fbpx

គំនិតកែច្នៃពីសំណល់ស្រកីដូងទៅជាវត្ថុធាតុដើមមានតម្លៃក្នុងវិស័យកសិកម្ម

ស្រកីដូងដែលជាសំណល់បកចេញពីត្រឡោកដូង ដែលមនុស្សភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ និងឲ្យតម្លៃនោះ បច្ចុប្បន្នត្រូវបានគេយកទៅកែច្នៃជាវត្ថុធាតុដើមដ៏មានប្រយោជន៍សម្រាប់បម្រើដល់ការដាំដុះនៅក្នុងវិស័យកសិកម្មបានយ៉ាងល្អប្រសើរ។

លោក ជា ឡង់ឌី ជាម្ចាស់កសិដ្ឋាន Takhmao Farm មានទីតាំងនៅភូមិក្របៅ ឃុំកំពង់សំណាញ់ សង្កាត់តាខ្មៅ ដែលជាកន្លែងកែច្នៃស្រកីស្ងួតៗឱ្យទៅជាស្រកីដូងម៉ដ្ឋសម្រាប់បម្រើដល់ការដាំដុះបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ស្រកីដូងម៉ដ្ឋនេះមានអត្ថប្រយោជន៍ច្រើនមុខដែលគេអាចយកទៅលាយដីដាំដំណាំ បណ្ដុះកូនរុក្ខជាតិ ផ្សាំមែកឈើ គ្របគល់ដំណាំ ឬកែច្នៃជាផើង និងជាវត្ថុធាតុដើមសម្រាប់បម្រើដល់វិស័យផ្សេងៗទៀត។​

“ស្រកីដូងនេះមានច្រើនប្រភេទអាស្រ័យលើតម្រូវការប្រើប្រាស់របស់អតិថិជន តែជាទូទៅគេនិយមតែ 2ប្រភេទគឺស្រកីដូងម៉ដ្ឋ និងលាយសរសៃហ្វាយប័រ។ តួយ៉ាងដូចជាបើបងប្អូនចង់យកវាទៅលាយដីដាំដំណាគេត្រូវប្រើស្រកីដូងម៉ដ្ឋ ចំណែកយកទៅផ្សាំមែកឈើគេយកស្រកីដូងដែលនៅសរសៃរច្រើន។ ក្រៅពីនេះគេក៏អាចយកស្រកីដូងសរសៃទៅច្នៃជា ព្រំ ពូក ក៏ដូចជាផើងសម្រាប់ដាំរុក្ខជាតិផងដែរ”

ពាក់ព័ន្ធទៅនឹងទំហំនៃការផលិត លោកអាចផលិតស្រកីដូងម៉ដ្ឋបាន 300-500បាវក្នុងមួយថ្ងៃ ដោយក្នុងមួយបាវមានទម្ងន់ប្រមាណ​ 4គីឡូក្រាម។ លោកបន្តទៀតថា ស្រកីដូងទុំមានគុណភាពជាងស្រកីដូងខ្ចីដោយសារវាមានសរសៃច្រើន ប្រើបានយូរ និងមិនងាយពុក។ ចំណែកអតិថិជនរបស់លោកភាគច្រើនមកពីតាមបណ្ដាលខេត្តមានចំការធំៗដូចជាខេត្តមណ្ឌលគិរី ក្រចេះ បាត់ដំបងជាដើម ដែលធ្វើឱ្យការលក់ចេញរបស់លោកអាចបានប្រមាណ 70-100បេ និងទទួលបានចំណូលប្រមាណ 300-400 ដុល្លារក្នុង1ថ្ងៃ។

គួរបញ្ជាក់ដែរថា លោក ជា ឡង់ឌី បានចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ2015 ក្នុងដើមទុនប្រមាណជាង 30លានរៀលដែលត្រូវចំណាយទៅលើការទិញម៉ាស៊ីន ត្បាល់កិន ការធ្វើរោងសម្រាប់កិន និងស្តុកស្រកីដូងទុក ពិសេសគឺការភ្ជាប់ចរន្តអគ្គិសនីដែលត្រូវការថាមពលខ្លាំងជាងអគ្គិសនីធម្មតា។

ចំពោះមូលហេតុដែលលោក ឡង់ឌី សម្រេចចិត្តបើកអាជីវកម្មនេះដោយសារដំបូងឡើយគាត់បានដាំបន្លែសុវត្ថិភាព ក៏បានសាកច្នៃយកស្រកីដូងដែលគេបោះចោលនៅតាមផ្សារមកលាយជាមួយដីដើម្បីបណ្ដុះកូនបន្លែ។ ជាលទ្ធផល ស្រកីដូងមានសរសៃដែលអាចឱ្យឫសបន្លែតោងបានល្អជាដីធម្មតា ហើយក៏មានភាពមាំដែលអាចជញ្ជូនបានមិនបែកដូចដីឡើយ។ ហេតុនេះលោកក៏បានស្រាវជ្រាវរកម៉ាស៊ីនសម្រាប់កិនស្រកីដូងនេះ និងទិញមកពីក្រៅប្រទេស ហើយបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

លោកថា ដោយសារឃើញស្រកីដូងដែលបកហើយនៅតាមផ្សារគរចោលច្រើន ហើយអ្នកលក់ខ្លះក៏ត្រូវបង្ខំចិត្តបង់លុយឱ្យគេប្រមូលយកទៅចោលទៀតនោះ ទើបលោករកគំនិតប្រមូលវាយកមកច្នៃ ដែលក្រៅពីអាចជួយកាត់បន្ថយសំរាម ​រក្សាបរិស្ថានផង និងជួយអាជីវករលក់ដូងមួយចំណែកផង ហើយអាចទាញយកផលប្រយោជន៍បានទៀត។

ទាក់ទងទៅនឹងសង្វាក់ផលិតកម្មវិញ ត្រូវបានម្ចាស់អាជីវកម្មរូបនេះបានបញ្ជាក់ថា ដំបូងឡើយលោកត្រូវដើរប្រមូលស្រកីដូងទុំនៅតាមផ្សារ ឬតូបដែលបានចុះកុងត្រាទិញ-លក់ក្រកីដូងជារៀងរាល់ខែ ហើយយកមកហាលរយៈពេល3ថ្ងៃឱ្យបានស្ងួតល្អ ចៀសវាងស្រកីដូងនៅសើមដែលអាចធ្វើឱ្យស្ទះម៉ាស៊ីនកិន។ បន្ទាប់មកគេប្រមូលវាឱ្យបានច្រើន ទើបយកទៅកិន ហើយច្រកចូលបាវដេរមាត់ឲ្យជិតទុកជាការស្រេច។ លោកបញ្ជាក់ទៀតថា តាមពិតទៅផលិតផលនេះមាននាំចូលពីប្រទេសជិតខាងដែរ ប៉ុន្តែដោយសារការច្រក និងដឹកជញ្ជូនបានធ្វើឱ្យគុណភាពក៏ដូចជាកម្រិតសំណើមរបស់ស្រកីដូងប្រែប្រួល ហើយតម្លៃក៏ថ្លៃ ទើបប្រជាកសិករយើងនិយមគាំទ្រផលិតផលក្នុងស្រុកជាង។

ចំពោះអ្នកដែលចង់បើកអាជីវកម្មប្រភេទនេះ លោក ឡង់ឌី បានផ្ដល់ជាគំនិតមួយចំនួនថា ៖ «យើងគួរសិក្សាទៅលើវត្ថុធាតុដើម និងវត្ថុប្រើប្រាស់ឱ្យបានច្បាស់លាស់សិន ដោយសារតំបន់ខ្លះពុំអាចផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ទេ ឬក៏ត្រូវការចំណាយទៅលើការដឹកជញ្ជូនថ្លៃជាដើម។ មួយវិញទៀតគឺទីតាំងក្នុងការផលិតដែលត្រូវរកកន្លែងណាដែលសមរម្យ ព្រោះវាហុយខ្លាំងដែលអាចប៉ះពាល់ដល់ការស់នៅក្នុងសហគមន៍»។

បន្ថែមពីលើអាជីវកម្មដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ន សម្រាប់ថ្ងៃខាងមុខ លោក ឡង់ឌី ក៏មានគម្រោងចង់ច្នៃស្រកីដូងបន្ថែមដើម្បីប្រើជំនួសប៉ុងក្នុងការដាំបន្លែលើទឹក ដែលអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ លោកចង់ពង្រឹងការផលិតជាលក្ខណៈសរសៃឱ្យបានច្រើនបន្ថែមទៀតដោយសារវាមានប្រយោជន៍អាចច្នៃបានច្រើនមុខសម្រាប់បម្រើដល់វិស័យដាំដុះឲ្យកាន់តែទូលាយ៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិននៅតែឈរលំដាប់លេខ១ ក្នុងការបណ្តាក់ទុនវិនិយោគ

រហូតមកដល់ដើមត្រីមាសទី៣ ឆ្នាំ២០២១នេះ មហាមិត្តចិន នៅតែជាប្រទេសដែលទម្លាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាង និងស្ថិតនៅលេខរាងកំពូលដដែល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីការប្តូរប្រាក់រៀលចាស់ៗនៅធនាគារជាតិនៃកម្ពុជា

សាធារណជនអាចប្តូរប្រាក់រៀល ឬកាសដែលចាស់ៗបាននៅធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ប៉ុន្តែក្នុងករណីខ្លះធនាគារជាតិក៏
ព្រឹត្តិការណ៍, អចលនទ្រព្យ

អាជ្ញាធររាជធានីភ្នំពេញបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់ចាស់ៗដើម្បីថែរក្សាជាអគារបេតិកភណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារបុរាណនៅតាមខណ្ឌទាំង១៤ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ក្នុងការការពារ ថែរក្សាជាអគារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីដាក់មហិច្ឆិតានាំចូលអគ្គិសនីដែលបញ្ចេញកាបូនកម្រិតទាបឲ្យបាន៣០ភាគរយ

ប្រទេសសិង្ហបុរីបានធ្វើការប្រកាសបង្ហាញអំពីផែនការដ៏ធំមួយក្នុងការនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ៤ជីហ្គាវ៉ាត់ (GW) ដែលមានកម្រិតកាបូនទាបនៅត្រឹម
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យធំៗចំនួន៣ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រា៤,៨% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% សម្រាប់ឆ្នាំ២០២២ ដោយសារតែកំណើននៃវិស័យចំនួន ៣ធំៗ ក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ខណៈសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២…
ជំនួញ, ព្រឹត្តិការណ៍

លោក Trump បង្កើតបណ្តាញសង្គមដ៏ធំមិនចាញ់ Facebook ជាការប្តូរកំហឹង និងការអន់ចិត្តរបស់ខ្លួន

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាន និងកំពុងបង្កើតបណ្តាញសង្គមដ៏ធំមួយ ដើម្បីប្រកួតប្រជែងជាមួយ facebook និង Twitter រួមនឹងបណ្តាញសង្គមផ្សេងទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

សេវាធានារ៉ាប់រងឥណទានប្រៀបបានសំណាញ់សុវត្តិភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពទូទាត់ឥណទាន

សេវាធានារ៉ាប់រងឥណទានបានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ។
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈតម្រូវការជួលនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

JICA ផ្តល់ថវិកា ៥៨ លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយដល់រាជរដ្ឋភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាបចំនួន ៦
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២

AMS ECONOMY
@amseconomy