បរទេស៖ យោងតាមរបាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការកាលពីដើមសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា មុខជំនួញ និង កំណើនសេដកិច្ចបែបឌីជីថលរបស់ប្រទេសចិនត្រូវបានគេមើលឃើញថាបានកើនឡើងរហូតទៅដល់ ៩,៦ ភាគរយកាលពីឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ ២០១៩ គឺជាអត្រាកើនឡើងខ្ពស់បំផុតធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅលើសកលលោក។
ប្រឈមមុខទៅនឹងបញ្ហានៃវិបត្តិកូវីដសេដ្ឋកិច្ចគោលរបស់ប្រទេសចិនបានងាកមកពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនវិញនៅក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដែលជឿជាក់ថានឹងក្លាយទៅកូនសោរយ៉ាងសំខាន់នៅក្នុងផែនការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ហើយក៏ដូចជាការសម្រួចការប្រកួតប្រជែងទីផ្សារព្រមទាំងធ្វើឲ្យប្រសើរឡើងនូវការកែលំអប្រព័ន្ធធ្វើការរបស់រដ្ឋាភិបាលផងដែរ។
កាលពីក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចឌីជីថលនៃប្រទេសប្រមាណជា ៤៧ បញ្ចូលគ្នាមានទំហំរហូតទៅដល់ ៣២,៦ ទ្រីលានដុល្លារ ឬត្រូវជាអត្រាកើនឡើង ៣ ភាគរយប្រចាំឆ្នាំ និងប្រហែលទៅនឹងផលិតផលក្នុងស្រុកសរុប ៤៣,៧ ភាគរយ។ ក្នុងនោះឧស្សាហកម្មឌីជីថលគឺជាកត្តាធំជាងគេក្នុងការជំរុញឲ្យមានការអភិវឌ្ឍខ្លាំងទៅលើសេដ្ឋកិច្ចឌីជីថលដោយអាចប្រមូលបានដល់ទៅ ៨៤,៤ ភាគរយនៃទំហំសេដ្ឋកិច្ចឌីជីថលសរុប។ នេះបើយោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់ដោយវិទ្យាស្ថានជាតិចិនលើកិច្ចការងារស្រាវជ្រាវព័ត៌មាន និងបច្ចេកវិទ្យា CAICT។
ទោះបីជាយ៉ាងណាក្តី គិតមកដល់ពេលបច្ចុប្បន្ននេះអាមេរិកនៅតែឈរនៅលំដាប់ទី ១ ដដែលសម្រាប់សេដ្ឋកិច្ចឌីជីថលនេះដោយក្នុងនោះអាមេរិកមានទំហំសេដ្ឋកិច្ចដល់ទៅ ១៣,៦ ទ្រីលានដុល្លារ ចិនរត់តាមពីក្រោយមានត្រឹមតែ ៥,៤ ទ្រីលានដុល្លារ បន្ទាប់មកអាល្លឺម៉ង់ ២,៥៤ ទ្រីលានដុល្លារ ជប៉ុន ២,៤៨ ទ្រីលានដុល្លារ ហើយអង់គ្លេសមានទំហំ ១,៧៩ ទ្រីលានដុល្លារ។
ទំហំសេដ្ឋកិច្ចឌីជីថលរបស់អាមេរិក អាល្លឺម៉ង់ និងអង់គ្លេស គឺមានទំហំស្មើទៅនឹង ៦០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសពួកគេរៀងខ្លួន។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយ CAICT ខណៈដែលសេដ្ឋកិច្ចឌីជីថលរបស់ចិនគឺមានទំហំស្មើទៅនឹង ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប ពោលគឺកើនឡើង ២,៤ ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៩៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល