ស្វែងយល់ពីសិទ្ធិអ្នកនិពន្ធ

សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករ ឬអ្នកបង្កើតស្នាដៃផ្សេងៗទៀតក្នុងការប្រើប្រាស់ និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។

ស្នាដៃបន្តរួមមានការបកប្រែ ការយកលំនាំតាម ការសម្រួល ការកែច្នៃ ឬការកែលំនាំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យ ទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន ឬក៏ជាទម្រង់ផ្សេងទៀតក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឱ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី។

យោងតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលពាក្យមួយចំនួនត្រូវបានកំណត់និយមន័យយ៉ាងច្បាស់លាស់។ ស្នាដៃ ជាផលិតផលខាងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យតន្រ្តី កើតចេញពីការច្នៃប្រឌិត បង្កើតឡើងដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា។ អ្នកនិពន្ធ ជាជនដែលបង្កើតបានស្នាដៃ។ ការសម្តែង ជាការបញ្ចេញស្នាដៃលើឆាកដូចជារាំ ប្រគំតន្រ្តី ច្រៀង ឬបង្ហាញតាមមធ្យោបាយ និងវិធីផ្សេងៗទៀតនូវស្នាដៃសិល្បៈប្រពៃណី​ ទំនៀមទម្លាប់ អក្សរសាស្ត្រ ការអប់រំ ឬវិទ្យាសាស្ត្រ។ អ្នកសម្តែង ជាសិល្បករ អ្នករបាំ តន្រ្តីករ អ្នកចម្រៀង ឬជនដែលធ្វើការសម្តែង។ ស្នាដៃសោតទស្សន៍ ជាស្នាដៃបង្កើតឡើងដោយមានរូបភាពតគ្នាជាឈុតៗភ្ជាប់គ្នា បង្កើតជាចលនាអាចឲ្យមើលឃើញបាន ទោះបីមាន ឬពុំមានបញ្ចូលសម្លេង ហើយបើមានបញ្ចូលគឺអាចស្តាប់ឮសូរសម្លេងបាន។

អ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារទទួលបានសិទ្ធិពីរប្រភេទ៖

១. សិទ្ធិបេតិកភណ្ឌ៖ សិទ្ធិបេតិកភណ្ឌជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសារធារណៈ និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើកិច្ចការដូចជាការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ ការចែកចាយជាសធារណៈតាមការលក់ការជួលការសម្តែងស្នាដៃជាសាធារណៈ ការផ្សាយស្នាដៃជាសាធារណៈ ការផ្សាយស្នាដៃតាមទូរផ្សាយ និងការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត។

២. សិទ្ធិសីលធម៌៖ សិទ្ធិសីលធម៌របស់អ្នកនិពន្ធមាន៣ចំណុចដូចខាងក្រោមៈ

  • អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ។
  • អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណជន។
  • អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស  ឬការកាត់ចោលខ្លឹមសារ  ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឱ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។

ចំពោះរយៈពេលកិច្ចការពារសិទ្ធិនេះ គឺត្រូវប្រព្រឹត្តទៅអស់មួយជីវិតរបស់អ្នកនិពន្ធព្រមទាំងប្រព្រឹត្តទៅ ៥០ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។ កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការ ប្រព្រឹត្តទៅអស់មួយជីវិតរបស់អ្នកនិពន្ធដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយនេះ។

គូសបញ្ជាក់ថា លោកអ្នកអាចចូលទៅអានសេចក្តីលម្អិតនៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលតាមរយៈតំណលីង Microsoft Word – law on copyright KhmerFinal (cambodiaip.gov.kh)

ប្រភព៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ