ប្រធាន CVEA លើកទឹកចិត្តដល់ធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុបង្កើនការផ្តល់កម្ចីទុនដល់ក្រុមហ៊ុនភ្នាក់ងារ

បន្ថែមពីលើផលិតផលឥណទានដែលមានស្រាប់ដោយអនុគ្រោះដល់ការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យដូចជាការទិញលំនៅឋានជាដើមនោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកទឹកចិត្តបណ្តាធនាគារ​ឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានាបង្កើនផលិតផលឥណទានថ្មីដោយការផ្ដល់កម្ចីទុនដល់បណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសម្រាប់ការវិនិយោគបន្ថែមដែលអាចទទួលបានផលចំណេញចំនួន4ភាគីក្នុងពេលតែមួយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ស្ថានភាពទូទៅនៃវិស័យអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន បានធូរស្រាលបន្តិចបន្ទាប់ពីការដាក់ចេញឲ្យអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងក្នុងសហគមន៍ ជាពិសេសបន្ទាប់​ពីបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងបើកឲ្យចរាចរណ៍នៅទូទាំងប្រទេសឡើងវិញ។ ប៉ុន្តែ ទោះជាយ៉ាងណា ទីផ្សារមួយនេះអាចនិយាយបានថាទើបតែអាចចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗប៉ុណ្ណោះ។

“បើនិយាយពីស្ថានភាពទូទៅយើងមើលឃើញថា ទីផ្សារនេះបានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗបន្ទាប់ពីបានរងគ្រោះធ្ងន់ដោយសារការឆ្លងនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍20កុម្ភៈ។ ប៉ុន្តែវានៅមិនទាន់ល្អប្រសើរដូចគ្រាមុនពេលមិនទាន់ផ្ទុះឡើងនៃព្រឹត្តិការណ៍នោះទេ ដែលយើងអាចប្រៀបបានទៅនឹងមនុស្សដែលទើបតែដឹងខ្លួនកម្រើកដៃជើងឡើងវិញបានបន្ទាប់ពីសន្លប់”

លោក ច្រឹក សុខនីម

ទោះជាបែបនេះក្ដី លោកនៅតែបង្ហាញពីភាពសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញក្នុងល្បឿនមួយដ៏លឿនឡើងវិញក្រោមសកម្មភាពវិនិយោគពីសំណាក់អ្នកនៅក្នុងស្រុកបន្ថែមពីលើគម្រោងធំៗមកពីក្រៅប្រទេសដែលនឹងចូលមកបន្ថែមនៅពេលឆាប់ៗខាងមុខនេះ។

“ការងើបឡើងវិញនេះ វាក៏ផ្ដើមចេញពីចរន្តទីផ្សារនៃការទិញ-លក់ ហើយការទិញលក់ចាំបាច់ត្រូវមានដើមទុនជាសំខាន់។ បច្ចុប្បន្នយើងឃើញមានអ្នកខ្លះគាត់ត្រូវការទុកបង្វិល ជាពិសេសក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់មានជំនាញនៅក្នុងការវាយតម្លៃអចលនវត្ថុនៅលើទីផ្សារ ប៉ុន្តែដោយសារតែពួកគាត់មានភាពខ្វះខាតទៅលើទុន ដូច្នេះឱកាសវិនិយោគរបស់ពួកគាត់ត្រូវបាត់បង់”

លោក ច្រឹក សុខនីម

លោកបានអះអាងថា ក្នុងករណីនេះ ប្រសិនបើមានកិច្ចសហការយ៉ាងទូលាយពីសំណាក់វិស័យធនាគារឯកជន ឬគ្រឹះស្ថានហិរញ្ញា នោះពួកគាត់(ក្រុមហ៊ុនភ្នាក់ងារ)នឹងក្លាយជាកម្លាំងចលករបន្ថែមក្នុងការរុញឲ្យទីផ្សារអចលនទ្រព្យមានដំណើរការកាន់តែប្រសើរ ហើយអាចផ្តល់នូវអត្ថប្រយោជន៍ដល់4ភាគីក្នុងពេលតែមួយ រួមមាន ម្ចាស់អចលនវត្ថុ(អ្នកលក់)ទទួលបានជោគជ័យលើការលក់ ក្រុមហ៊ុនភ្នាក់ងារដែលជាអ្នកវិនិយោគទទួលបានចំណេញពីការវិនិយោគ ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានការប្រាក់ ហើយរដ្ឋាភិបាលក៏ទទួលបានចំណូលពីការបង់ពន្ធផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​