ទស្សនៈកិច្ចរបស់រដ្ឋមន្ដ្រីការបរទេសចិន បាននាំមកនួវផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា

ភ្នំពេញ ៖ រដ្ឋ​មន្ដ្រី​ការបរទេស​ចិន ឯកឧត្តម វ៉ាង យី ដែលបានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​​ជំនួយ​​ឥត​សំណងក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ​២៧០​លាន​ដុល្លារនិង​ជំនួយ​ផ្សេង​ៗ​ទៀត​ដល់​កម្ពុជា​។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា មន្ដ្រី​ក្រសួង​ការ​បរទេស​ចិន ឯកឧត្តម វ៉ាង យី ដែលបាន​មកដល់​កម្ពុជាសម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃនេះ ក្នុង​គោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ-១៩ ជាសកល និងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ក្នុង។

នៅ​ក្នុង​ថ្ងៃ​ទី​១​នៃ​ដំណើរ​ទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី បាន​ចូល​រួម​ជា​អធិបតីជាមួយសម្តេច​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ក្នុង​​ ពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោជា​ផ្លូវ​ការ​​ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនមានតម្លៃប្រមាណ ១៥០លានដុល្លារ។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ៖

« ប្រមុខ​ការទូត​ចិន​មក​កម្ពុជា​នា​ពេល​នេះ​មាន​ភ្ជាប់​មក​​ជាមួ​យ​នូវ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ចំនួន​២៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​។ ក្រៅ​ពី​ជំនួយ​នេះ ចិន​ក៏​បាន​​សន្យា​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​កម្ពុជា​ចំនួន​៣​លាន​ដូស​បន្ថែម​ទៀត​ផង​ដែរ»

ជា​ការ​កត់​សម្គាល់ បើទោះជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ មហាមិត្តចិន​បានបន្ត​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​នៅ​កម្ពុជា​ដែរ​។ យ៉ាង​ណា​ក៏​ដោយ ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ផ្អៀង​ខ្លាំង​ទៅ​រក​ចិន ដោយ​ការ​នាំ​ចូល​ពី​ចិន​មាន​ទំហំ​ទឹក​ប្រាក់​ជាង​២​៥០០​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វិញ មាន​ចំនួន​ត្រឹម​តែ​ ៤២៤​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/04/2024

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-៣០ មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនីល្អបំផុត

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ