ទីផ្សារអចលនទ្រព្យកម្ពុជាដែលបានទទួលរងនូវផលប៉ះពាល់ និងស្ងប់ស្ងាត់ក្នុងដំណាក់កាលបិទខ្ទប់ក្រុង និងភូមិសាស្ត្រមួយចំនួននៅតាមបណ្តាខេត្តនោះ បច្ចុប្បន្នបានបង្ហាញពីសញ្ញាវិជ្ជមានជាបណ្តើរៗឡើងវិញហើយក្រោយការអនុញ្ញាតឱ្យមានចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យគឺត្រូវពឹងផ្អែកយ៉ាងសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ នៅពេលដែលសង្គមជាតិមានសុវត្ថិភាព ហើយទីផ្សារអាជីវកម្មនានាចាប់មានដំណើរការឡើងវិញ នោះទីផ្សារអចលនទ្រព្យក៏អាចមានសកម្មភាពឡើងវិញផងដែរ។
លោកថា ក្នុងរយៈពេលប្រមាណ1សប្ដាហ៍នៃការអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ជាពិសេសការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានធ្វើឱ្យបណ្តាអ្នករកស៊ីនៅក្នុងវិស័យមួយនេះធ្វើសកម្មភាពឡើងវិញហើយ ទាស់ត្រង់ថាមិនទាន់មានភាពផុលផុសខ្លាំងនៅឡើយនោះទេ។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖
“ក្នុងពេលនេះទោះជាវានៅមិនទាន់ខ្លាំងក្លាក៏ដោយ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញពីសញ្ញាវិជ្ជមាននៃវិស័យមួយនេះ ហើយវានឹងបង្កើនល្បឿនបន្តិចម្ដងៗប្រសិនបើស្ថានភាពនៃការរាលដាលកាន់តែមានភាពស្ងប់ស្ងាត់។ នៅពេលដែលការឆ្លងរាលដាលត្រូវបានកាត់បន្ថយ ហើយកំណើននៃចំនួនអ្នកចាក់វ៉ាក់សាំងបានកាន់តែច្រើន នោះវានឹងធ្វើឱ្យមនុស្សមានទំនុកចិត្តខ្ពស់ក្នុងការចេញក្រៅឡើងវិញ”
លោកបន្តថា ៖
“សកម្មភាពភាគច្រើន គឺផ្តើមចេញពីអ្នករកស៊ីដីធ្លី ពួកគេចាប់ផ្តើមចេញមើលនៅតាមតំបន់ដែលមានសក្ដានុពល ដូចជានៅតាមតំបន់ជាយក្រុង និងតាមបណ្តាខេត្តគោលដៅរបស់ពួកគាត់។ ដោយឡែកសម្រាប់សកម្មភាពផ្សេងៗដូចជាការសាងសង់ជាដើមក៏អាចនឹងចាប់ផ្តើមឡើងវិញផងដែរ ក្រោយស្ថានភាពកាន់តែល្អប្រសើរជាងនេះ”
ជាមួយនឹងការលើកឡើងពីស្ថានភាពទីផ្សារ និងសកម្មភាពក្នុងវិស័យអចលនទ្រព្យខាងលើនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំមានការធ្វេសប្រហែសក្នុងការរក្សាអនាម័យ និងការប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិទាំងមូល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ