fbpx

ស្វែងយល់ពីសារមន្ទីរគយដែលទើបបង្កើតថ្មី

ភ្នំពេញ ៖ យោងតាមប្រកាស លេខ ១៩៥ សហវ.ប្រក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបង្កើត សារមន្ទីរគយ​មានទីតាំង​ក្នុង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សារមន្ទីរគយនេះគឺជាមជ្ឈមណ្ឌលសម្រាប់ប្រមូលផ្តុំ ចុះបញ្ជីសារពើភណ្ឌ រក្សាទុក រៀបចំឡើងវិញ ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញ​នូវ​ឯកសារ​កេរដំណែល ស្នាដៃ និងវត្ថុនានា ដែលទាក់ទងនឹងសាវតារ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការងារ​​ប្រមូលចំណូល សម្រួលពាណិជ្ជកម្ម បង្ការ បង្រ្កាបបទល្មើស និងការពារសង្គមជាតិ។

សារមន្ទីរគយនេះក៏ជាទីកន្លែងសម្រាប់ឲ្យសាធារណជនទូទៅទស្សនា និងស្រាវជ្រាវ ស្វែងយល់អំពីអំពីប្រវត្តិ តួនាទី ភារកិច្ច និង​សមិទ្ធផល​ការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងផ្សព្វផ្សាយអប់រំបង្កើនចំណេះដឹង លើកកម្ពស់វប្បធម៌នៃការបង់ពន្ធ​ក្នុងវិស័យគយ និងរដ្ឋាករ។

សារមន្ទីគយមានរចនាសម្ព័ន្ធជាការិយាល័យក្រោមឱវាទរបស់សាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលសាលាជាតិ​គយ​មានតួនាទីដឹកនាំ និងគ្រប់គ្រងសារមន្ទីរគយដូចខាងក្រោម៖

– គ្រប់គ្រងកិច្ចដំណើរការទូទៅ និងសុវត្ថិភាពនៃសារមន្ទីរគយ

– រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ និងវត្ថុតាំងបង្ហាញដែលស្ថិតក្រោមការប្រើប្រាស់ និងគ្រប់គ្រងរបស់សារមន្ទីរគយ

– ស្រាវជ្រាវ ចងក្រង វាយតម្លៃ និងជ្រើសរើសនូវឯកសារ កេរដំណែល ស្នាដៃ និងវត្ថុនានា សម្រាប់ដាក់តាំងបង្ហាញ ឬដកចេញ​ពី​សារមន្ទីរ​គយ

– រៀបចំផែនការអភិវឌ្ឍន៍សារមន្ទីគយ ស្របតាមការវិវឌ្ឍរីកចម្រើននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងសេដ្ឋកិច្ច និងសង្គម

– លើកឡើង និងចាត់ចែងអនុវត្តគម្រោងជួសជុល និងកែលម្អសំណង់អគារ និងប្លង់សារមន្ទីរគយសម្រាប់ការដាក់តាំងបង្ហាញ​ឲ្យបាន​សមរម្យ និងធានា​សុវត្ថិភាព

– សម្របសម្រួសជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដើម្បីកៀរគរវត្ថុសម្រាប់ដាក់តាំងបង្ហាញ និងធនធាន​សម្រាប់អភិវឌ្ឍ​ និងទ្រទ្រង់សារមន្ទីរគយ – បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕


ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy