ផ្សារណាត់ជ្រោយចង្វារក្នុងតំបន់ក្រុងរណបក្រុមហ៊ុន OCIC ចាប់បើកដំណើរការជាបណ្តោះអាសន្ន

ជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅខណ្ឌជ្រោយចង្វារក្នុងការស្វែងរកទិញទំនិញ និងម្ហូបអាហារចាំបាច់ប្រចាំថ្ងៃក្នុងអំឡុង​ពេល​អនុវត្ត​វិធានការបិទខ្ទប់រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយវិស័យឯកជន បានបង្កើត​ឱ្យមាន​ផ្សារណាត់ និងដាក់ឱ្យដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ដែលជាអ្នកផ្ដួចផ្ដើមគំនិតបានមានប្រសាសន៍ប្រាប់ AMS តាមទូរស័ព្ទថា ផ្សារណាត់​ដែលត្រូវបាន​ដាក់​ដំណើរការនៅរសៀលថ្ងៃទី23 ខែមេសា ឆ្នាំ2021នេះ បានបង្កើតឡើងក្រោមកិច្ចការពីវិស័យឯកជនដែលមានការផ្តល់ទីតាំងដោយក្រុមហ៊ុន OCIC របស់​​អ្នក​ឧកញ៉ា ពុង ឃាវសែ រួមជាមួយនឹងការមិនយកថ្លៃប្រើប្រាស់ទឹក និងថ្លៃអគ្គិសនី ហើយមានក្រុមហ៊ុន JET’S Group របស់ឧកញ៉ា ស្រី ចាន់ថន ក្នុងការរៀបចំស្តង់ ផ្គត់ផ្គង់ស្បៀងអាហាររួមមានត្រី សាច់ បន្លែ និងមានក្រុមហ៊ុន TADA DELIVERY ជាអ្នកបម្រើសេវា​ដឹកជញ្ជូន​សម្រាប់​អ្នកបញ្ជាទិញតាមអនឡាញ ឬតាមទូរស័ព្ទ។

លោកអភិបាលបានបន្តថា ៖

“ផ្សារណាត់ដែលស្ថិតនៅក្បែររង្វង់មូលតាព្រហ្មក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់បើកលក់ពីម៉ោង8ព្រឹក រហូតដល់ម៉ោង4ល្ងាច ដោយបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចមកទិញដោយផ្ទាល់ ឬទិញតាមអនឡាញក៏បាន។ គោលបំណងនៃការបង្កើតផ្សារណាត់នេះ គឺយើងចង់កាត់បន្ថយការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ក្នុងការចេញស្វែងរកទិញម្ហូបអាហារដោយឆ្លងទៅមូលដ្ឋានខណ្ឌដទៃប្រឈមទៅនឹងគ្រោះថ្នាក់នៃការជំងឺកូវីដ-19 ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តខ្ពស់ក្នុងការទប់ស្កាត់”

គួរបញ្ជាក់ថា ការបង្កើតឱ្យមានផ្សារណាត់ជ្រោយចង្វារ និងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅពេលនេះ គឺជាយន្តការមួយប្រកបដោយ​ប្រសិទ្ធភាពក្នុង​ការ​ជួយដោះស្រាយ និងផ្តល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខកំប៉ុង មី និងអាហារបម្រុងផ្សេងៗទៀតតាមតម្រូវការជាមួយនឹងការកំណត់តម្លៃសមរម្យដូចតម្លៃលក់នៅលើទីផ្សារទូទៅ៕  

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ