លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ស្ថាបត្យករកម្ពុជាកើនឡើងជិត 1,200នាក់ ខណៈគម្រោងសាងសង់បន្តកើនឡើង

ទោះបីជាបញ្ហានៃវិបត្តិកូវីដ-19នៅបន្តអូសបន្លាយនៅកម្ពុជាក៏ដោយ ប៉ុន្តែគម្រោងសាងសង់សំណង់ថ្មីនានានៅតែបន្តមានជាហូរហែ ហើយក្នុងនោះ​ចំនួនអ្នក​ជំនាញ​ផ្នែកសាងសង់សំណង់(ស្ថាបត្យករ)ដែលបានចុះបញ្ជីស្របច្បាបើក៏មានការកើនឡើងរហូតដល់ប្រមាណជិត 1,200នាក់ គិតត្រឹមចុងឆ្នាំ2020កន្លង​ទៅ​នេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងនៅក្នុងកិច្ចជំនួប​ពិភាក្សាការងារជាឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី4 ខែឧសភា ឆ្នាំ2021ថា ច្បាប់ស្តីពីសំណង់ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលត្រូវបានប្រកាសឱ្យប្រើ​ដោយ​​ព្រះរាជក្រម​ចុះថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2019 បានទទួលការអបអរសាទរ និងគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកវិជ្ជាជីវៈ និងមហាជនទូទៅផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា

“ជាមួយនឹងវិឌ្ឍនភាពនៃវិស័យសំណង់នៅកម្ពុជា ក្រោមការអនុលោម និងគោរពទៅតាមច្បាប់សំណង់ដែលបានដាក់ចេញ បាន​​ធ្វើឱ្យអ្នកជំនាញផ្នែកសាងសង់ ឬហៅថា ស្ថាបត្យករវិជ្ជាជីវៈទៅចុះបញ្ជីការនៅគណៈវិជ្ជាជីវៈកាន់តែច្រើន ដោយបច្ចុប្បន្ននេះកម្ពុជាមានស្ថាបត្យករចុះ​បញ្ជីសរុប 1,181នាក់ ខណៈដែលមុនពេលមានច្បាប់សំណង់ចំនួនស្ថាបត្យករចុះបញ្ជីមានតែ 838នាក់ កើន 3434នាក់ ស្មើ40.9ភាគរយថែមទៀត។ ដោយឡែក វិស្វករក្នុងវិស័យសំណង់ដែលបានចុះបញ្ជីមានចំនួនសរុប 4,623នាក់ ខណៈមុនចេញច្បាប់សំណង់មានតែ 2,274នាក់ កើន 2.349នាក់ ស្មើនឹងប្រមាណ 103.2ភាគរយថែមទៀត”

ក្រៅពីនេះសម្រាប់ប្រជាពលរដ្ឋដែលបានសុំលិខិតអនុញ្ញាតសាងសង់ក៏មានការកើនឡើងច្រើនជាងមុន ពោលគឺកាលពីឆ្នាំ2019 មុនច្បាប់ស្តីពីសំណង់ សំណង់មានលិខិតអនុញ្ញាតមាន 4,410គម្រោង ហើយការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមាន 478ការដ្ឋាន។ នៅឆ្នាំ២០២០ ក្រោយមានច្បាប់​សំណង់ បើទោះជាស្ថិតនៅស្ថានភាពរាតត្បាតនៃជំងឺកូវីដ-19 គម្រោងសាងសង់មានលិខិតអនុញ្ញាតបានកើនឡើងចំនួន 4,734គម្រោង ហើយការដ្ឋានសំណង់​ដែល​គ្មានលិខិតអនុញ្ញាតមានចំនួនតែ 107ការដ្ឋាន ស្មើនឹងប្រមាណ 2.2ភាគរយនៃចំនួនការដ្ឋានសរុបតែប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់