fbpx

ស្វែងយល់ពីឥណទាននិស្សិតនៅប្រទេសកម្ពុជា

ភ្នំពេញ ៖ ឥណទាននិស្សិត គឺជាប្រភេទឥណទានដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សិស្ស-និសិ្សត ដែលបាននឹងកំពុង ឬមានបំណងចង់ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជំនាញបច្ចេកទេសដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬវគ្គបំប៉នផ្សេងៗ ព្រោះជាទូទៅការបន្តការសិក្សាទៅរៀនថ្នាក់មហាវិទ្យាល័យទាមទារឲ្យមានការចំណាយច្រើន ដូច្នេះសិស្សនិស្សិតដែលមានបំណងប្រាថ្នាបន្តការសិក្សាដែលជួបបញ្ហាហិរញ្ញវត្ថុ អាចពិចារណាលើប្រភេទឥណទាននិសិ្សតដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនក្នុងប្រទេសកម្ពុជាបាន។

លោក សុខ សំណាង នាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍផលិតផលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា បានឲ្យដឹងថា គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីតមានផ្តល់ជូននូវកម្ចីសម្រាប់សិស្ស-និសិ្សតក្រីក្រ ខ្វះលទ្ធភាពក្នុងការលើកស្ទួយធនធានមនុស្សឲ្យកាន់តែរីកចំរើន និងដើម្បីអាចបញ្ចប់បរិញ្ញាបត្របានដោយជោគជ័យ។ 

ជាក់ស្ដែង ដោយសារមានកិច្ចសហប្រតិបត្តិការចាប់ដៃគូជាមួយវិទ្យាស្ថានកសិកម្មព្រែកលៀប សិស្ស-និស្សិត វិទ្យាស្ថានកសិកម្មព្រែកលៀបអាចទទួលបានឥណទានសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មានទំហំរហូតដល់ ២ ០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ ហើយរយៈពេលខ្ចីរហូតដល់ ១៨ ខែ និងរបៀបសងគឺ រំលស់ប្រាក់ដើម និងការប្រាក់ថយជារៀងរាល់ខែ។

ដោយឡែក ធនាគារអេស៊ីលីដា ក៏មានការផ្តល់​ឥណ​ទាន​និស្សិតផងដែរ ដោយចែកចេញជា​ពីរ​ប្រភេទគឺ ប្រភេទទី១ ​បើក​ប្រាក់​តែ​មួយ​លើក ដែលជា​ប្រភេទ​ឥណ​ទាន​​ផ្តល់​ជូន​តាម​របៀប​បើក​ប្រាក់​តែ​មួយ​លើក សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះ​ស្ថាន​សិក្សា។ ទី២ ប្រភេទ​បើក​ប្រាក់​ច្រើ​ន​លើក ដែលជា​ប្រភេទ​ឥណ​ទាន​ដែល​ផ្តល់​ជូន​តាម​របៀប​បើក​ប្រាក់​ច្រើន​លើក​សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិតស្នាម​ដែលបញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​​តាម​ឆមាស ឬ​ឆ្នាំ ។​

រយៈ​ពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ផ្អែក​តាម​រយៈ​ពេល​សរុប​នៃ​ការ​សិក្សា បូក​នឹង​រយៈ​ពេល​មិន​លើស​ពី ១២​ខែ​បន្ថែម (ចំពោះ​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​ចាប់​ពី ១២ខែ ឡើង​ទៅ)។ ចំពោះ​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​ក្រោម ១២ខែ រយៈពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្តល់​ជូន​ស្មើ​នឹង ២ដង នៃ​រយៈពេល​សរុប​នៃ​ការ​សិក្សា​នោះ ហើយអត្រា​ការប្រាក់ ចាប់​ពី ៨% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ។


ចំពោះ ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA) ក៏មានផ្ដល់ជូនសេវាកម្ចីបង់ថ្លៃសិក្សាសម្រាប់សាលាអន្ដរជាតិ Footprints ផងដែរ ដោយលក្ខខណ្ឌនៃឥណទានសិក្សាមានទំហំប្រាក់កម្ចីមិនកំណត់ ជាមួយនឹងអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំ ហើយវិធីទូទាត់សងដោយការបង់រំលោះថេរជារៀងរាល់ខែ(EMI)។

ដោយឡែក សម្រាប់សាកលវិទ្យាល័យ​អន្តរជាតិ អាចស្នើសុំឥណទានការសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតា ដោយមិនតម្រូវការវត្ថុបញ្ចាំឡើយ ជាមួយនឹងអត្រាការប្រាក់ ១.២៥% ក្នុងមួយខែ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ក៏ផ្តល់ឥណទានការសិក្សាដល់និស្សិតសម្រាប់សាកលវិទ្យាល័យផ្សេងផងដែរក្នុងអត្រាការប្រាក់ ១.៥% ក្នុងមួយខែ ជាមួយនឹងចំនួនប្រាក់កម្ចីរហូតដល់ ៥ ០០០ ដុល្លារអាមេរិក ដោយតម្រូវឲ្យមានវត្ថុបញ្ចាំ ដូចជា ប្លង់ទន់ ឬ ប្លង់រឹង ប័ណ្ណកម្មសិទ្ធិភាគីទីបី កាតគ្រី មូតូ / ឡាន និងទ្រព្យបញ្ចាំផ្សេងទៀតដែលអាចចរចាបាន។

គូសបញ្ជាក់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់នូវឥណទាននិស្សិតឬឥណទានការសិក្សានេះ។ ចំពោះលក្ខខណ្ឌសម្រាប់ស្នើរសុំកម្ចីសិក្សានេះ មានភាពខុសគ្នាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុនីមួយៗ៕


ព្រឹត្តិការណ៍, អចលនទ្រព្យ

សកម្មភាពទិញ-លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៣ចាប់ផ្តើមកម្រើកឡើងវិញ

ដីឡូតិ៍នៅតាមតំបន់ផ្លូវជាតិ៣ ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ ខណៈម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់របស់ខ្លួនតាមរយៈការបញ្ចុះតម្លៃ និងផ្តល់រង្វាន់ផ្សេងៗជាច្រើន
ជំនួញ, ព្រឹត្តិការណ៍

ឥណ្ឌាអាចនឹងរកឃើញកំណប់សេដ្ឋកិច្ចបៃតងតម្លៃជាង១៥ទ្រីលានដុល្លារ

ឥណ្ឌាអាចទាញយកផលប្រយោជន៍ជាច្រើនបូករួមទាំងសេដ្ឋកិច្ចដែលមានទំហំរហូទទៅដល់១៥ទ្រីលានដុល្លារ ពិសេសអាចបង្កើតការងារថ្មីជូនពលរដ្ឋ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការកើនឡើង ៨៥ ភាគរយ

NBC បានបញ្ជាក់ថា ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆមាសទី១ ឆ្នាំ២០២១មានការកើនឡើងប្រមាណ ៨៥ ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២០
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

វឌ្ឍនភាពក្រុមហ៊ុន Truth Social បណ្តាញសង្គមយក្សថ្មីរបស់លោក Trump

ក្រុមហ៊ុនបណ្តាញសង្គមយក្សថ្មីរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះថា ខ្លួនបានប្រមូលទុនវិនិយោគសរុបជាង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជា ស្នើឲ្យ WTO គាំទ្រដល់ការសិក្សាពីយុទ្ធសាស្ត្រក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម

គណៈប្រតិភូកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថា រោងចក្រផលិតវ៉ាក់សាំង ស៊ីណូហ្វាម ពេលនេះកំពុងទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា សិក្សាពីលទ្ធភាពក្នុងការដាក់ទីតាំងរោង
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានសម្រេចបង្កើនគម្រោងថវិការចំនួន ៤០ លានដុល្លារ បន្ថែមទៀត

ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមសម្រេចបង្កើនគម្រោងថវិកាចំនួន ៤០ …
ជំនួញ, ព្រឹត្តិការណ៍

បដិវត្តរថយន្តអគ្គិសនីរបស់ពិភពលោកនឹងទាមទារពេលវេលាយូរបន្ថែមទៀត

ទំនោរនៃការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារលក់រថយន្តរបស់សកលលោកដោយចំនួនសរុបកំពុងចរាចរណ៍នៅលើផ្លូវថ្នល់មានទៅដល់ជាង ១០លានគ្រឿងមកហើយ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កូរ៉េខាងត្បូង និងអាស៊ាន ឯកភាពគ្នាដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយ

ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)
ព្រឹត្តិការណ៍, អចលនទ្រព្យ

ប្រធាន CVEA បង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ជា

AMS ECONOMY
@amseconomy