ពលរដ្ឋស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងទទួលបានបណ្ណសម្គាល់ខ្លួនម្នាក់ក្នុងមួយគ្រួសារសម្រាប់ការចេញពីលំនៅដ្ឋាន

សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញនឹងទទួលបានបណ្ណសម្គាល់ខ្លួនម្នាក់ដែលជាសមាជិកក្នុងមួយគ្រួសារដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញទំនិញ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងកំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការ​រីករាល​ដាល​ជំងឺ​កូវីដ-19ក្នុងសហគមន៍។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference នៅយប់ថ្ងៃទី19 ខែមេសា ឆ្នាំ2021​បានបញ្ជាឱ្យអាជ្ញាធរ​មូលដ្ឋានក្នុងខណ្ឌទាំង14 ត្រូវរៀបចំចេញបណ្ណសម្គាល់ខ្លួនជូនដល់ពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីមានភាពងាយស្រួលក្នុងការអនុញ្ញាតឱ្យចេញពីផ្ទះទៅ​ផ្សារ​ក្នុងតំបន់ដែលស្ថិតនៅជិតបំផុតទិញសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសចំណីម្ហូបអាហារត្រីសាច់បន្លែ ដែលស្ថិតនៅក្នុងកំឡុងពេលបិទខ្ទប់​រាជធានី​ភ្នំពេញរយៈពេល2សប្ដាហ៍នេះ។

ជាមួយនឹងការអនុញ្ញាតចេញបណ្ណសម្គាល់ខ្លួនដល់ពលរដ្ឋដែលជាសមាជិកគ្រួសារនីមួយៗ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក៏ត្រូវតែបន្តពង្រឹងការ​អនុវត្ត​តាមវិធានការដែលបានដាក់ចេញឱ្យបានតឹងរឹងបំផុត ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងទប់ស្កាត់ការជួបជុំផឹកស៊ី ការចរាចរណ៍ក្នុងតំបន់ហាមឃាត់ជាដើម។

ដោយឡែកសម្រាប់ផ្សារលក់ទំនិញឯកជន ក៏ដូចជាផ្សាររដ្ឋក៏ត្រូវតែអនុវត្ត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរក្សានូវអនាម័យ ប្រកាន់ខ្ជាប់នូវ3កុំ 3ការពារជាដាច់ខាត ដើម្បីយ៉ាងណាឱ្យវិធានការនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះមានប្រសិទ្ធភាពបំផុត៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់