សេវាធានារ៉ាប់រងឥណទានប្រៀបបានសំណាញ់សុវត្តិភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពទូទាត់ឥណទាន

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការគ្នាលើកកម្ពស់ការយល់ដឹងពីតួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែងទៅលើវិស័យធានារ៉ាប់រងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យិន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ជាជ្រុងមួយនៃយុទ្ធសាស្រ្តជាតិ មានសកម្មភាពជាអាទិភាពចំនួន ២៣ចំណុច (ពីសកម្មភាពទី១៩ដល់៤១) ក្នុងការបង្កើនការយល់ដឹងជាសាធារណៈទៅលើសេវាធានារ៉ាប់រង និងការការពារអតិថិជន។ បន្ថែមលើនេះ វាក៏ស្របតាមប្រកាស និងក្របខណ្ឌបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មប៊េងកាសួរេនដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងទៅនេះផងដែរ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗដែលធ្វើឲ្យអតិថិជនជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។

លោកបន្តថា ៖

«សមាគមមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រងសម្រាប់ការពារហានិភ័យទាំងនោះ»

លោក គា បូរាណ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋតាមជនបទឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារ និងសេវាធានារ៉ាប់រង ពីព្រោះវាពិតជានឹងចូលរួមចំណែកក្នុងការបង្កើតឲ្យមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម ក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗរមែងប្រឈមនូវហានិភ័យផ្សេងៗដែលជាព្រឹត្តិការណ៍ ឬគ្រោះអកុសលកើតឡើងដោយចៃដន្យ បង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែហានិភ័យទាំងនោះអាចគ្រប់គ្រងបានតាមរយៈការផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រង។

លោកបន្ថែមថា ៖

«ដូច្នេះ បុគ្គលគ្រប់រូបគួរស្វែងយល់ឲ្យច្បាស់អំពីហានិភ័យដែលខ្លួនប្រឈម ហើយទិញធានារ៉ាប់រងដែលមានវិសាលភាពសមស្របសម្រាប់ការពារហានិភ័យទាំងនោះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅពេលមានហានិភ័យកើតឡើង»

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ផងដែរថា សេវាធានារ៉ាប់រងឥណទានបានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល នៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានាដើម្បីទូទាត់បំណុលរបស់អតិថិជន។

ឯកឧត្តមបានបន្តថា ៖

«ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដោយកំណត់នូវផែនការសកម្មភាពចំនួន ១១៥ ហើយក្នុងនោះ មានផែនការសកម្មភាពចំនួន ២៣ ដែលត្រូវបានកំណត់ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន០៤ រួមមាន៖១)-ការបង្កើនការយល់ដឹងពីការធានារ៉ាប់រងជាសាធារណៈនិងកិច្ចគាំពារអតិថិជន ទី២)-ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនិងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ទី៣)-ការបង្កើតប្រភេទផលិតផលធានារ៉ាប់រងនិងការធានារ៉ាប់រងកាតព្វកិច្ច និង ទី៤)- ការលើកទឹកចិត្តផ្នែកពន្ធដារដើម្បីជំរុញលទ្ធភាពទទួលបានសេវាធានារ៉ាប់រង»

គិតត្រឹមខែកញ្ញាឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ០១ ផ្តល់សេវាប៊េងកាសួរេនតាមរយៈ ម៉ូលឌែលភ្នាក់ងារ។ ការអនុញ្ញាតឲ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រកបអាជីវកម្មប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ដូចជា សេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវីត និង សេវាធានារ៉ាបរងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយនៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ