វិភាគ ៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចចិន​-អាមេរិកកំពុងរុញក្តីសុបិនរបស់ឥណ្ឌាក្លាយជាមហាអំណាចបច្ចេកវិទ្យា

បរទេស៖ ការប៉ះទង្គិចគ្នារវាងអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នកវិភាគមើលឃើញថា សង្គ្រាមសេដ្ឋកិច្ច​មួយនេះបានជារឿងល្អសម្រាប់ឥណ្ឌាទៅវិញក្នុងពេលនេះក្នុងការឈានទៅសម្រេចបានក្តីសុបិនរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោក។

Hinrich Foundation ជាអង្គការធ្វើការដើម្បីជំរុញពាណិជ្ជកម្មពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព មានមូលដ្ឋាននៅក្នុងទ្វីបអាស៊ីបានរកឃើញថា ឥណ្ឌានឹងទទួលបានប្រយោជន៍ដ៏ធំពីជម្លោះនៃសង្ក្រាមត្រជាក់បែបពាណិជ្ជកម្មរវាងចិន និងអាមេរិក ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយដែលប្រជាជាតិមួយចាំបាច់ត្រូវលុបចោលនូវរបាំងដែលតែងតែបានកើតឡើងជាយូរណាស់មកហើយដូចជាបន្ទាន់ក្រហម និងបញ្ហាប្រសិទ្ធភាពធ្វើការរបស់រដ្ឋាភិបាលផងដែរ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ​ Hinrich Foundation នៅថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាស្ថានភាពតានតឹងនៃបញ្ហាបច្ចេកវិទ្យារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យកើតចេញជាលទ្ធផលថ្មីនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់ខ្លួនទៅលើទីតាំងថ្មីដែលមិនមានសំពាធ ហើយក្នុងនោះឥណ្ឌាអាចមើលឃើញយ៉ាងច្បាស់ថា ខ្លួនគឺជាតួអង្គសំខាន់ដែលអាចស្រូបទាញយកឱកាសនេះបានច្រើនយ៉ាធំធេងជាងគេបំផុត។

ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden នូវពាក្យមួយម៉ាត់ថា China-free ឬមានន័យថាមិនមានផលិតផលរបស់ចិនរួចមកនោះ រោងចក្រធំៗជាច្រើនបានចាប់ផ្តើងងាកមកមើលឃើញឥណ្ឌាភ្លាមថាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈដែលឥណ្ឌាក៏ជាប្រទេសសមាជិកនៅក្នុងក្រុមសេដ្ឋកិច្ចយក្សទាំង4លើពិភពលោកផងដែរ។

កិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងកាលពីដើមខែមីនារវាងបណ្តាប្រទេសទាំង 4បានចាប់យកប្រធានបទសំខាន់មួយដែលបង្ហាញអំពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិនចំពេលដែលចិន និងឥណ្ឌាទើបតែប្រឈមមុខគ្នាដោយកម្លាំងយោធាតាមបណ្តោយព្រំដែន  ដែលរឹតតែធ្វើឲ្យឥណ្ឌាបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀតចំពោះការប្រជែងលើទីផ្សារលើគ្រប់វិស័យជាមួយនឹងមហាយក្សចិន។

ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple Inc., Amazon.com Inc. និង Samsung Electronic Co. ដែល ធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះក៏ចាប់ផ្តើមផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ផងដែរ។

លោក Alex Capri ជាអ្នកជំនាញស្រាវជ្រាវម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថាជារៀងរាល់ពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្សមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាពួកគេតែងតែបាននិយាយថាក្រុមហ៊ុនរបស់គេបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាបណ្តើរៗហើយ ហើយក៏បានលើកឡើងថាវាគឺជាការសម្រេចចិត្តដ៏រសើបបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ក្រៅពីនេះឥណ្ឌាក៏មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលអាមេរិក ដើម្បីប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតមកកាន់ទឹកដីរបស់ខ្លួននៅក្នុងកំឡុងពេលនេះផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់