fbpx

សម្ភារៈចម្លាក់ស្ពាន់របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យ

គ្រឿងចម្លាក់ស្ពាន់ដែលកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ភាគច្រើនត្រូវបានគេផលិតឡើងក្នុងរូបភាពជាសម្ភារៈប្រើប្រាស់ និងគ្រឿងដាក់តាំងលម្អ​នៅតាមលំនៅដ្ឋាន ភូមិគ្រឹះធំៗ សណ្ឋាគារនានាជាដើម ក្រោមការរចនាម៉ូដ និងរូបភាពបង្ហាញពីសិល្បៈផ្សេងៗគ្នាយ៉ាងល្អវិចិត្រដែលធ្វើឡើងដោយដៃ ហើយ​ភាគច្រើនជាសមិទ្ធផលរបស់អ្នកស្រុកពញាឮ ខេត្តកណ្តាល។

អ្នកស្រី ឈឺន ពុទ្ធារី ម្ចាស់ហាង​ ម៉ាដាមច្នៃ លក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈចម្លាក់ស្ពាន់ជាច្រើនប្រភេទបានមានប្រសាសន៍ប្រាប់AMSថា រាល់សម្ភារៈ​ប្រើប្រាស់ និងវត្ថុសម្រាប់ដាក់តាំងលម្អដែលផលិតពីស្ពានទាំងអស់នេះគឺសុទ្ធតែមានចំណុចពិសេសតាមរយៈការបង្ហាញដោយរូបចម្លាក់ផ្សេងៗ​គ្នាយ៉ាង​រ​ស់​រវើកនៅផ្នែកខាងក្រៅដែលធ្វើឡើងដោយដៃយ៉ាងល្អស្អាតវិចិត្រពីអ្នកជំនាញ មានបទពិសោធន៍ក្នុងការផលិតជាច្រើនឆ្នាំនៅក្នុងស្រុកពញាឮ ខេត្ត​កណ្តាល។  

អ្នកស្រី ពុទ្ធារី បានបញ្ជាក់ថា ៖

“អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ចម្លាក់ស្ពាន់នេះ ខ្ញុំទើបតែចាប់ផ្តើមនៅក្នុងអំឡុង​ឆ្នាំ2020​កន្លង​ទៅជាមួយនឹងដើមទុនជាង1ម៉ឺនដុល្លារ។​ ការបង្កើតនេះគឺដោយសារតែខ្ញុំមានចិត្តស្រឡាញ់ទៅលើសិល្បៈចម្លាក់ទាំងអស់នេះ និងមានគ្រួសារជាអ្នកមាន​ជំនាញ​ផ្នែកសិល្បៈចម្លាក់នេះស្រាប់។ ខ្ញុំមើលឃើញ​ពី​ក្បាច់​ចម្លាក់ដ៏រស់រវើកយ៉ាងសម្បូរបែប ខ្ញុំមើលឃើញពីជីវិត​ដែល​គេរស់នៅក្នុងជំនាន់មុនៗតាមរយៈ​ក្បាច់​អស់ទាំងហ្នឹង ហើយក្ដីស្រឡាញ់ និងចូលចិត្តទាំអស់​នេះបានក្លាយជាកម្លាំងចិត្តជួយជំរុញឱ្យខ្ញុំ​បង្កើត​អាជីវកម្ម​មួយ​នេះឡើង។ ខ្ញុំសង្ឃឹមថាអ្នកដទៃក៏អាច​មើល​ឃើញពីស្នាដៃខ្មែរ វប្បធម៌ខ្មែរដែលបន្សល់ទុកតាំងពី​បរមបុរាណមកដូចខ្ញុំដែរ”

ផលិតផលចម្លាក់ស្ពាន់នៅក្នុងហាង ម៉ាដាមច្នៃ មានច្រើនប្រភេទដូចជា គ្រឿងតុបតែង គ្រឿងសក្ការៈ សម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ថូ ក្អម ផ្តិល និងកាបូបជាដើម។ ការផលិតសម្ភារធ្វើអំពីស្ពាន់នេះពុំមែនជារឿងងាស្រួលនោះទេដោយគេត្រូវធ្វើវាជាច្រើនដំណាក់កាល។ តួយ៉ាងដូចជា ផ្ទិលស្ពាន មុនពេលទទួលផលិតផលសម្រេច គេត្រូវវង់ស្ពាន់សន្លឹកឱ្យមានរាងស្រដៀងគ្នាទៅនឹងក្អម (ទំហំធំ ឬតូច អាស្រ័យតាមការចង់បាន) ដោយគេត្រូវ​ធ្វើម្ដង​មួយ​ចំហៀង និងមានផ្នែកខាងលើ ផ្នែកខាងក្រោម រួចហើយយកមកផ្គុំគ្នា។ ជំហានបន្ទាប់ គេត្រូវយកវាទៅចាក់ជ័របំពេញ ហើយធ្វើការឆ្លាក់​ជាក្បាច់​ផ្សេងៗគ្នា​តាម​សិល្បៈនីមួយៗ។ លុះឆ្លាក់រួចហើយ គេត្រូវយកទៅដុតដំដៅយកជ័រនោះចេញវិញ ហើយលាងសម្អាត។ រយៈពេលនៃការផលិតយូរ ឬឆាប់គឺ​អាស្រ័យលើទំហំ និងក្បូរក្បាច់រចនានៅលើតួវត្ថុនីមួយៗ បើវត្ថុតូចត្រូវប្រើរយៈពេលប្រមាណ4ថ្ងៃអាចរួចរាល់ ប៉ុន្តែបើវត្ថុតាំងដែលមានទំហំធំអាច​ចំណាយ​ពេលយូររហូតដល់ទៅរាប់ខែក្នុងការផលិតក៏មាន។ 

ដោយឡែកចំពោះការគ្រប់គ្រងចំណាយម្ចាស់អាជីវកម្មរូបនេះបានរៀបរាប់ថា ៖«ទាក់ទងនឹងការគ្រប់គ្រងចំណាយ គឺយើងគិតទៅលើរបស់ដែលយើង​ចាំ​បាច់​មុនថា​តើយើងចង់បានអីមុនគេ ឧទាហរណ៍ដូចខ្ញុំត្រូវកម្ម៉ង់ឥវ៉ាន់មួយ ខ្ញុំគិតថាខ្ញុំដាក់ប៉ុន្មានត្រឹមតែ30ភាគរយ នៃតម្លៃសរុបរបស់វត្ថុដែលត្រូវបានកុម្ម៉ង់ ដើម្បី​កុំ​​ឱ្យយើងចាយដើមទុនទៅទុកមុននៅនឹងគេ ចឹងយើងត្រូវទុកមួយចំណែកសិន រូចរាល់ពេលណាចាំយើងបញ្ចប់។ ចឹងពេលហ្នឹងយើងអត់​អស់លុយ​ពីដៃ​ទេ យើងអាចយកលុយមួយកញ្ចប់ទៀតបង្វិលទៅធ្វើអីផ្សេងបាន»។

ចំណែករឿងទីផ្សារវិញអ្នកស្រីជឿថាវានឹងអាចមានទីផ្សារកាន់តែទូលំទូលាយដោយសារគ្រឿងចម្លាក់ស្ពាន់ភាគច្រើនជាប្រភេទសម្ភារៈតុបតែងលម្អនៅក្នុងលំនៅដ្ឋាន តែបើយើងប្រើគំនិតច្នៃប្រឌិតបន្ថែមទាក់ទងទៅនឹងាការផលិតនូវរបស់ផ្សេងៗ ហើយមានតម្លៃសមរម្យនោះអតិថិជននឹងអាចជួយគាំទ្រ។

ជាមួយនឹងកិច្ចដំណើរការអាជីវកម្មអាជីវកម្មលក់សម្ភារៈប្រើប្រាស់ និងតាំងលម្អចម្លាក់ប្រាក់ស្ពាន់ខាងលើនេះ អ្នកស្រីក៏បានបង្ហាញក្ដីបារម្ភផងដែរ ទៅលើ​បញ្ហា​នៃ​ភាពប្រឈមមួយចំនួននៅលើទីផ្សារដែលមានភាពប្រកួតប្រជែងគ្នានាពេលបច្ចុប្បន្នផងដែរ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះគឺ​ បញ្ហាធនធាន​មនុស្ស​ដោយសារអ្នកចេះជំនាញចម្លាក់ភាគច្រើនសុទ្ធតែមានវ័យចំណាស់ ដែលមិនយូរឆ្នាំទៀតនោះទេពួកគេនឹងថមថយកម្លាំង ហើយក្មេងជំនាន់ក្រោយ​មិនសូវមានអ្នកចាប់អារម្មណ៍ចង់ហាត់រៀនជំនាញនេះនោះទេ ដូច្នេះវាអាចនឹងក្លាយជាបញ្ហាកង្វះខាតអ្នកជំនាញនៅក្នុងផ្នែកមួយនេះ។

នៅក្នុងឱកាសនេះ អ្នកស្រី ឈឺន ពុទ្ធារី បានចែករំលែកដល់អ្នកដែលចង់បង្កើតអាជីវកម្មដូចជាអ្នកស្រីផងដែរថា គ្រប់ការប្រកបអាជីវកម្មទាំងអស់ ការ​សិក្សា​លម្អិត​ទៅលើ​តម្រូវការទីផ្សារពិតប្រាកដគឺជារឿងចាំបាច់បំផុត ដើម្បីអាចផលិត ឬនាំយកផលិតផលដែលជាតម្រូវការចាំបាច់សម្រាប់អតិថិជន រួមជា​មួយ​នឹងការធ្វើពីផែនការអាជីវកម្មផងសម្រាប់អនុវត្តផងដែរ។ ការយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាព សោភ័ណភាព និងសេវាកម្ម ក៏ជាចំណុច​មួយ​យ៉ាង​សំខាន់ក្នុងផ្តល់ទំនុកចិត្តដល់អតិថិជន ព្រោះនៅពេលអតិថិជនមានទំនុកចិត្ត នោះទីផ្សាររបស់អ្នកនឹងបើកកាន់តែទូលាយ។ បន្ថែមពីនេះ អ្នកក៏ត្រូវ​ចេះ​ពី​របៀបនៃការគ្រប់គ្រងទៅលើហិរញ្ញវត្ថុក្នុងប្រតិបត្តិការប្រចាំថ្ងៃរវាងចំណូល និងចំណាយឱ្យបានច្បាស់លាស់ផងដែរ ជៀសវាងការចំណាយខុសខ្ទង់​ដែល​អាច​ធ្វើឱ្យអាជីវកម្មរបស់អ្នកប្រឈមទៅនឹងការខាតបង់៕

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្រាប់ការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង១.៥លានដូសនឹងមកដល់ឆាប់ៗ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង
ព្រឹត្តិការណ៍, អចលនទ្រព្យ

ជំនួយគំនិត ៖ វិធីសាស្ត្រជំរុញការដាក់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងសម័យកូវីដ

ស្ថិតនៅក្នុងបរិបទនៃសម័យកាលកូវីដនេះបានធ្វើឲ្យវិស័យសេដ្ឋកិច្ចប៉ះពាល់យ៉ាងខ្លាំង រហូតមានអ្នកខ្លះសម្រេចចិត្តលក់ទ្រព្យសម្បត្តិ ក៏ដូចជាអចលនទ្រព្យផងដែរ
ជំនួញ, ព្រឹត្តិការណ៍

លោក Trump ដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook, Twitter និង Google

អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធម្សិលមិញបានដាក់ពាក្យប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Twitter, Facebook និង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សមាគមវារីវប្បករនៅកម្ពុជាស្នើរដ្ឋាភិបាលរឹតបណ្តឹងការនាំចូលត្រី ដើម្បីដោះស្រាយផលលំបាកអ្នកចិញ្ចឹម

បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ជួយសម្រួលដល់ការដឹកជញ្ជូននានានៅទូទាំងប្រទេសឡើងវិញយ៉ាងណា​ក៏​ដោយ ភាពប្រឈមទៅនឹងការខាតបង់…
សេដ្ឋកិច្ច

​ចិនបង្ហាញពីមហិច្ឆិតាលុបបំបាត់ឧស្ម័នកាបូននៅត្រឹមឆ្នាំ2060

ការប្តេជ្ញាចិត្តចំពោះបញ្ហាលប់បំបាត់ឧស្ម័នកាបូនរបស់ប្រទេសចិនបានក្លាយទៅជាសកម្មភាពចូលរួមចំណែកដ៏ធំបំផុតលើពិភពលោក ជាមួយនឹងផែនការរបស់ខ្លួននឹងបញ្ចប់ទៅត្រឹមឆ្នាំ2060 ខាងមុខនេះ ដែល…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីប្រវត្តិសង្ខេបនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

មីក្រូហិរញ្ញវត្ថុ គឺមានន័យថាជាការផ្តល់សេវាហិរញ្ញវត្ថុដូចជាការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើចំពោះគ្រួសារក្រីក្រ គ្រួសារមានចំណូលតិច និងសហគ្រាសធុនតូច។
ជំនួញ, ព្រឹត្តិការណ៍

ដំណាំផ្កាឈូករ័ត្ន បានទាំងស្អាត បានទាំងទិន្នផល

ប្រសិនបើអ្នករស់នៅ ក៏ដូចជាធ្លាប់ឆ្លងកាត់ខេត្តកំពង់ចាម ឬត្បូងឃ្មុំ បងប្អូនច្បាស់ជាឮពីភាពល្បីល្បាញរបស់ចំការផ្កាឈូករ័ត្នជីរោទិ៍ជាក់ជាមិនខាន
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចមហាយក្សចិន និងអាមេរិកក្លាយជាចលករជួយធ្វើឲ្យសេដ្ឋកិច្ចសកលងើបឡើងវិញ

នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយថាសន្ទុះដ៏ខ្លាំងក្លានៃការងើបឡើងមកវិញ…
ជំនួញ, ព្រឹត្តិការណ៍

វៀតណាម ប្រឈមបញ្ហាធំដោយសាររោងចក្រកាន់តែច្រើនចាប់ផ្តើមវិលទៅចិនវិញ

ខណៈពេលដែលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដនៅក្នុងប្រទេស ជាពិសេសនៅតំបន់សំខាន់ៗមួយចំនួន រោងចក្រកាន់តែច្រើនបានបិទទ្វារ និងផ្ទេរចេញពីប្រទេសវៀតណាមទៅកាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

អត្ថប្រយោជន៍នៃអាជីវកម្មបរិយាប័ន្នក្នុងសង្គមកម្ពុជា

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។…

AMS ECONOMY
@amseconomy