បរិបទកូវីដ-19 ប្រព័ន្ធបាគងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុ

ភ្នំពេញ ៖ អ្នកប្រតិបត្តិករនៃសេវាកម្មមីក្រូហិរញ្ញវត្ថុ និងធនាគារ បាននឹងកំពុងទទួលស្គាល់ថា ប្រព័ន្ធបា​គងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុក្នុង​ប្រទេសកម្ពុជា​ ខណៈដែលមានការព្រួយបារម្ភទៅនឹងការចម្លងនៃជំងឺរាត​ត្បាតកូវីដ-19 អាចឆ្លងមេរោគតាមការទូទាត់សាច់ប្រាក់ដោយផ្ទាល់។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងប្រាប់​AMS ឱ្យដឹងថា ដោយសារបាគងជាប្រព័ន្ធទូទាត់ប្រាក់ដែលមានភ្ជាប់​ជាមួយបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន អតិថិជនអាចមានភាពងាយស្រួលក្នុងការផ្ទេរ ឬទូទាត់សាច់ប្រាក់បានប្រព័ន្ធអេឡិចត្រូនិកយ៉ាងងាយស្រួល។ 

លោកថាបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបប្រមាណជា 80 តែអ្នកដែលមានអាជ្ញា​បណ្ណទទួល​ប្រាក់​​បញ្ញើមានតែចំនួន 6 ទេ ដែលមានសកម្មភាពខ្លាំង​រួមមានប្រាសាក់ អេអឹមខេ LOLC ជាដើម តែ​ពួក​គាត់កាន់កាប់អតិថិជនរហូតដល់ពី 80 ទៅ 90ភាគរយ។

លោក កាំង តុងងី បានមានប្រសាសន៍ថា ៖ 

“តាមរយៈប្រព័ន្ធទូទាត់ប្រាក់បាគង គ្រឹះស្ថានមីក្រូហិរញ្ញ ឬក៏ធនាគារ​អាចផ្ញើប្រាក់ឆ្លងគ្នាពីមួយទៅមួយបានក្នុងការ​ទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតដោយមិនគិតថ្លៃសេវា”

បាគង គឺជាឧបករណ៍មួយដែលមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺក្នុងកំឡុងកូវីដ-19 នេះ ខណៈដែលមនុស្សបានព្យាយាមមិនជួបមុខគ្នា​ផ្ទាល់ ក៏ដូចជា​ព្យាយាមមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ ព្រោះវាជាផ្នែកមួយនៃការចម្លងវីរុសនៃជំងឺឆ្លង។

លោក តុងងី បញ្ជាក់ថា៖

“កាលដែលយើងមានប្រព័ន្ធឌីជីថល​ ផេយមេន( Digital Payment ) ដែលភ្ជាប់គ្នាគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ អ៊ីចឹងវា​ផ្តល់​ភាពងាយស្រួលមែនទែន ដល់អតិថិជន ក្នុងការប្រើប្រាស់ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ក្នុងសេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ ដោយមិនទៅជួប​មនុស្ស​ដោយផ្ទាល់”

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​បានប្រាប់​AMS ថា ស្ថានការណ៍កូវីដ-19 បានញុំាងឱ្យស្ថាប័នធនាគារ ក៏ដូច​ជាវិស័យមីក្រូហិរញ្ញវត្ថុយកចិត្តទុក​ដាក់លើការផ្ដល់សេវាកម្មបន្ថែម លើផ្នែកហិរញ្ញវត្ថុ តួយ៉ាងប្រព័ន្ធបាគង ដែលប្រាសាក់​ បានរីករាយស្វាគមន៍ចូលរួម​តាំង​ពី​ដំបូង ខណៈដែលប្រព័ន្ធនេះបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា(NBC)។

ដោយសារគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុជាសមាជិករបស់ប្រព័ន្ធបាគង លោក សាយ សូនី បានបញ្ជាក់ឱ្យដឹងថា មួយរយៈកន្លងមកនេះ លោកបានកត់សម្គាល់ថា អតិថិជន​ហាក់មានសន្ទុះកើនឡើងលើសពីធម្មតា និងមានភាពទូលំទូលាយជាងមុនក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធបាគងនេះ ​ព្រោះថា​ពីមុន​មាន​ការលំបាក​ក្នុងការទូទាត់ និងផ្ទេរសាច់ប្រាក់ពីធនាគារ1ទៅធនាគារ1។

លោក សាយ សូនី បានបញ្ជាក់ថា៖

“រៀងរាល់ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ យើងតែងតែចូល​​​រួមរាល់ការអភិវឌ្ឍផ្សេងៗទាក់ទងនឹងការងារ ដោយឱ្យតម្លៃអាទិភាព​ ហើយ​យើង​ក៏សប្បាយចិត្តនឹងការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង”

សព្វថ្ងៃនេះ បាគង មានសមាជិកជាធនាគារចំនួន 20 ដែលមានសកម្មភាពខ្លាំង ដោយសារប្រព័ន្ធបាគង អាចដោះស្រាយគ្នាបានក្នុងការផ្ទេរ ការទូទាត់​សាច់ប្រាក់​ក្នុង​កាលៈទេសៈកូវីដនេះ ហើយបានធានាបាននូវសុវត្ថិភាព ងាយស្រួលប្រើ ពិសេសមិនប្រតិបត្តិការសាច់ប្រាក់ដោយផ្ទាល់៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ