រដ្ឋាភិបាលចិន ប្រឆាំងនឹងសម្មតិកម្មទាក់ទងនឹងប្រភពនៃវីរុសកូវីដ-១៩

បរទេស ៖ រដ្ឋាភិបាល​​​ចិន​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នៅ​មន្ទីរ​ពិសោធន៍​អាមេរិក​​ដែល​​អាច​​​ទាក់​​ទង​នឹង​​ប្រ​ភព​ដើម​​នៃ​​​វីរុស​កូវីដ​​-​១៩​ បន្ទាប់​​ពី​​មាន​ការ​​ចោទ​​ប្រកាន់​​ជា​​ច្រើន​​ដែល​​ថា​ប្រភព​នៃ​វីរុស​​នេះ​គឺ​​លេច​​ចេញ​ពី​​មន្ទីរ​​ពិសោធន៍​នៅ​​វូ​ហាន​​ប្រទេស​​ចិន​។

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​ចិន​ លោក​ស្រី​ ​Hua​ Chunying​ និង​ស​ហ​កា​រីចំនួន​​ពីរ​នាក់​នៅ​ក្រសួង​ការ​បរទេស​ដូច​គ្នា​គឺ​ លោក​ Zhao​ Lijian​ និង​លោក​ Wang​ Wenbin​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​ សរុប​ចំនួន​ ៣៣​ ដង​នៅ​ក្នុ​ង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​ បន្ទាប់​ពី​លោក​  Joe​ Biden​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មករាកន្លងទៅនេះរួច​មក​​ មាន​ការ​អំពាវនាវឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​វិទ្យាស្ថាន​នេះ​មាន​ចំនួន​ ២៧​ រួច​មក​ហើយ​ទាក់​ទង​នឹង​ប្រពភ​នៃ​វីរុស​កូវីដ​-១៩​។

កាល​ពី​ថ្ងៃ​ទី២២​ ខែ​មិថុនាកន្លងទៅ ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ Hua​ Chunying​ បាន​និយាយ​ដោយ​បង្ហោះ​ជា​សារ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា​​៖​

«ករណី​ផល​ប៉ះ​ពាល់​ទៅ​ដល់​សួត​ដែល​បណ្តាល​ដោយ​សារ​ជក់​បារី​អេឡិចត្រូនិច​(​EVALI​)បាន​កើត​ឡើង​នៅ​រដ្ឋ​ Wisconsin​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៩​ ដោយ​ករណី​នេះ​មាន​រោគសញ្ញា​ស្ទើរ​តែ​ដូច​ទៅ​នឹង​វីរុស​កូវីដ​-១៩​ ។ លោក​ស្រី​ Hua​ បាន​បន្ត​និយាយ​ថា​ កន្លែង​ដែល​មាន​ករណី​នេះ​គឺ​ស្ថិត​នៅ​ក្បែរ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​»

ការ​ផ្តោត​ទៅ​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​ គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​សម្មតិកម្ម​ដែល​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ដែល​ថា​ ការ​រាត​ត្បាត​វីរុស​កូវីដ​-១៩​ អាច​ចេញ​ពី​មន្ទីរ​ពិសោធន៍​ Wuhan​ ​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មន្ទីរ​ពិសោធន៍​ Fort​ Detrick​ គឺ​ជា​បញ្ជាការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​វេជ្ជសាស្រ្ត​កងទ័ព​សហរដ្ឋអាមេរិក​ (MRDC)​ គាំទ្រ​ដល់​សហគមន៍​រដ្ឋាភិបាល​ជា​ច្រើន​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ន៍ជីវសាស្រ្ត​ ការ​គ្រប់គ្រង​សម្ភារៈ​វេជ្ជសាស្ត្រ​ ការ​ទំនាក់​ទំនង​នៅ​ទូ​ទាំង​ពិភពលោក​ និង​ការ​សិក្សា​អំពី​ភ្នាក់​ងារ​បង្ក​ជំងឺ​។

ការ​លើក​ឡើង​ដំបូង​របស់​ទី​ក្រុង​ប៉េកាំង​អំពី​ ​Fort​ Detrick​ បាន​កើត​ឡើង​នៅ​ខែ​មីនា​ ឆ្នាំ​២០២០​ ភ្លាមៗ​បន្ទាប់​ពី​ប្រធានាធិបតី​​អាមេរិក​​ Donald Trump​ បាន​អះ​អាង​ដោយ​គ្មាន​ភស្តុ​តាង​ថា​វីរុស​នេះ​លេច​ចេញ​មន្ទីរ​ពិសោធន៍​នៅ​ទី​ក្រុង​ Wuhan​ ​។

មួយ​ថ្ងៃ​បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​ចេញ​ផ្សាយ​ថា​ វីរុស​កូវីដ-១៩​អាច​មិន​លេច​ចេញ​ពីមន្ទីរ​ពិសោធន៍​ប្រ​ទេស​ចំនួន​ ១៤​ រួម​មាន​សហរដ្ឋអាមេរិក​ អង់គ្លេស​ អូស្រ្តាលី​ ជប៉ុន​ កូរ៉េខាងត្បូង​ និង​កាណាដា​ ដោយបាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយក្នុងចេតនា​បង្ហាញ​ពី​កា​​​រ​ព្រួយ​បារម្ភ​អំពី​កង្វះ​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​មន្ទីរពិសោធន៍​ Wuhan​ សម្រាប់​ការ​ស៊ើប​អង្កេត​។

​អ្នក​នាំ​ពាក្យ​ចិន​លោក​ Zhao​ បាន​និយាយ​ទាក់​ទង​នឹង​ Fort​ Detrick​ ដោយ​លោក​ចោទ​ជា​សំណួរ​ថា​

តើ​យោធា​អាមេរិក​បាន​ធ្វើ​អ្វី​​ខ្លះ​នៅ​ក្នុង​មន្ទីរពិសោធន៍​ទាំងនេះ​ និង​មូលដ្ឋាន​នៅ​ឯ​ Fort Detrick​? លោក​បាន​និយាយ​ថា​៖​

«ជា​ថ្មី​ម្តង​ទៀត​យើង​សូម​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ប្រកាន់​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ​ និង​ផ្តល់​ការ​បញ្ជាក់​ពេញ​លេញ​អំពី​សកម្មភាព​យោធា​របស់​ខ្លួន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​»

ការ​សិក្សា​រួម​គ្នា​លើ​ប្រភព​ដើម​នៃ​វីរុស​កូវីដ-១៩​ ដោយ​អ្នក​ជំនាញ​ចិន​ និង​អង្គការ​សុខភាព​ពិភពលោក​កាល​ពីខែ​មីនាកន្លងទៅនេះ​ ​បាន​ច្រាន​ចោល​សម្មតិកម្ម​ដែល​ថា​វីរុស​នេះ​គឺ​លេច​ចេញ​ពី​មន្ទីពិសោធន៍​ Wuhan​ ប្រទេស​ចិន​។ ភ័ស្តុតាង​បន្ថែម​ទៀត​បាន​ចង្អុល​បង្ហាញ​ពី​ការ​ពិត​ដែល​ថា​វីរុស​នេះ​ប្រហែល​ជា​ចម្លង​ពី​ប្រចៀវ​ទៅ​មនុស្ស​តាម​រយៈ​អន្តរការី​មួយ ​ហើយ​វា​មិន​អាច​ទំនង​លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍នោះ​​ទេ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់