អគ្គនាយកអគ្គិសនីកម្ពុជាប្រាប់ពីហេតុផលដែលមិនអាចពន្យាពេល ឬលើកលែងការបង់ថ្លៃអគ្គិសនី

មួយរយៈចុងក្រោយនេះបញ្ហានៃការប្រើប្រាស់ថាមពលអគ្គិសនី និងការបង់ប្រាក់សងត្រឡប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាបានក្លាយ​ទៅជាប្រធានបទមួយដ៏​ក្ដៅ​គគុក ខណៈអ្នកប្រឈមវិបត្តិហិរញ្ញវត្ថុមួយចំនួនដែលបាត់បង់ចំណូលក្រោមការអនុវត្តវិធានការបិទខ្ទប់ក្រុងស្នើសុំឱ្យមានការយោគយល់ និងពន្យារពេល​លើ​ការ​បង់ប្រាក់។

កាលពីថ្ងៃទី29 ខែមេសា ឆ្នាំ2021កន្លងទៅនេះ អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយដោយ​បង្ហាញពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី​ក្នុង​អំឡុង​ពេលអនុវត្តវិធានការបិទខ្ទប់ក្រុង ជាមួយនឹងការជំរុញ លើកទឹកចិត្តដល់ពលរដ្ឋដែលជាអតិថិជនធ្វើការទូទាត់លើថ្លៃប្រើប្រាស់ឱ្យបានទៀងទា​ត់ជូនដល់​អគ្គិសនីកម្ពុជា ដើម្បីអាចរក្សាបានរក្សាបានលទ្ធភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីផ្តល់លទ្ធភាពដល់អគ្គិសនីកម្ពុជាក្នុងការទូទាត់បន្តទៅ​ដល់​អ្នកផលិតអគ្គិសនីទាំងក្នុង និងក្រៅប្រទេសដែលបានទិញបន្តមកផ្គត់ផ្គង់ក្នុងស្រុក។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីយកម្ពុជា ទទួលស្គាល់ថាពលរដ្ឋមួយចំនួន​ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់​ពិតជាជួប​ផល​លំបាក ប៉ុន្តែអគ្គិសនីកម្ពុជាមិនអាចមានលទ្ធភាពក្នុងការលើកលែង ឬការពន្យារការទូរទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីបាននោះឡើយ។ 

ផ្តល់បទសម្ភាសន៍ដល់បណ្តាញអ្នកសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ៖«កម្លាំងថាមពលភាគច្រើនដែល​កំពុង​​​ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកនៅពេលបច្ចុប្បន្នគឺទិញពីប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងប្រទេសឡាវ  ហើយមួយ​ចំណែកទៀត​ទិញ​ពី​អ្នក​ផលិតក្នុងស្រុក»។

ឯកឧត្តមបន្តថា ៖ «សម្រាប់អ្នកផ្គត់ផ្គង់ពីក្រៅស្រុកនៃប្រទេសជិតខាង ពួកគេមានសិទ្ធិកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗក្នុងករណីដែលកម្ពុជាគ្មានប្រាក់បង់ទៅឱ្យ​គេ ហើយអាចមានការពិន័យជាការប្រាក់ទៅលើលុយដែលជំពាក់ថែមទៀត។ ដោយឡែកសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុកក៏អាចជួបបញ្ហាដូចជាគ្នា ដូចជារោង​ចក្រ​អគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅព្រះសីហនុ និងរោងចក្រអគ្គសនីផ្សេងទៀតនៅក្នុងខេត្តពោធិ៍សាត់​ កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ និងស្វាយ​រៀង​ជាដើម ក៏រងការផ្តាច់ចរន្តថាមពល និងការពិន័យដូចគ្នា បើគ្មានប្រាក់សងទៅធនាគារជាដៃគូអភិវឌ្ឍនោះ»។

ជាមួយនឹងការលើកឡើងពីហេតុផលខាងលើនេះ ក្នុងនាមជាអាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម កែវ រតនៈ បានជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋ​ដែលមាន​លទ្ធភាព​ត្រូវទូរទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីឱ្យបានទៀងទាត់ ដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីអាចធានាដល់ស្ថិរភាព និងនិរន្តរភាពនៃការផ្គង់ផ្គង់​អគ្គិសនីនៅកម្ពុជា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ