ផ្លែប៉េងប៉ោះឈើរី រសជាតិឆ្ងាញ់ កំពុងមានតម្រូវការទីផ្សារល្អ

សៀមរាប ៖ ផ្លែ​ប៉េងប៉ោះឈើរី ត្រូវបាន​គេ​ស្គាល់​ថាជា​បន្លែ​មួយប្រភេទបានបង្ហាញ​វត្តមាន​នៅតាម​ទីផ្សារ​ទំនើបនៅកម្ពុជា​ ខណៈដែល​បច្ចុប្បន្ននេះ កំពុងមាន​តម្រូវការ​ទីផ្សារ និងមានអ្នក​ចូលចិត្តទទួលទានច្រើន​គួរសម​។ ប្រភេទ​ផ្លែ​​ប៉េងប៉ោះ​ឈើ​រី (Tomato cerry) កំពុងត្រូវបានកសិករចាប់ផ្តើមងាកមកចាប់អារម្មណ៍ដាំកាន់តែ​ច្រើនឡើង​បន្ទាប់ពីតម្រូវការទីផ្សារ​មាន​ការកើនឡើង ហើយទទួលបានតម្លៃថ្លៃ និងអាចទទួលបានផលច្រើនមិនចាញ់ប្រភេទផ្លែប៉េងប៉ោះខ្មែរដែលមានទំហំធំៗនោះទេ។

លោក វ៉ាន់ អៀន ប្រធាន​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ ​បាន​មានប្រសាសន៍ប្រាប់ AMS ថា សមាគមរបស់លោក​មិនមែន​មាន​ដាំ​តែ​ដំណាំ​ត្រសក់ផ្អែម​តែមួយ​មុខ​ទេ ពោលគឺ​នៅមាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ផ្សេងៗ​ជាច្រើនទៀត ដូចជា​ដំណាំ​ប៉េងប៉ោះ​ឈើ​រី ម្ទេស​ធម្មតា ម្ទេស​ប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កា​ខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និង​ប៉េងប៉ោះ​ខ្មែរ​ផងដែរ ប៉ុន្តែ​ដំណាំ​ប៉េងប៉ោះ​ឈើ​រី​ ជា​ប្រភេទ​ដំណាំ​ចម្បង​ទី២ របស់​សមាគម​បន្ទាប់ពី​ដំណាំ​ត្រសក់ផ្អែម។

លោក វ៉ាន់ អៀន បាន​បញ្ជាក់ថា ៖

«ដោយសារតែ​ប៉េងប៉ោះ​ឈើ​រី​នេះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ដាំ​ឡើង​ដោយ​ការបណ្ដុះ​កូន​ជាមុន គឺ​គេ​ត្រូវយក​គ្រាប់ពូជ​ប៉េងប៉ោះ​ប្រភេទ​នេះ​ទៅ​ដាក់​ហាលថ្ងៃ​រយៈពេល ១-២ម៉ោង​ជាមុន ​ទើប​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្ដៅឧណ្ហ(៣០-៤០អង្សា)បន្ទាប់មកទៀត ​ត្រូវ​លាង​នឹង​ទឹក​ឱ្យ​ស្អាត​ចំនួន២-៣លើក ទើប​យកទៅ​កប់​ក្នុង​ដីសើមៗរយៈពេល​មួយ​យប់ រួច​ទើប​យកទៅដាក់​បណ្ដុះ​ក្នុង​កន្ទោង​ស្លឹកចេក ឬ​សាប​លើ​ថ្នាល ដែល​បានរៀបចំ​រួចជាស្រេច។ លុះពេល​កូន​ប៉េងប៉ោះ​​ដុះ​ឡើង​ពី​ដី ពេលនោះ​ទើប​គេ​យកទៅដាក់​ដាំ​នៅលើ​រង និង​ក្រោយពេល​ដាំ​រួច គេ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្តង​នៅពេល​ព្រឹក និង​ត្រូវ​ស្រោច​ជា​បន្តបន្ទាប់ ១សប្តាហ៍។ ក្រោយពីការ​ដាំ​បាន​រយៈពេល៣ខែ យើង​អាច​ប្រមូល​ផល​បានជាបណ្ដើរៗ ដោយ​បេះយក​ផ្លែ​ណា​ដែល​ទុំ​ស្រគាល​ល្អ»

បើតាម​ប្រសាសន៍​របស់លោក វ៉ាន់ អៀន បានឱ្យដឹងថា នៅលើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំ​ដុះ​សព្វថ្ងៃនេះ​ប្រមាណជា ៨ហិកតាប៉ុណ្ណោះ គឺ​អាច​ប្រមូល​ផល​ក្នុង ១អាទិត្យ​បាន​ប្រមាណ​ជាង 300គីឡូ​ក្រាម ទៅ ១តោន ឬ​ក្នុង១ខែ​អាច​ប្រមូលបាន​ជាង៣តោន ហើយអាច​ទទួលបាន​ចំណូល​សរុប​ប្រមាណ​ជា ៧ ០០០ ០០០រៀល និង​ក្នុង​មួយ​រដូវ​ដាំ​ដុះ​លោក​អាច​ប្រមូល​ផល​បាន​ពី ២ទៅ ៣ដង​ដែរ។

លោក ទួត សេងហ័ង អ្នកទីផ្សាររបស់សមាគមត្រសក់ផ្អែម​សៀមរាប​មានជ័យ បានឱ្យដឹងថា ៖

«ប៉េងប៉ោះ​ឈើ​រី ​អាច​លក់ស្រស់ៗ(មិនបាច់​វេច​ខ្ចប់)បាន​តម្លៃ៧ ០០០រៀល​ដែរ​ក្នុង១គីឡូ​​ក្រាម តែបើ​យើង​វេច​ខ្ចប់​ល្អអាច​លក់បាន​ថ្លៃ​ដល់​ទៅ ៨ ០០០រៀល​ក្នុង១គីឡូក្រាម(វេច​ខ្ចប់​សម្រាប់តែ​បញ្ជូនទៅ​ផ្សារ​ទំនើប​ប៉ុណ្ណោះ) តែដោយសារ​សមាជិកសមាគម​របស់​យើង​មិនសូវមាន​ចំណេះដឹង​ខាង​ការ​វេច​ខ្ចប់​បានល្អ ទើប​អាច​លក់បាន​ត្រឹម​តម្លៃ៧ ០០០រៀល​ប៉ុណ្ណោះ»

លោក ទួត សេងហ័ង បានបញ្ជាក់ដែរថា បច្ចុប្បន្ន​ផ្លែ​ប៉េងប៉ោះ​ឈើ​រី របស់​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​ តែងត្រូវបាន​យកទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី និង​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ ផ្សារ​អង្គរ និង​ផ្សារ​កសិករ​នៅ​ខេត្តសៀមរាប ហើយនៅពេលវិបត្តិកូវីដស្រាកស្រាន្ត រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ សមាគមលោកបានត្រៀមដី៧ហិកតាទៀត ដើម្បីពង្រីក​ដំណាំប៉េងប៉ោះ​ឈើ​រី ហើយសមាគម​ក៏មាន​មហិច្ឆតា​ក្នុងការ​ពង្រីក​ផលិតកម្ម​ផ្លែ​ប៉េងប៉ោះ​ឈើ​រី​ ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ។

គួរបញ្ជាក់ផងដែរថា ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើន និយមយកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះជ្រើសយកប៉េងប៉ោះពណ៌ក្រហម ឬហៅថាទុំ រីឯអ្នកខ្លះទៀតជ្រើសយកប៉េងប៉ោះពណ៌បៃតង ឬហៅថា ប៉េងប៉ោះខ្ចី មកមទទួលទាន។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ប៉េងប៉ោះពណ៌បៃតង សម្រាប់សុខភាពរាងកាយ ៖

ជួយទប់ស្កាត់រ៉ាឌីកាល់សេរី ៖ ប៉េងប៉ោះបៃតងមានផ្ទុកសារជាតិ Flavonoids និង វីតាមីន A ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីបាន ហើយរ៉ាឌីកាល់សេរីអាចត្រូវបានផលិតចេញពីកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ដូចជាឧបករណ៍អេឡិចត្រូនិច ដែលមានជាតិវិទ្យុសកម្ម។

ហេតុនេះការទទួលទានប៉េងប៉ោះបៃតងគ្រប់គ្រាន់អាចជួយថែរក្សា និង បន្ថយកម្រិតរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នកបាន។ 

ការពារជំងឺមហារីក ៖ វីតាមីន A និង វីតាមីន C ដែលមានប្រភពមកពី ប៉េងប៉ោះបៃតងអាចជួយពង្រឹងអង្គបដិបក្ខក្នុងរាងកាយ ដើម្បីប្រឆាំងនឹងកោសិកាមហារីក។ ម្យ៉ាងវិញទៀត ប៉េងប៉ោះបៃតងក៏មានផ្ទុកនូវវីតាមីន K និង វីតាមីន B6 ដែលអាចការពារការចាប់ផ្តើមនៃកោសិកាមហារីក ហើយធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីការពារការបញ្ចូលបាក់តេរីអាក្រក់នៅក្នុងខ្លួន។

ជួយគ្រប់គ្រងកូឡេស្តេរ៉ុល ៖ ប៉េងប៉ោះបៃតងត្រូវបានគេដឹងថា វាមិនមានផ្ទុកនូវកូលេស្តេរ៉ុលនោះទេ ប៉ុន្តែមានផ្ទុកនូវអាស៊ីតខ្លាញ់ និង វីតាមីន B3 ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ រួមជាមួយនឹងការចងភ្ចាប់កូលេស្តេរ៉ុលក្នុងពោះវៀនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់