ក្រសួងពាណិជ្ជកម្មចិន តម្រូវឲ្យអ្នកលក់ទំនិញតាមអនឡាញប្រើភាសាផ្លូវការរបស់រដ្ឋ

បរទេស ៖ ក្រសួង​ពាណិជ្ជកម្ម​ចិន ​បាន​បោះពុម្ព​ផ្សាយ​នូវ​សេចក្តី​ណែនាំ​លម្អិត​​ជា​លើក​ដំបូង​ទៅលើបណ្តាអ្នកលក់ទំនិញតាមអនឡាញផ្ទាល់ (Live) ត្រូវតែមានការរៀបចំខ្លួនឲ្យបានសមរម្យរួមទាំងសម្លៀកបំពាក់ ជាពិសេសការនិយាយស្ដីត្រូវតែប្រើប្រាស់ភាសាចិនកុកងឺដែលជាភាសាផ្លូវការរបស់ជាតិជាចាំបាច់ ព្រមគ្នាជាមួយនឹងការត្រៀមច្បាប់​ថ្មី​ដែលនឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជា​សាធារណៈរ​ហូត​ដល់​ថ្ងៃទី២​ ខែ​កញ្ញា​ ខាងមុខនេះ។

តាមរយៈក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិនដដែលនេះ​ បានបញ្ជាក់​ថា​ អ្នកលក់ទំនិញ​ ឬបុគ្គល​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សាយ​លក់​​ផ្ទាល់តាមបណ្ដាញសង្គម​​របស់​ប្រទេស​ចិន​ ត្រូវ​តែ​និយាយ​ភាសា​ចិន​កុកងឺ​ និងស្លៀក​ពាក់​ឱ្យ​បាន​សមរម្យ​នៅ​ពេល​ពួក​គេ​លក់​ផលិត​ផល​តាម​អ៊ីនធើណេត​។

ជាការគួរឲ្យកត់សម្គាល់ ទី​ផ្សារ​តាម​រយៈការ​ផ្សាយ​ផ្ទាល់​នេះទទួល​បាន​ការ​ពេញ​និយម​ជាខ្លាំង ជាពិសេសក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ដែលសូម្បីតែផលិតផលម៉ាក​ល្បីៗ​ ដូច​ជា ​L’Oreal,​ Nike​, Dyson និងផលិតផលផ្នែកចំណីអាហាររាប់រយមុខទៀតក៏ត្រូវបានលក់ ក៏ដូចជាការបញ្ជាទិញតាមអនឡាញដែរ។ ដោយឡែក​​អ្នក​ទិញ​ឥវ៉ាន់​អនឡាញ​ ហើយ​វេទិកា​ពាណិជ្ជកម្ម​ អេឡិច​ត្រូ​និក​ចិន​ ភាគ​ច្រើន​នាពេល​ឥឡូវ​នេះ​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​ទិញ ​និង​លក់​ផលិត​ផល​តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​អនឡាញដែរ​។

វិស័យនេះ​ទទួលបាន​ការ​ចាប់​អារម្មណ៍ និងទាមទារឲ្យមាន​កា​រស៊ើប​អង្កេត​ គឺ​កាល​ពី​ឆ្នាំ​មុន​ដោយ​អ្នកដើរ​ចូលចិត្ត​ទិញ​ឥវ៉ាន់​ និង​ម៉ាក​ផលិតផល​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​អ្នក​ផ្សាយ​ផ្ទាល់​មួយ​ចំនួន​ ថា​ផលិត​ក្លែង​បន្លំ​ដែល​ជំរុញ​ឱ្យ​និយតករ​អ៊ីនធឺណេតរបស់​ចិន​ប្រកាស​សេចក្តី​ព្រាង​ច្បាប់​នៅ​ខែ​វិច្ឆិកា​ខាងនេះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ