ការប្រមូលពន្ធលើយានយន្តគេចពន្ធដែលចាប់បានជាការរួមចំណែករកចំណូលចូលរដ្ឋ

ភ្នំពេញ ៖ រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន​៥៤២គ្រឿង បានចូលមកបង់ពន្ធ និងប្រាក់កក់ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ​២០​២១​។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌​មាន តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានចាត់ទុកថា ការចូលមកបង់ពន្ធរបស់ម្ចាស់រថយន្តទាំងឆ្វេង ទាំងស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ កម្រិតនេះ គឺជាលទ្ធផលមួយល្អប្រសើរ បើធៀបទៅនឹងពេលវេលានៃការចាប់ផ្តើម និងដំណាក់កាលនៃការផ្សព្វផ្សាយ។ ទោះយ៉ាងណា ឯកឧត្តមសង្ឃឹមថានឹងមានម្ចាស់រថយន្តអត់ពន្ធចូលទៅបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនដល់ទៅជាង៨ខែទៀត។

ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថា ៖

« តែរយៈពេល៤០ថ្ងៃ គិតមកទល់នឹងថ្ងៃទី២៦ ខែតុលា មានម្ចាស់រថយន្តចង្កូតឆ្វេងអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងចំនួន ៣៥២គ្រឿង បានចូលទៅបង់ពន្ធ ដែលគិតជាទឹកប្រាក់ចំនួន ៥,៨លាន ដុល្លារ។ ជាមួយគ្នានេះ ក៏មានម្ចាស់រថយន្តចង្កូតស្តាំចំនួន ១៩០គ្រឿងដែរ ដែលបានទៅកក់ប្រាក់ពន្ធអាករ ហើយនាំរថយន្តរបស់ខ្លួនទៅកែចង្កូត គិតជាទឹកប្រាក់ចំនួន ១,៥លានដុល្លារ។ រួមទាំងប្រាក់ពន្ធអាករ និងប្រាក់កក់ សរុបគឺមានចំនួន ៧,៣លានដុល្លារ»

សូមរំលឹកថា បច្ចុប្បន្នមានរថយន្តគ្មានពន្ធ និងអាករនាំចូលជ្រកក្រោមស្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំត្រូវបានស្ថាប័នគយ និងរដ្ឋាករប៉ាន់ប្រមាណថាមានប្រមាណ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស។ កាលពីពេលមុនការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូលតាមច្រករបៀងមានប្រមា​ណ១០គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរ៉ឹង បច្ចុប្បន្នការលួចនាំចូលមិនមានតទៅទៀតនោះទេ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។

ការអនុគ្រោះនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តនៅតែអាចបង់ពន្ធអាករបាន ប៉ុន្តែត្រូវបង់ពន្ធនិងអាករពេញ ដោយគ្មានការបន្ធូរបន្ថយទៀតឡើយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់រថយន្តចង្កូតស្តាំ ការអនុគ្រោះនឹងត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារម្ចាស់ត្រូវការពេលវេលាយូរក្នុងការកែចង្កូត។

ការព្រួយបារម្ភសម្រាប់ម្ចាស់រថយន្តចង្កូតស្តាំ គឺយានដ្ឋានកែចង្កូតដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួនតិចតួច (២ឬ៣កន្លែង)។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពផ្តល់អាជ្ញាបណ្ណបន្ថែមទៀតដល់យានដ្ឋានដែលមានជំនាញ និងសមត្ថភាពកែចង្កូត ដើម្បីបម្រើដល់ពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំ ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា បន្ទាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ ទៅ អ.គ.រ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងយ៉ាងសកម្មនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបរថយន្តគ្មានពន្ធនិងអាករនាំចូល។ នៅពេលនោះ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២ ៨​៨២.០ ពាន់លានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុបទំនិញចម្រុះមានចំនួន ១ ៩៤៨.២ ពាន់លានរៀល ត្រូវជា ២៨.៣% នៃចំណូលសរុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់