DBD Engineering ពីក្រុមហ៊ុនបែបគ្រួសារក្លាយជាក្រុមហ៊ុនស្តង់ដា បោះផ្សាយមូលបត្រកម្មសិទ្ធិនៅ CSX

ភ្នំពេញ ៖ ក្រុមហ៊ុន DBD Engineering Plc​ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ មានជំនាញខាងផ្នែកសំណង់វិស្វកម្ម ដោយផ្ដោតសំខាន់លើផ្នែកសាងសង់ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធខ្យល់ ប្រព័ន្ធកម្ដៅ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។

ក្រោមភាពជំនាញច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំលើផ្នែកវិស្វកម្មរបស់បុគ្គលិកគ្រប់ផ្នែក ពោលគឺទាំងជាងជំនាញ វិស្វករ និងថ្នាក់ដឹកនាំសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ដែលធ្វើឲ្យក្រុមហ៊ុននេះទទួលបាននូវគម្រោងជាច្រើនជាបន្តបន្ទាប់ ដូចជាគម្រោងសាងសង់ភោជនីយដ្ឋានកម្រិតអន្តរជាតិ រោងចក្រនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងទទួលគម្រោងសាងសង់សណ្ឋាគារ អាផាតមិន ខុនដូ និងផ្សារទំនើបជាដើម។

ជាក់ស្ដែងដូចជាគម្រោងផ្សារAEON Mall ទី១និងទី២ គម្រោងខុនដូ North Park, គម្រោង Chip Meng Sen Sok, គម្រោង Chip Mong 598 Mall គម្រោង Chip Mong Mega Mall ផ្លូវ271 ជាដើម រួមជាមួយនឹងគម្រោងធំៗមួយចំនួនទៀតដែលក្រុមហ៊ុនកំពុងបន្តសាងសង់ ហើយមានគម្រោងខ្លះទទួលបានការសាងសង់រហូតដល់ឆ្នាំ២០២២ (Contracted Project)។

បន្ថែមលើនេះ អ្វីដែលជាមោទកភាពនោះ បច្ចុប្បន្ន ក្រុមហ៊ុន DBD Engineering Plc. បានអភិវឌ្ឍន៍ខ្លួនពីក្រុមហ៊ុនបែវបលក្ខណៈគ្រួសារ ក្លាយជាក្រុមហ៊ុនស្តង់ដា ដែលអាចប្រកាសដាក់លក់មូលបត្រកម្មសិទ្ធិរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្មសិទ្ធកម្ពុជា (CSX) ជាផ្លូវការណ៍ហើយក្នុងតំលៃ ២ ៣៨០រៀលតែប៉ុណ្ណោះក្នុងមួយហ៊ុន ដោយនៅក្នុងតំណាក់កាល IPO នេះ វិនិយោគិនអាចវិនិយោគជាមួយក្រុមហ៊ុនបាន ដោយមិនអស់កម្រៃសេវាទិញលក់ហ៊ុនរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ អ្វីដែលកាន់តែជាឱកាសល្អបំផុតសម្រាប់វិនិយោគិននោះ គឺការទិញហ៊ុនពេលនេះអាចទទួលបានអត្រាចំណេញខ្ពស់ដែលក្រុមហ៊ុនធានានឹងបែងចែកភាគលាភយ៉ាងតិចបំផុតក៏ ៥,៥ភាគរយជូន។

សម្រាប់លោកអ្នកដែលមានបំណងទិញហ៊ុនអាចធ្វើការទំនាក់ទំនងទិញមូលបត្រកម្មសិទ្ធិជាមួយភ្នាក់ងារផ្លូវការណ៍បានតាមរយៈ

https://www.dbdengineering.com/investment

ក្រៅពីនេះ ដើម្បីធានាឲ្យបាននូវការរីកចំរើនរបស់ក្រុមហ៊ុន និងផលចំណេញខ្ពស់ដល់វិនិយោគិន ក្រុមហ៊ុនបានដាក់ចេញនូវផែនការណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ក្រោយចូលទីផ្សារ CSX ដោយការពង្រីកអាជីវកម្មបន្ថែមផ្នែកប្រព័ន្ធ Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray បន្ថែមពីលើអ្វីដែលជាជំនាញពិសេសរបស់ក្រុមហ៊ុនលើផ្នែកប្រព័ន្ធទឹក ភ្លើង ខ្យល់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់។

ចំពោះប្រព័ន្ធ Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការសាងសង់សំណង់ធំៗ ដូចជាអាគាពាណិជ្ជកម្ម ផ្សារទំនើប Restaurant កម្រិតអន្តរជាតិ ឬ Condo ជាដើម។ ផលិតកម្មផ្នែកនេះអាចជួយឲ្យក្រុមហ៊ុនផ្គត់ផ្គង់លើតម្រូវការរបស់ក្រុមហ៊ុនផ្ទាល់ និង បែងចែកលក់បន្ថែមលើទីផ្សារដែលមានតម្រូវការខ្ពស់លើផលិតផលផ្នែកនេះ។ ម្យ៉ាងទៀត ដោយសាផលិតផលថ្មីទាំងអស់នេះ មានទំហំធំ ហើយមានតម្លៃខ្ពស់ក្នុងការនាំចូល ដូចនេះផលិតកម្មផ្នែកប្រព័ន្ធ Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray របស់ DBD អាចជួយឲ្យក្រុមហ៊ុនពង្រីកសក្ដានុពលទីផ្សាររបស់ខ្លួនបានមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា បើវិនិយោគិនមានបំណងវិនិយោគ ឬស្វែងយល់បន្ថែមពីក្រុមហ៊ុន DBD Engineering Plc​ អាចចូលតាម Link ខាងក្រោមដែលមានទាំងឯកសារសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។

https://www.dbdengineering.com/investment/

YouTube Link for Video

Company Profile: https://youtu.be/N6oKvaOayNQ

IPO Information: https://youtu.be/S1RA2wiSpiM

Investor Benefit and Business Expansion: https://youtu.be/D06oj0GPGIo


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ