ស្វែងយល់ពីទម្លាប់សំខាន់ៗដែលសហគ្រិនជោគជ័យលើសាកលលោកតែងអនុវត្ត

ចំណេះដឹង ៖ សហគ្រិនគ្រប់គ្នាសុទ្ធតែមានបំណងចង់ឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន និងជោគជ័យដូចទៅនឹងក្រុមហ៊ុនធំៗដែលមានទុនរាប់សិបលានដុល្លារ ដូចនេះភាគច្រើនសហគ្រិនទាំងនោះតែងចំណាយពេលវេលាច្រើនម៉ោងជាប្រចាំថ្ងៃផ្តោតសំខាន់តែទៅលើការរៀបចំយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារ ការផ្តល់សេវាកម្ម និងការផលិតផលដ៏គួរឲ្យទាក់ទាញសម្រាប់អតិថិជន។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចទទួលបានភាពជោគជ័យទៅលើអាជីវកម្មដូចក្ដីស្រមៃបាន សកម្មភាពទាំងអស់ខាងលើនេះហាក់នៅមិនទាន់មានភាព​គ្រប់គ្រាន់​នៅ​ឡើយ ពោលគឺត្រូវទាមទារឲ្យពួកគេត្រូវចាំបាច់ត្រូវមានទម្លាប់ជាប់ខ្លួនជាប្រចាំមួយចំនួនទៀត ដែលគេជឿជាក់ថាសហគ្រិនភាពជោគជ័យ​ល្បីៗ​លើ​សាកលលោកក៏ធ្លាប់ និងតែងតែអនុវត្តរហូតមកផងដែរ។

ខាងក្រោមនេះជាទម្លាប់ដែលក្រុមមនុស្សជោគជ័យក្នុងអាជីវកម្មនៅលើសាកលលោកតែងបានធ្វើជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ៖

1.បង្កើតតារាងគោលដៅនៃការសន្សំលុយផ្ទាល់ខ្លួន ៖ អ្នកអាចមានផែនការគោលដៅច្រើនសម្រាប់ខ្លួនឯង ដូចនេះគួរបង្កើតតារាងដែលខ្លី និងច្បាស់អំពីផែនការ​នីមួយៗ។ បង្កើតវាទៅជាតារាងគោលដៅ ហើយត្រួតពិនិត្យវាជារៀងរាល់ថ្ងៃនោះវានឹងអាចជួយឲ្យអ្នកក្នុងការរៀបចំសកម្មភាព និងកែលំអផែនការដើម្បីសម្រេច​ឲ្យ​បានតាមការចង់បាន។

2.បង្កើតផែនការសកម្មភាពសម្រាប់ការចាយវាយ និងការសន្សំលុយ ៖ ការដែលមិនមានផែនការជាទម្លាប់ក្នុងការចំណាយ និងសន្សំវានឹងក្លាយទៅជាកត្តា​ដ៏​គ្រោះ​ថ្នា​ក់បំផុតសម្រាប់សហគ្រិន។ ទម្លាប់នេះនឹងអាចជួយឲ្យអ្នកក្នុងការមើលឃើញពីចំណុចខ្វះខាតនៃការចំណាយទៅលើរឿងដែលមិនសូវមានប្រយោជន៍ និងជំនួសមកវិញនូវការកាត់បន្ថយចំណាយ ហើយបង្វែរលុយទាំងនោះទៅលើកិច្ចការងារដែលមានប្រយោជន៍ផ្សេងជំនួសវិញ។

3.ប្រឈមមុខនឹងហានិភ័យខ្លះ ដើម្បីអាចបង្កើតប្រភពចំណូលថ្មី ៖ សៀវភៅមួយរបស់លោក Tom Corley ដែលជាអ្នកជំនាញពីបំនិនជីវិត និងធ្លាប់បាន​សរសេរ​សៀវភៅជាច្រើនក្បាលទៅលើគន្លឹះនៃអាជីវកម្មបានបញ្ជាក់ថា សហគ្រិនភាព 65 ភាគរយដែលជាសេដ្ឋីមានប្រាក់រាប់លានដុល្លារមាន​ប្រភពចំណូល​យ៉ាង​ហោចណាស់ 3ក្នុងពេលតែមួយ និង29 ភាគរយទៀតមានប្រភពចំណូលផ្សេងដល់ទៅ 5 ឬច្រើនជាងនេះ។ ត្រង់ចំណុចនេះគេចង់និយាយថា ការ​បង្កើន​ប្រភពចំណូលថ្មីអាចប្រឈមមុខនឹងហានិភ័យ ប៉ុន្តែក៏អាចធ្វើឲ្យគេកាត់បន្ថយនូវហានិភ័យសម្រាប់ការបង្កើតប្រភពចំណូលនៃអាជីវកម្មផ្សេងទៀតនាពេលអនាគត។

4.វិនិយោគលើអាជីវកម្មថ្មីៗ ៖

អ្នកអាចមានសមត្ថភាពក្នុងការគ្រប់គ្រង និងវាយតម្លៃទៅលើអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាព ប៉ុន្តែអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចបង្កើតអាជីវកម្ម 3 ឬ 4 ឬច្រើនជាងនេះក្នុងពេលតំណាលគ្នាឡើយ ដូចនេះគឺជារឿងដ៏ល្អមួយប្រសិនបើអ្នកមានទម្លាប់ទទួលយកផែនការអាជីវកម្មថ្មីៗពីសំណាក់ក្រុមមនុស្ស ឬអង្គភាព ក្រុមហ៊ុនណាមួយ ហើយធ្វើការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។ ធ្វើដូចនេះ អ្នកអាចនឹងក្លាយទៅជាម្ចាស់ក្រុមហ៊ុនកាន់តែច្រើនក្នុងពេលដ៏ខ្លី ចំណែកឯចំណូលក៏អាចទទួលបានកាន់តែច្រើន។​

5.ព្យាយាមពង្រីកចំណេះបន្ថែមពីទីផ្សារ ៖ ការស្រាវជ្រាវមួយដែលរកឃើញដោយក្រុមហ៊ុន CB Insights ជំនាញផ្នែកទីផ្សារបែបបច្ចេកវិទ្យាបានបង្ហាញថា អាជីវកម្មកើតថ្មី ឬ Startup មានប្រមាណជា 42 ភាគរយបានជួបភាពបរាជ័យដោយសារតែបញ្ហាធំបំផុតគឺមិនបានយល់ដឹងអំពីទីផ្សារ និងតម្រូវការ​ចំពោះ​ផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន។ ការធ្វើឲ្យខ្លួនមានភាពមមាញឹក និងសកម្មបំផុតចំពោះការយល់ដឹងពីទំនោរទីផ្សារនោះវានឹងធ្វើឲ្យអ្នកអាច​បង្កើតជា​ឱកាស​ទាញយកប្រយោជន៍ដែលមិនចេះរីងស្ងួតនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ