រោងចក្រនៅប្រទេសចិនកំពុងខ្វះខាតកម្លាំងពលករចំណាកស្រុកវ័យក្មេង

បរទេស ​៖ រោងចក្រ​នៅក្នុងប្រ​ទេស​ចិនជាច្រើនកំពុង​ប្រឈម​នឹង​ការ​បាត់​បង់​បុគ្គលិក និងកម្លាំងជំនាញ​នា​ពេល​អនាគត​ដោយ​ចំនួន​មនុស្ស​វ័យ​ក្មេង​​​​ធ្វើ​ការ​នៅ​រោងចក្រ​មាន​ចំនួន​តិចទៅៗ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​​ នៃការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​ (NBS) បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​ ភាគ​រយ​នៃ​ពលករ​ចំណាក​ស្រុក​ដែល​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើងទៅ​មាន​ដល់​ ២៤,៦​ ភាគ​រយ​ កើន​ឡើង​ទ្វេ​ដង​ពី​ ១១,៤​ ភាគ​រយ​ធៀបទៅនឹង​ឆ្នាំ​២០០៨​ ។ ដោយឡែកចាប់​តាំង​ពី​ឆ្នាំ​២០១៣​ រហូតមក​តួលេខ​នេះ​បាន​កើន​ឡើង​ប្រហែល​ពី​ ១​ ទៅ​ ២​ ភាគ​រយ​ក្នុង​មួយ​ឆ្នាំតែ​ប៉ុណ្ណោះ​​។

អត្រា​កំណើន​នៃ​ចំនួន​ពលករ​ចំណាក​ស្រុក​បាន​កើន​ឡើង​ដល់​ ៥,៤២​ ភាគ​រយ​ក្នុង​ឆ្នាំ​២០១០​ ប៉ុន្តែ​​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ០,៨៤​ ភាគ​រយ​នៅ​ឆ្នាំ​២០​១៩​ ។ នៅ​ក្នុង​អំឡុង​ពេល​មាន​បញ្ហារាត​ត្បាត​ជា​សកលនៃជំងឺកូវីដ-១៩​ ចំនួន​ពលករ​​​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ក៏​មាន​ការ​ថយ​ចុះ​ផងដែររហូតដល់ប្រមាណ ​ ១,៧៨​ ភាគ​រយ​បន្ថែម​ទៀត​ ។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNBC​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១​ បានបង្ហាញពីតួ​លេខ​ផ្លូវ​ការ​របស់​ប្រទេស​ចិនថា​ ចំនួន​ប្រជាពលរដ្ឋ​​គ្រប់​អាយុ​​​ធ្វើ​ការ​បាន​មាន​ការ​ថយ​ចុះ​ជាង​ ៥លាន​នាក់​ក្នុង​មួយ​ទសវត្ស​រ៍ចុង​ក្រោយ​នេះ​។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយ​សារ​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​ ទោះ​បី​ជា​មាន​ការ​ដក​ចេញ​នៃ​គោល​នយោបាយ​កូន​មួយ​ក្នុង​មួយ​គ្រួសារ​នៅ​ប្រទេស​ចិន​ក៏​ដោយ​។

ការ​​ធ្លាក់​​ចុះ​នៃ​ចំនួនកម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យបណ្តា​រោងចក្រ​មួយ​ចំនួន​ងាក​ទៅ​រក​វិស័យ​បច្ចេកវិទ្យា​ដើម្បីជា​​ជំនួយ​ដោះស្រាយ​បញ្ហា​បន្ទាន់។ ដោយឡែករោងចក្រ​ផ្សេងៗ​ទៀត​បាន​ជំរុញឲ្យ​មាន​ការ​បន្ថែម​ប្រាក់​ឈ្នួល​ទៅដល់កម្លាំងកម្មករ​ជំនាញក្នុងរោង​ចក្រ​របស់​ខ្លួន​ ។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNBC ប្រធានផ្នែកបច្ចេកវិទ្យា​នៅក្រុមហ៊ុ​ន Midea លោក Shirley Zhou បាននិយាយថា មនុស្ស​ដែល​មានវ័យ​ក្មេង​ពុំ​មាន​បំណង​ធ្វើ​ការ​នៅ​រោងចក្រ​ឡើយ ខណៈ​​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ Midea​ អាច​រក​បាន​កម្មករ​គ្រប់​គ្រាន់​សម្រាប់​ក្រុម​ហ៊ុន​​ ប៉ុន្តែខ្លួន​ក៏​បាន​រៀបចំផែនការ​៣​ឆ្នាំ​ក្នុង​ការ​បញ្ចូល​ជំនាញ​បច្ចេកវិទ្យា​បន្ថែម​ទៀត​ទៅ​ក្នុង​រោងចក្រ​ទាំង ៣៤​ ទីតាំងរបស់​ខ្លួនផងដែរ​។ ​ ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា​ ការ​ផលិត​ស្វ័យ​ប្រវត្តិកម្ម​ជា​មួយ​ឧបករណ៍​ចាប់​សញ្ញា​ និង​រ៉ូបូត​នឹង​ជួយ​បង្កើន​ប្រសិទ្ធ​ភាពផលិតកម្ម​របស់រោងចក្ររបស់ខ្លួនពី ១៥ ទៅ ២០ ភាគរយ​។​ ជាក់ស្ដែង ចំពោះ​រោងចក្រ​ចំនួន​ ២​ ដែល​បាន​បញ្ចូល​បច្ចេកវិទ្យា​​រួច​ហើយ​ទទួល​បាន​ប្រសិទ្ធភាព​កើន​ឡើង​ជិត​ ៣០​ ភាគរយ​ ដែលជាអត្រាលើសពីការរំពឹងទុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់