​វិបត្តិ​កូ​វី​ដ​19 ក្នុង​ឆ្នាំ2020​ ​ធ្វើ​ឱ្យ​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​មួយ​ពាន់​កន្លែង​ផ្អាក​ដំណើរការ​ ​ខណៈ​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត 90​កន្លែង​ដំណើរការ​ធម្មតា

​ខេត្ត​ព្រះ​សី​ហ​នុ​៖​ ​នៅ​ក្នុង​ឆ្នាំ​2020 ​ ​ដែល​ជា​ឆ្នាំ​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​19 នោះ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​1​ពាន់​កន្លែង​បាន​ផ្អាក​ដំណើរការ​ ​ស្រប​ពេល​ដែល​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត​90​កន្លែង​កំពុង​ដំណើរការ​ជា​ធម្មតា​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ឃាង​ ​ភារម្យ​ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សី​ហ​នុ ​។​

លោក​ ​ឃាង​ ​ភារម្យ​ ​បាន​មានប្រសាសន៍​ដូច្នេះ​ថា​ ​សំណង់​ដែល​ផ្អាក​ការ​សាងសង់​ ​នៅ​ក្នុង​អំឡុង​ជំងឺ​កូ​វី​ដ​19​នេះ​ ​គឺ​មាន​ម្ចាស់​ជា​ជនបរទេស​ ​ហើយ​ភាគច្រើន​ជា​ជនជាតិ​ចិន​តែម្ដង​ ​ព្រោះថា​នៅ​ពេល​មាន​ជំ​ងី​នេះ​រីក​រាលដាល​ ​អ្នក​វិនិយោគ​ជា​ជនជាតិ​ចិន​ ​ពួកគាត់​ត្រូវ​ត្រឡប់ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ​ហើយ​សំណង់​ដែល​បាន​បន្ត​ដំណើរ​ផ្សេងទៀត​នោះ​ ​គឺ​សុទ្ធសឹងតែ​ជា​សំណង់​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិខ្មែរ​ ​ហើយ​សំណង់​នោះ​មាន​ចាប់ពី​5ជាន់ឡើង​ដល់​ប្រមាណ​ជាង​៥​៣​ជាន់​ ​ដែល​ជន​ជាតិខ្មែរ​យើង​អាច​មានលទ្ធភាព​សាងសង់​បាន​ផង​ដែរ​ ​។​ ​លោក​បន្ត​ថា​ ​ក្នុង​បរិ​បទ​ជំងឺ​កូ​វី​ដ​19​ ​វា​ជា​វិបត្តិ​សកល​ ​គឺ​មិនមែន​មានតែ​កម្ពុជា​នោះ​ទេ​ ​ហើយ​វិបត្តិ​នេះ​ ​បាន​ជះ​ឥទ្ធិពល​ច្រើន​លើ​គ្រប់​វិ​ស​័​យ​ ​។​ ​ជាក់ស្ដែង​ដូចជា​វិ​ស​័​យ​សំណង់​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​វិញ​ឃើញ​ថា​ ​ក្នុង​ឆ្នាំ​2020​ ​សកម្មភាព​នៃ​ការ​សាងសង់​ ​គឺ​មានការ​ថយ​ចុះ​ ​ដោយ​សំណង់​ដែល​បាន​សាងសង់​ទាំងអស់​មាន​ចំនួន​1,514 ​ទីតាំង​ ​ដោយ​ឡែ​ង​ក្នុង​នោះ​មាន​សំណង់​តែ​89ទីតាំង​ប៉ុណ្ណោះ​កំពុង​ដំណើរការ​សាងសង់​ ​ហើយ​ក្រៅពី​នេះ​ ​គឺ​មានការ​ផ្អាក​ការ​សាងសង់​ផង​ដែរ​ ​។​

លោក​បន្ថែម​ថា​ ​បញ្ហា​បែប​នេះ​ ​វា​ត្រូវតែ​រង់ចាំ​នៅ​ពេល​ជំងឺ​កូ​វី​ដ​19​ ​មានការ​គ្រប់គ្រង​បាន​ ​ហើយ​វ៉ាក់សាំង​ដែល​បាន​ផលិត​ពី​បណ្ដាល​ប្រទេស​មួយ​ចំនួន​ ​មាន​លទ្ធផល​ល្អ​អាច​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​19 ​និង​ចែកចាយ​ពេញ​ពិភពលោក​ ​ពេល​នោះ​ការ​វិនិយោគ​នឹង​មាន​សញ្ញាណ​ល្អឡើង​វិញ​ ​។​ ​លោក​បន្ត​ថា​ ​សំណង់​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ភាគច្រើន​ជា​សំណង់​អគារ​ខ្ពស់​ៗ​ ​ដូចជា​សំណង់​បែប​អគារ​ពាណិជ្ជកម្ម​ ​សណ្ឋាគារ​ ​និង​សំណង់​ផ្សេងៗ​ទៀត​ ​ដែល​បម្រើ​ឱ្យវិ​ស​័​យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ ​។​ ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​រយៈពេល​4​ឆ្នាំ​ចុងក្រោយ​នេះ​ ​គិត​ចាប់ពី​ឆ្នាំ​2017 ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ2020​ ​ខេត្ត​ព្រះ​សី​ហនុមាន​សំណង់​សរុប​បាន​អនុញ្ញាត​ឲ្យ​សាងសង់​មាន​ចំនួន 1,514 អគារ​ ​មាន​ក្រឡាផ្ទៃ​សរុប​ 14,736,559 ​ម៉ែត្រការ៉េ​ ​និង​ទុន​វិនិយោគ​សរុប 8,049,692,831 ​ដុល្លារ​អាមេរិក​ ​៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ