 15.5 ភាគរយ ឬស្មើនឹងទឹក​ប្រាក់​ប្រមាណ 105.9 ពាន់លានអ៊ឺរ៉ូ។

ប្រធាននៃសហព័ន្ធជាតិអ្នកលក់រាយរបស់អាល្លឺម៉ង់ (BGA )​ លោក Anton Boerner បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖

“ក្រុមហ៊ុនជាច្រើន​របស់អាល្លឺម៉ង់អាចនឹងចាប់ផ្តើមងាកមករកការរក្សាបានូវស្ថិរភាពរបស់ខ្លួនឡើងវិញជាបណ្តើរៗនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោក បើទោះបីជាបញ្ហានៃជំងឺ​រាតត្បាតកូវីដបានធ្វើឲ្យកើតមានការប្រកួតប្រជែងកានើតែខ្លាំង រួមជាមួយបញ្ហាដ៏លំបាកជាច្រើនដែលតម្រូវឱ្យមានការដោះស្រាយក៏ដោយ”

លោក Boerner បានបញ្ជាក់ថា ​ទោះបីជាការធ្វើពាណិជ្ជកម្មរវាងអាល្លឺម៉ង់ជាមួយទីផ្សារអន្តរជាតិទទួលបានលទ្ធផលវិជ្ជមានបែបនេះក្តី  ប៉ុន្តែភាព ប្រឈមមុខ​ទៅ​នឹងការប្រថុយប្រថានធ្ងន់ធ្ងរជាច្រើនទៀតនៅតែបន្តមាន ដែលអាចបង្អាក់ដល់ដំណើរការឆ្ពោះទៅមុខរបស់ខ្លួនដដែល ដូចជាបញ្ហា លើការធ្វើដំណើរ និងដឹក​ជញ្ជូន​ទំនិញទៅកាន់ទីផ្សារនៅតាមបណ្តាប្រទេសនានាមានការឡើងថ្លៃ ដោយសារកង្វះទូរកុងទីន័រ ដែលធ្វើឱ្យថ្លៃដើមនៃសេវាដឹកជញ្ជូនមានការឡើងខ្ពស់៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់