ស្វែងយល់ ៖ ប្រវត្តិវិស័យធានារ៉ាប់រងនៅកម្ពុជា

ភ្នំពេញ ៖ វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារដ៏ធំមួយក្នុងពិភពលោក និងមានប្រវត្តិច្រើនសតវត្សរ៍មកហើយ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យធានារ៉ាប់រងនេះទើបចាប់មានវត្តមាន និងដំណើរការនាដើមសតវត្សរ៍ទី២១នេះប៉ុណ្ណោះ។

បើនិយាយពីប្រវត្តិនៃវិស័យធានារ៉ាប់រងនៅកម្ពុជាគេចែកចេញជា២ដំណាក់កាល៖

  • ដំណាក់កាលទី១ ក្នុងសម័យព្រះរាជាណាចក្រទី១ (១៩៤៤ ដល់ ១៩៧៥)

នៅក្នុងសម័យព្រះរាជាណាចក្រទី១ នាអំឡុងឆ្នាំ១៩៤៤ ដល់ឆ្នាំ១៩៧៥ វិស័យធានារ៉ាប់រងនៅកម្ពុជា​មានការវិវត្ត​ដោយដំបូងមានក្រុមហ៊ុនធានារ៉ាប់រងច្រើន ហើយបន្ទាប់មកក្រុមហ៊ុនទាំងអស់នោះ​បានរួមបញ្ចូលគ្នា​ក្លាយជា​ក្រុមហ៊ុនរដ្ឋតែមួយ។ រហូតដល់ឆ្នាំ១៩៧៥ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់រួមទាំងក្រុមហ៊ុនធានារ៉ាប់រងផងក៏ត្រូវបិទទ្វារអស់ទៅ។

  • ដំណាក់កាលទី២ ក្រោយឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន

ក្រោយរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានងើបឡើងវិញជាមួយនឹង​ការបើកឱកាស​ឲ្យ​មាន​ក្រុមហ៊ុនគ្រប់វិស័យចាប់ផ្តើមរកស៊ីសារជាថ្មីជាបន្តបន្ទាប់។ ក្នុងនោះ នៅឆ្នាំ១៩៨៩ ក្នុងសម័យរដ្ឋកម្ពុជា ​វិស័យធានារ៉ាប់រង​ចាប់កើតឡើងវិញតែ​មិនមែនជា​រូបភាព​មុខរបរទេ គ្រាន់តែមានច្បាប់អនុញ្ញាតឲ្យមាន​ការប្រកប​មុខរបរអាជីវកម្មធានារ៉ាប់រងឡើងវិញ ប៉ុន្តែនៅពេលនោះមិន​ទាន់មានក្រុមហ៊ុន​រកស៊ីផ្នែកធានារ៉ាប់រងកើត​ឡើង​ភ្លាមៗ​នោះ​ទេ។​ រហូតដល់ឆ្នាំ១៩៩០ ទើបមានក្រុមហ៊ុនធានារ៉ាប់រងមួយដែលជាក្រុមហ៊ុនរដ្ឋ​បង្កើតឡើងដោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានឈ្មោះថាក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាំមិនកូ)។

បើតាមប្រសាសន៍របស់លោក យក់ ចំរើនឬទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានឲ្យដឹងថា ​នៅពេលនោះកាំមីនកូរដើរតួនាទី​២​គឺដើរតួជា​ក្រុមហ៊ុនធានារ៉ាប់រងផង ​និងជាអ្នកគ្រប់គ្រង​វិស័យធានារ៉ាប់រងនៅកម្ពុជាផង(Regulator)។ រហូតដល់ឆ្នាំ​២០០៣ រដ្ឋាភិបាល​ចាប់ផ្តើម​មាន​ចេញ​អាជ្ញាបណ្ណ​ឲ្យក្រុមហ៊ុនធានារ៉ាប់រងឯកជន។ ដូច្នេះទីផ្សារសេរីនៃវិស័យធានារ៉ាប់រងគឺចាប់មានចាប់ពីឆ្នាំ២០០៣មក។

គួរគូសបញ្ជាក់ថា​ ក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ នៅក្នុងសមាគមធានារ៉ាប់រងកម្ពុជា (IAC) មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៣ជា​សមាជិក​នៃសមាគម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ