ប្រធាន CVEA ប្រាប់ពីចំណុចសំខាន់ចំនួន​ 4 លើការវិនិយោគអចលនទ្រព្យ

ទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងបញ្ហានៃវិបត្តិជំងឺកូវីដយ៉ាណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារ និងការវិនិយោគក្នុងវិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​តែមានសកម្មភាព និងអាចទទួលបានផលចំណេញ ដែលខុសប្លែកពីវិស័យដទៃដែលកំពុងជួបឱនភាព។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមាន​សកម្មភាព​លើការទិញលក់ដដែល បើទោះជាផ្នែកខ្លះទទួលរងនូវផលប៉ះពាល់ក៏ដោយ។

លោកបញ្ជាក់ថា សម្រាប់ការទិញលក់នៅតែមានដដែល ប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃមិនមានការធ្លាក់ចុះនោះទេ។ យ៉ាងណាក៏ដោយសម្រាប់អ្នកវិនិយោគដែល​មានភាពឆ្លាតវៃនៅតែមានឱកាសស្វែងរកផលចំណេញដដែល។

លោក ច្រឹក សុខនីម បានបន្តថា ភាពជោគជ័យពីការវិនិយោគមិនមែនកើតឡើងជាយថាហេតុនោះទេ ហើយការជោគជ័យ ឬទទួលបានផល​ចំណេញ​ទាំង​នេះ​វាអាស្រ័យលើកត្តាសំខាន់ៗចំនួន4 ដែលត្រូវបានគេធ្វើការកត់សម្គាល់រួមមានដូចជា ៖

ទី1 ទីតាំងភូមិសាស្ត្រ៖ គឺជាតំបន់ដែលមានរំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាពការអភិវឌ្ឈន៏ជាពហុបំណង ដូចជាផ្សារ សាលារៀន រោងចកក្រ សហគ្រាសជាដើម។ ដោយសារតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម។

ទី2 ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ៖ ទីតាំងដីត្រូវមានហេដ្ឋារចនសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពីប្រព័ន្ធទឹក ភ្លើង លូ ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ និងសេវាសាធារណៈផ្សេងៗ ។ល។

ទី3 ផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជាការបង្កើតទីក្រុងរណបថ្មី ការស្ថាបនាផ្លូវជាដើម នេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃក៏នឹងកើនឡើងលឿនផងដែរ។

ទី4 បញ្ហាផ្លូវច្បាប់៖ មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ។ លោកអ្នកត្រូវបា្រកដថាដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវដោយច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងដែនដី) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិនអាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ ២០២៩